- 2017-10-08 00:20:00
- ព័ត៌មាន
អ្នករាំក្បាលទូកជាផ្នែកមួយកំណត់ការឈ្នះឬចាញ់នៅពេលប្រកួត
- 2017-10-08 00:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នករាំក្បាលទូកជាផ្នែកមួយកំណត់ការឈ្នះឬចាញ់នៅពេលប្រកួត
ចន្លោះមិនឃើញ
រាល់មានការប្រណាំងទូកគេតែងឃើញមាននារី ឬបុរសម្នាក់នៅខាងផ្នែកក្បាលទូកលុតជង្គង់រាំងពត់ពេនទៅតាមចង្វាក់ និងមានការស្រែកបន្ទរពីកីឡាករអុំទូកជាមួយគ្នាផង។ ការតម្រូវឲ្យមានអ្នករាំក្បាលទូកនេះ ត្រូវគេជឿងថាជាផ្នែកមួយជួយឲ្យកីឡាករប្រើកម្លាំងបានស្រុះគ្នានៅពេលឃើញកាយវិការរាំពត់ពេនរបស់អ្នករាំ។
ម្យ៉ាងវិញទៀតគេក៏ជឿថាអ្នករាំងក្បាលទូកជាអ្នកដែលទទួលបារមីពីវត្ថុស័ក្តិសិទ្ធិដែលកំពុងថែរក្សាទូកនីមួយ។ លោក ហុន ទន វ័យ៦០ឆ្នាំ ជាអ្នកធ្លាប់បួសរៀននៅក្នុងវត្តដែលធ្លាប់មានទូកសម្រាប់ចូលរួមប្រណាំងផងនោះ លើកឡើងថាអ្នករាំក្បាលទូកគឺជាអ្នកតំណាងឲ្យបារមីដែលថែរក្សាទូក។
លោកបន្តថា អ្នករាំក្បាលទូកអាចជាមនុស្សប្រុសក៏បាន ស្រីក៏បានសម្រាប់ពេលបច្ចុប្បន្ននេះ តែ ថាកាលពីម័យលោកនៅក្មេងគេយកតែស្ត្រីដែលមិនទាន់រៀបការប៉ុណ្ណោះ។ លោកបន្តថា អ្នករាំក្បាលទូកត្រូវគេយកមកធ្វើពិធីប្រោះព្រុំ និងហាត់រៀនពីរបៀបរាំ ពត់ពេនខ្លួនឲ្យត្រូវតាមចង្វាក់មុននឹងឲ្យរាំពេលប្រណាំង។
លោកបន្ថែមថាៈ « ការពិតរាល់ទូក-ងនីមួយៗតែងតែមានបារមីតាមវត្តនីមួយៗតាមឃុំគ្រងថែរក្សាហើយអ្នករាំនោះទៀតសោតជាមនុស្សដែលរីករាយ និងត្រូវបានគេចាត់ទុកថាជាអ្នកតំណាងឲ្យបារមីកាន់ទូកដែលមាននៅក្នុងចិត្តកីឡាករគ្រប់ៗរូបក្នុងក្រុមទាំងមូល...ដោយគេជឿថាគាត់ជាមនុស្សដែលមានបារមីនៅជាមួយ ដែលជាបារមី ចេញពីវត្ត»។
ចំណែកលោក អៀម ហាន វ័យ៥០ឆ្នាំ ធ្លាប់ជាកីឡាករប្រណាំងទូកម្នាក់នៅខេត្តតាកែវ លើកឡើងថាអ្នករាំក្បាលទូកប្រៀបដូចជាអ្នកបញ្ជាវង់ភ្លេចអ៊ីចឹងដែរ ដែលថាកីឡារប្រណាំងទូកទាំងអស់អុំទៅតាមចង្វាក់របស់អ្នករាំក្បាលទូក។
លោកបន្ថែមថាៈ «បើសិនជាគាត់ធ្វើឲ្យមានការខុសឆ្គងបន្តិចអាចធ្វើអោយប៉ះពាល់ដល់លទ្ធផលចាញ់ឈ្នះទៅតាមហ្នឹងដែរ...កីឡាករទាំងអស់នៅលើទូកចាំតែមើលលើអ្នករាំខាងមុខហ្នឹងទេព្រោះគាត់រាំបណ្តើរគោះចង្វាក់បណ្តើរឲ្យអ្នកទាញចង្វារទូកចេញព្រមៗគ្នា»។