- 2016-11-21 06:37:55
- សេដ្ឋកិច្ច
ក្រូចថ្លុង កោះប៉ែន ឆ្ងាញ់ទាក់ចិត្តអ្នកដំណើរ
- 2016-11-21 06:37:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រូចថ្លុង កោះប៉ែន ឆ្ងាញ់ទាក់ចិត្តអ្នកដំណើរ
ចន្លោះមិនឃើញ
បើយើងធ្វើដំណើរមកដល់ក្រុងកំពង់ចាម ហើយជិះទូកដរឆ្លងនារដូវវស្សា និង ឆ្លងតាមស្ពានឫស្សីនារដូវប្រាំង ទៅលេងកោះនោះយើងនឹងទៅដល់ភូមិកោះប៉ែន ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម ប្រាកដជាប្រទះឃើញក្រូចដាក់លក់នៅតាមមុខផ្ទះ របស់ប្រជាពលរដ្ឋកោះប៉ែន ដែលគេល្បីថាឆ្ងាញ់រហូតដល់អ្នកភ្នំពេញតែងមកទិញនៅទីនេះ ។
ប្អូនស្រី ណាក់ ចិតក្រូចបណ្ដើរ ប្រាប់ភ្នាក់ងារ Sabay បណ្តើរថា នៅលើកោះនេះប្រជាជនតែងដាំក្រូចថ្លុងពីរប្រភេទគឺក្រូចថ្លុងមានរសជាតិជូរអែម និងមួយប្រភេទទៀតមានរសជាតិផ្អែម ។ ហើយបច្ចុប្បន្នក្រូចនៅលើកោះនេះអាចទទួលបានផលគ្រប់រដូវ ព្រោះគេដាក់ទឹកបានគ្រប់គ្រាន់ គ្រប់ចម្ការទាំងអស់ ។
អ្នកលក់ខាងលើបានបន្តថា សម្រាប់តម្លៃក្រូចនៅទីនេះមិនថ្លៃប៉ុន្មានទេ គឺមានតម្លែ ៣០០០៛ ៤០០០៛ និង៥០០០៛ ក្នុងមួយផ្លែ ហើយមិនមានប្រើជីគីមី ឬ បាញ់ថ្នាំគីមីឱ្យឆាប់ចេញផ្លែនោះទេ គឺធម្មជាតិសុទ្ធ១០០ភាគរយ ។