- 2015-02-13 16:15:54
- សេដ្ឋកិច្ច
ភីហ្សាអាមេរិកបើកសម្ពោធហាងដំបូងនៅកម្ពុជា
- 2015-02-13 16:15:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភីហ្សាអាមេរិកបើកសម្ពោធហាងដំបូងនៅកម្ពុជា
ចន្លោះមិនឃើញ
ម៉ាកយីហោ Domino's ភីហ្សាកម្ពុជា បានបើកសម្ពោធហាងដំបូងនៅកម្ពុជា ដោយសន្យាថានឹងផ្ដល់ជូនអតិថិជននូវភីហ្សាដ៏ឈ្ងុយឆ្ងាញ់ និងក្ដៅៗ ដល់ប្រជាជនកម្ពុជានៅចំកណ្ដាលរាជធានីភ្នំពេញ ស្ថិតនៅផ្លូវ ៥១ កែង ២៨៨ សង្កាត់បឹងកេងកង ១។
ក្រុមហ៊ុន D.Pizza PLC ត្រូវបានបង្កើតឡើងដោយកិច្ចសហការរវាងក្រុមហ៊ុន CBM Corporation. Co. Ltd និង Evolution Capital ប្រទេសថៃ ដែលមានបទពិសោធន៍ខាងមុខជំនួញ ចំណីអាហារ និងគ្រប់គ្រងម៉ាកយីហោអាហារដ្ឋានអន្តរជាតិជាច្រើន។
D.Pizza PLC មានទំនុកចិត្តយ៉ាងមុតមាំថា Domino's Pizza នឹងដំណើរការបានល្អ ក៏ដូចជាក្លាយទៅជាម៉ាកយីហោភីហ្សាដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេលដ៏ខ្លី។
អាន៖ សុគន្ធកញ្ញាថា វត្តមាន Domino’s Pizza គឺជា មោទនភាពថ្មីរបស់ប្រជាជនកម្ពុជា
ក្នុងពិធីបើកសម្ពោធ Domino's Pizza នេះដែរក៏មានវត្តមាន លោក គួច សុខលី នាយកគ្រប់គ្រងក្រុមហ៊ុន CBM Corporation. Co. Ltd, ថ្លែងថា៖ "ឆ្នាំ២០១៥នេះ គឺជាឆ្នាំដ៏អស្ចារ្យរបស់ក្រុមហ៊ុន CBM។ ថ្ងៃនេះ យើងធ្វើការបើកសម្ពោធហាងដំបូងរបស់ Domino's Pizza ជាផ្លូវការ ហើយនាចុងឆ្នាំនេះ យើងខ្ញុំនឹងមានគម្រោងបើកដំណើរការឲ្យបាន ៥សាខា នៅរាជធានីភ្នំពេញ។ ក្រៅពីនេះ ឆ្នាំនេះ យើងសង្ឃឹមថានឹងអាចផ្ដល់ការងារប្រមាណជាង ៣០០ ការងារដល់ប្រជាពលរដ្ឋកម្ពុជា ដើម្បីរួមចំណែកលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជារបស់យើងមួយផ្នែកតូចផងដែរ"។
“ខ្ញុំមានជំនឿចិត្តយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន CBM និងក្រុមហ៊ុន Evolution Capital ដែលមានការចូលរួមសហការពីសំណាក់ក្រុមហ៊ុន Domino's អន្តរជាតិ នឹងនាំមកនូវភាពរីករាយដល់អតិថិជន ជាពិសេសប្រជាជនកម្ពុជា។ ការប្ដេជ្ញាដ៏សំខាន់មួយទៀតរបស់យើង គឺធានាឲ្យបាននូវសេវាកម្មដឹកជញ្ជូនភីហ្សាត្រឹមតែ ៣០នាទីយ៉ាងយូរឲ្យដល់ដៃអតិថិជន"។ លោក គួច សុខលី បន្ថែម។
បន្ថែមពីលើនេះ លោក Sanjay Singh នាយកប្រតិបត្តិក្រុមហ៊ុន Evolution Capital លើកឡើងថា៖ "នៅជុំវិញពិភពលោក Domino's Pizza មានម៉ូយប្រចាំយ៉ាងច្រើន ហើយខ្ញុំមានសុទិដ្ឋិនិយមចំពោះការបើកដំណើរការ Domino's Pizza នៅកម្ពុជា។ យើងជឿជាក់ថា អតិថិជនកម្ពុជាត្រៀមខ្លួនរួចជាស្រេច ស្វាគមន៍ Domino's Pizza សម្រាប់គុណភាពដូចបានអះអាង ជាពិសេសគឺរសជាតិភីហ្សាដ៏ឆ្ងាញ់ ចម្អិនដោយដៃចុងភៅជំនាញរបស់យើងភ្លាមៗ និងប្រើគ្រឿងផ្សំមានគុណភាព ពិសេសគឺរសជាតិ Mozzarella Cheese ពិតៗ១០០%"។
ថ្លែងសន្ទរកថាក្នុងពិធីសម្ភោធ Domino's Pizza នេះដែរ លោក Steven Pizziol អនុប្រធាន Domino's Pizza អន្តរជាតិ អាស៊ីប៉ាស៊ីហ្វិក បញ្ជាក់ថា៖ "យើងខ្ញុំមានភាពភាពសប្បាយរីករាយជាមួយនឹងកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ប្រជាជនកម្ពុជា ចំពោះវត្តមានម៉ាកយីហោល្បីប្រចាំអន្តរជាតិDomino's Pizza។ ពិធីសម្ពោធនេះ មិនត្រឹមតែបង្ហាញនូវភាពរីកចំរើននៃសក្ដានុពលរបស់ Domino's Pizza ប៉ុណ្ណោះទេ តែក៏បានឆ្លុះបញ្ចាំងពីការរីកលូតលាស់ផ្នែកប្រាក់ចំណូលក្នុងវិស័យសេដ្ឋកិច្ចកម្ពុជាផងដែរ"។
នៅជុំវិញពិភពលោក Domino's Pizza មានហាងជាង ១១.២៥០ កន្លែង ក្នុង៧៥ប្រទេស និងបទពិសោធន៍ក្នុងការផលិតនំភីហ្សាជាង ៥៤ឆ្នាំមកហើយ។ ក្នុងឆ្នាំ ២០១៥នេះ ក្រុមហ៊ុនមានគម្រោងនឹងបើកសាខាថ្មីៗបន្ថែមទៀត ចំនួន៥កន្លែង។ សូមកុំភ្លេចណា! ចង់ភ្លក់នូវរសជាតិភីហ្សាល្បី អាចអញ្ជើញមកញ៉ាំបាននៅហាង Domino's Pizza ស្ថិតនៅផ្លូវ ៥១ កែង ២៨៨ សង្កាត់បឹងកេងកង ១៕
អត្ថបទ៖ យិន សំបូរ