• 2014-12-13 13:00:17
  • សេដ្ឋកិច្ច

បុណ្យ​សមុទ្រ អ្នក​លក់ ភាគ​ច្រើន​ជា​ជន​ជាតិ​ថៃ

  • 2014-12-13 13:00:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​បណ្ដា​ស្តង់​ពិព័រណ៍​​ក្នុង​ពិធី​​បុណ្យ​សមុទ្រ ដែល​​បាន​ធ្វើ​នៅ​ទី​រួម ខេត្ត កោះកុង គេសង្កេត​ឃើញ​អាជីវករ្​​ដែល​យក​ផលិត​ផល​មក​តាំង​លក់​​ភាគ​ច្រើន​ជា​ជនជាតិ​ថៃ ចំណែក​អាជីវករ​ខ្មែរ មាន​ប្រមាណ​ជា ២០% ប៉ុណ្ណោះ។​ នេះ​បើ​តាម​មន្រ្តី ​នៃ​អ្នក​រៀប​ចំ​ស្ដង់​មួយ​រូប​ដែល​បាន​​និយាយប្រាប់ Sabay ក្នុង​លក្ខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ កាល​ពី​ម្សិលមិញ​នេះ។

 

សម្ភារៈ របស់​របរ ក៏​ដូច​ជា ​អាហារ ភាគ​ច្រើន​សុទ្ធតែ​​នាំ​ចូល​ពី​ប្រទេស​ថៃ​ទាំង​អស់ ចំពោះ​ប្រាក់​ ដែល​ប្រើប្រាស់​ក្នុង​ការ​ដោះដូរ​ទំនិញ ក៏​ត្រូវ​បាន​ប្រើ​ជា​ប្រាក់​បាត​ថៃ​ផង​ដែរ ចំណែក​ប្រាក់​រៀល​និង​ប្រាក់​ដុល្លារ ក៏​មាន​ប្រើ​ដូច​គ្នា​។

 

ទី​តាំង​នៃ​ពិធី​​បុណ្យ​សមុទ្រ ប្រារព្ធ​ធ្វើ​ស្ថិត​នៅ​ជាង ១០ គីឡូម៉ែត្រ ជិត​​ច្រក​​ទ្វា​អន្តរជាតិ​ចាំយាម ព្រំប្រទល់​ កម្ពុជា - ថៃ ដែល​ធ្វើ​ឲ្យ​អាជីវករ​ថៃ​ងាយ​ស្រួល​នាំ​ផលិត​ផល​របស់​ខ្លួន​មក​លក់​ក្នុង​​ពិធី​​​បុណ្យ​សមុទ្រ​នេះ។ សម្រាប់​ភ្ញៀវ​ដែល​មិន​ធ្លាប់​មក​ខេត្ត​កោះ​កុង​នេះ អាច​នឹង​​ប្លែក​អារម្មណ៍ ទៅ​នឹង​ការ​ប្រើប្រាស់​ភាសា ត្បិត​អី​មនុស្ស​មួយ​ចំនួន​ធំ និយាយ​តែ​ភាសា​ថៃ ប៉ុណ្ណោះ។

 

ប្រិយមិត្ត​សូម​ទស្សនា​ទិដ្ឋភាព នៃពិធី​បុណ្យ​សមុទ្រ​ ដែល​បាន​ប្រព្រឹត្តិ​ទៅ​ចាប់​ពី​ថ្ងៃ​ទី ១២ ដល់​ថ្ងៃ ទី១៤ ខែ ធ្នូ ឆ្នាំ ២០១៤ នៅ​ទី​រួម​ខេត្ត​កោះកុង​ ទាំង​អស់​គ្នា។

 

 
 
 
 
 
 
 
 
 
 
 

 

សូមចុចអាន៖  កីឡា ១៣ ប្រភេទ​ចាប់​បង្ហាញ​ឫទ្ធិ​​​ក្នុង​បុណ្យ​សមុទ្រ​នៅ​កោះកុង​រយៈ​ពេល ៣ ថ្ងៃ​

សូមចុចអាន៖  មើល ​អ្នក​កីឡា​ល្បី​ៗ​ទៅ​​​បុណ្យ​សមុទ្រ​​ ហួស​ទៅ​លេង​​ទឹក​ដី​​ថៃ

សូមចុចអាន៖ កីឡា ១២ ប្រភេទ​នឹង​បង្ហាញ​មុខ​​ក្នុង​​បុណ្យ​សមុទ្រ​ចុង​ឆ្នាំ​នេះ​នៅ​កោះកុង អត្ថបទ៖ ខុត សីហា

មតិយោបល់