• 2015-07-13 17:26:10
  • សេដ្ឋកិច្ច

ក្រៅ​ពី​សន្សំ​លុយ​នៅ​ធនាគារ​ វិធី​២​នេះ​នៅ​តែ​ពេញ​និយម​សម្រាប់​មនុស្ស​មួយ​ចំនួន​

  • 2015-07-13 17:26:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ​គឺ​ជា​កន្លែង​ទុក​ប្រាក់​ ដ៏​ពេញ​និយម​សម្រាប់​មនុស្ស​សម័យ​ថ្មី​ ប៉ុន្តែ​នៅ​មាន​វិធី​ពីរ​យ៉ាង​ទៀត​ដែល​នៅ​តែ​ពេញ​និយម​សម្រាប់​មនុស្ស​មួយ​ចំនួន​​នៅ​ឡើយ។

 

១. សន្សំ​ក្នុង​កូន​ជ្រូក​ដី

 

 

 

 

តម្លៃ​ត្រឹម​តែ​ ពីរ​ពាន់​រៀល​​ប៉ុណ្ណោះ​កូន​ជ្រូក​ដី​នៅ​តែ​ពេញ​និយម​សម្រាប់​ពលរដ្ឋ​មួយ​ចំនួន​នៅ​ឡើយ។ មិន​តែ​ប៉ុណ្ណោះ​ វា​ជា​ធនាគារ​សាមញ្ញ​មួយ​ដែល​គ្មាន​ ការ​ប្រាក់។ ពេល​ដែល​ត្រូវ​ការ​ដក​លុយ​ពី​ធនាគារ​ដី​នេះ គេ​តែង​លឺ​សំឡេង​លាន់​ ប្រាវ! ​​

២. តុងទីន

 

 

ជា​ក្រុម ​មិត្ត​រួម​ការងារ​ ក្នុង​ផ្សារ ឬ​ ស្ថាប័ន​ផ្សេងៗ គេ​និយម​លេង​តុងទីន ដែល​ក្រៅ​ពី​សល់​លុយ​ដើម​ ហើយ​អ្នក​លេង​បាន​ការ​ប្រាក់​ទៀត​។ ប៉ុន្តែ​ការ​លេង​តុងទីន​នេះ​ ​ច្បាប់​មិន​បាន​ទទួល​ស្គាល់​ទេ​​ នៅ​ពេល​​​​ជួប​នឹង​បញ្ហា​ ដូច​ជា ​​​មេ​ ឬ ក៏​កូន​តុងទីន​រត់​។ ពោល​គឺ​ អ្នក​លេង​អាច​បាន​ការ​ប្រាក់​ច្រើន​ជាង​ដាក់​នៅ​ធនាគារ​ ក៏​ពិត​មែន ​ប៉ុន្តែ​ ក៏​អាច​ជួប​នឹង​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែរ។

  ចុះ​ប្រិយមិត្ត​​វិញ​ ក្រៅ​ពី​សន្សំ​លុយ​ក្នុង​ធនាគារ មាន​សន្សំ​លុយ​តាម​វិធី​ណា​ខ្លះ? ​

 

អត្ថបទ៖ គង់ ច័ន្ទ​វ៉ាន់​ណេង

មតិយោបល់