• 2023-04-04 09:16:48
  • សេដ្ឋកិច្ច

ធនាគារ ស្ថាបនា និងសមាគមក្លឹបទេសចរណ៍សៀមរាប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូក្នុងការទូទាត់តាមប្រព័ន្ធឌីជីថល

  • 2023-04-04 09:16:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ ស្ថាបនា និងសមាគមក្លឹបទេសចរណ៍សៀមរាប (STC) បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការក្នុងការផ្តល់សេវាទូទាត់ឌីជីថល ដើម្បីផ្តល់ភាពងាយស្រួលដល់អាជីវករ និងពាណិជ្ជករក្នុងវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប។

លោក ហ្វីលីព សែតកៅ ប្រធានប្រតិបត្តិ នៃសមាគមក្លឹបទេសចរណ៍សៀមរាប បានមានប្រសាសន៍ថា លោកពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការចាប់ដៃគូជាមួយធនាគារ ស្ថាបនា ដើម្បីណែនាំដំណោះស្រាយទូទាត់តាមប្រព័ន្ធឌីជីថលដល់សមាជិករបស់យើង។ ភាពជាដៃគូនេះនឹងជួយ STC កសាងសម្ព័ន្ធភាពរឹងមាំនៃពាណិជ្ជករក្នុងស្រុក និងគាំទ្រដល់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាបប្រកបដោយនិរន្តរភាព និងឆ្លាតវៃ។ ក្រោមកិច្ចសហប្រតិបត្តិការនេះដែរ ធនាគារ ស្ថាបនា នឹងផ្តល់ដំណោះស្រាយទូទាត់តាមប្រព័ន្ធឌីជីថល ដើម្បីឱ្យសមាជិក STC អាចចាត់ចែង និងគ្រប់គ្រងការទូទាត់ទៅតាមតម្រូវការរបស់ពួកគេបានយ៉ាងងាយស្រួល និងមានប្រសិទ្ធភាព។

លោក Jean Pierre Gagnon អនុប្រធាននាយកប្រតិបត្តិ ធនាគារ ស្ថាបនា បានមានប្រសាសន៍ថា “យើងពិតជាមានកិត្តិយសយ៉ាងក្រៃលែងដែលត្រូវបានជ្រើសរើសជាដៃគូក្នុងការផ្តល់ដំណោះស្រាយទូទាត់តាមប្រព័ន្ធឌីជីថលផ្តាច់មុខសម្រាប់ STC។ កិច្ចសហប្រតិបត្តិការជាដៃគូនេះនឹងអនុញ្ញាតឱ្យយើងផ្តល់សេវាកម្មរបស់យើងដល់សមាជិក STC ដើម្បីឱ្យពួកគេអាចប្រើប្រាស់សេវាទូទាត់ឌីជីថលបានយ៉ាងទូលំទូលាយ និងងាយស្រួល ជាពិសេសជាផ្នែកមួយជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និងវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប”។ ការផ្តល់ជូនសេវាទូទាត់តាមប្រព័ន្ធឌីជីថលរួមមាន៖ ការប្រើប្រាស់កម្មវិធី ស្ថាបនា ទូទាត់ នៅលើទូរសព្ទដៃ ដែលផ្តល់ភាពងាយស្រួលដល់អាជីវករក្នុងការទទួលការទូទាត់តាមរយៈ KHQR, Visa, Master-card, Union Pay, WeChat និង Alipay ពីអតិថិជនក្រៅស្រុក និងក្នុងស្រុកដែលធ្វើដំណើរកំសាន្តក្នុងខេត្តសៀមរាប។

លើសពីលើនេះទៅទៀត សមាជិក STC អាចទទួលបានអត្ថប្រយោជន៍ជាច្រើពីការផ្តល់ជូនតាមរយៈកម្មវិធី Sathapana Rewards និងLoyalty Program ជាពិសេសអាចបន្ថែមនូវគុណតម្លៃ និងបង្កើនការចូលរួមពី អតិថិជនមកកាន់អាជីវកម្មរបស់ខ្លួផងដែរ។ កិច្ចសហប្រតិបត្តិការនេះគឺជា ជំហានឆ្ពោះទៅមុខដ៏សំខាន់សម្រាប់ឧស្សាហកម្មទេសចរណ៍នៅក្នុងប្រទេសកម្ពុជា និងជាផលវិជ្ជមានមួយក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឃន៍សេដ្ឋកិច្ច និងសហគមន៍ទាំងមូល៕

ជិន សុភ័ក្ដ្រ

មតិយោបល់