• 2023-08-01 03:31:27
  • សេដ្ឋកិច្ច

ព្រីនស៍ ប៊្រូវីង បង្ហាញរូបរាងថ្មីរបស់ស្កាយបារខ្លួន ​ជាមួយនឹងការណែនាំប្រភេទស្រាបៀរបិតរសជាតិថ្មី “Coco Nager”

  • 2023-08-01 03:31:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រីនស៍ ប៊្រូវីង ដែលជាក្រុមហ៊ុនផលិតស្រាបៀរដ៏ល្បីនៅរាជធានីភ្នំពេញ បានប្រារព្ធពិធីបើកដំណើរការឡើងវិញនូវស្កាយបាររបស់ខ្លួន រួមជាមួយនឹងការដាក់ចេញនូវបស្រាបៀរបិតប្រភេទថ្មីគឺ Coco Nager ក្នុងកម្មវិធី​ ​«Coconager Craze»។ មុខមាត់ថ្មី និងសេវាកម្មដែលស្កាយបារបានពង្រីកបន្ថែម បានទទួលការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ភ្ញៀវដែលបានចូលរួម នាពេលរសៀលរបស់ Coconager Craze។

ស្ថិត​នៅ​ជាប់​សួន​វត្តបទុម ស្កាយបាររបស់ព្រីនស៍ ប៊្រូវីងបានបញ្ចេញ​នូវ​ភាព​ឡូយឆាយរបស់ខ្លួន និងបាន​​ក្លាយ​ជា​កន្លែង​សម្រាក​លំហែកាយ​ដ៏​ល្អ​បំផុតក្រោយពីការធ្វើសកម្មភាពប្រចាំថ្ងៃរបស់យើង។ ស្កាយបារដែលត្រូវបានកែលម្អឡើងវិញមានដំបូលដែលអាចដកបាន ឆាកតន្ត្រីបន្តផ្ទាល់ និងពន្លឺឡាស៊ែរដ៏ទាក់ទាញសម្រាប់វគ្គចម្រៀងខារ៉ាអូខេនាពេលល្ងាច។

តារានៃកម្មវិធីរសៀលនេះគឺ «Coco Nager» ជាលទ្ធផលនៃការលាយបញ្ចូលគ្នារវាងប្រពៃណី និងភាពច្នៃប្រឌិត​ ដែលមានកម្រិតភាពល្វីងសូន្យ​ភាគរយ បរិមាណអាល់កុល ៤៥​ ភាគរយ និងក្លិនក្រអូបពិសេសនៃប្រភេទដូងថៃ។ ពពុះរបស់ Coco Nager បញ្ចេញក្លិនក្រអូបសោយនៃផ្លែចេកទុំ និងផ្កាក្លាំពូ។ ហើយស្រាបៀរបិតមួយនេះ ក៏បានឈ្នះពានរង្វាន់មាសរបស់ CCBA Group Classic Group ផងដែរ ។

កិច្ចសម្ពោធបើកដំណើរការឡើងវិញនេះ បានចាប់ផ្តើមជាមួយនឹងពិធីកាត់ខ្សែបូស្វាគមន៍យ៉ាងកក់ក្តៅ ដែលជាការបើកសម្ពោធ ផ្លូវការរបស់ស្កាយបារ។ ខណៈពេលដែលព្រះអាទិត្យរៀបអស្តង្គត បរិយាកាសកាន់តែស្រស់ស្រាយ ជាមួយនឹងការសម្តែងផ្ទាល់របស់ក្រុមតន្រ្តី Star Fam និងក្រុម PPV និងការពិសាអាហារប៊ូហ្វេបែបខ្មែរ និងបស្ចិមប្រទេស ភ្លក់ជាមួយនឹងរសជាតិថ្មីនៃស្រាបៀរបិត Coco Nager របស់ព្រីនស៍ ប៊្រូវីង។ ព្រីនស៍​ ប៊្រូវីង មានជម្រើសស្រាបៀរបិតជាច្រើនដែលបានដាក់បង្ហាញ ដូចជា ស្រាបៀរស្រូវសាលីអាល្លឺម៉ង់ ស្រាបៀរស្រូវសាលីបែលហ្ស៊ិក Pearson Barley, IPA,​​ Double IPA និង Four Berry Goose ។ តំណក់នីមួយៗបង្ហាញពីការប្តេជា្ញ លាយឡំជាមួយនឹងសិល្បៈហត្ថកម្មនៃការផលិតឱ្យសម្រេចចេញជាលទ្ធផលគួរជាទីគាប់ចិត្ត។

ក្នុងនាមជារោងចក្រស្រាបៀរដែលពេញនិយមបំផុតក្នុងទីក្រុងភ្នំពេញ ព្រីនស៍ ប៊្រូវីង នៅតែប្តេជ្ញាចិត្តក្នុងការផ្តល់នូវបទពិសោធន៍ថ្មី និងពិសេសជានិច្ចកាល។ កន្លែងអង្គុយដែលត្រូវបានរចនាឡើងវិញ និងការបង្កើនចំនួនបុគ្គលិក បានគូសបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ព្រីនស៍ ប៊្រូវីង ក្នុងការបង្កើននូវសេវាកម្មដ៏ល្អមួយសម្រាប់អតិថិជនរបស់ខ្លួន។ មិន​ថា​ជា​ការ​ទទួល​ទាន​អាហារ​ក្នុង​ផ្ទះ ការ​ចែក​ចាយ​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក ឬ​សេវាកម្មរៀបចំអាហារ​សម្រាប់កម្មវិធី ព្រីនស៍ ប្រ៊ូវីង អាចផ្គត់ផ្គង់បានគ្រប់សេវាកម្មទាំងអស់។

ព្រីនស៍ ប៊្រូវីង បើកដំណើរនៅម៉ោង ៨ ព្រឹក ដោយបម្រើនូវសេវាកម្មអាហារពេលព្រឹក និងអាហារថ្ងៃត្រង់ដល់អ្នកដែលចូលចិត្តផ្សងព្រេងភ្លក់​មុខម្ហូបថ្មីៗ។ អតិថិជនក៏អាចរីករាយជាមួយនឹងម៉ាស៊ីនបោះពុម្ពរូបភាពលើកាហ្វេដែលមានលក្ខណៈទាក់ទាញបែបសិល្បៈ​ដល់ការញ៉ាំពេលព្រឹករបស់ពួកគេផងដែរ។ ទទួលបានបទពិសោធន៍ថ្មីពី Coconager Craze និងរីករាយក្នុងដំណើរនៃការផលិតស្រាបៀរដែលមិនអាចបំភ្លេចបាននៅព្រីនស៍ ប៊្រូវីង ដែលជាកន្លែងប្រមូលផ្តុំដោយប្រពៃណី និងភាពច្នៃប្រឌិត។

ព្រីនស៍ ប្រ៊ូវីង ជារោងចក្រផលិតស្រាបៀរលំដាប់ថ្នាក់ស្តង់ដា ដែលមានទីតាំងនៅកណ្តាលទីក្រុងភ្នំពេញ តាមបណ្តោយសួនច្បារវត្តបទុម។ ត្រូវបានគេស្គាល់ថាអំពីស្រាបៀរបិតថ្មីៗ និងមានមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ដែលបង្ហាញពីសិល្បៈនៃការលាយបញ្ចូលគ្នារវាងរសជាតិបែបលោកខាងលិច និងអាហារបែបអាស៊ី ព្រីនស៍ ប៊្រូវីង គឺជាកន្លែងដ៏សមស្របសម្រាប់អ្នកចូលចិត្តភ្លក់ស្រាបៀរបិត និងអ្នកចូលចិត្តអាហារដូចគ្នា។

ស្កាយបារដែលទើបរចនាថ្មីផ្តល់នូវបរិយាកាសទាក់ទាញ បំពេញបន្ថែមដោយសម្លេងតន្ត្រីបន្តផ្ទាល់ និងចម្រៀងយ៉ាងពិរោះរណ្តំ។ ជាមួយនឹងការផ្តល់ជូនសេវាកម្មបន្ថែម និងការយកចិត្តទុកដាក់ចំពោះបទពិសោធន៍ពិសេសរបស់អតិថិជន ព្រីនស៍ ប៊្រូវីង គឺជាគោលដៅដែលអ្នកមិនមើលគួររំលង៕

អត្ថបទ៖ Chin Sopheak

មតិយោបល់