- 2017-11-04 07:48:54
- សេដ្ឋកិច្ច
មន្ត្រីថាភ្ញៀវទេសចរទៅលេងបុណ្យអុំទូក នៅសៀមរាបជិត៣០ម៉ឺននាក់
- 2017-11-04 07:48:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មន្ត្រីថាភ្ញៀវទេសចរទៅលេងបុណ្យអុំទូក នៅសៀមរាបជិត៣០ម៉ឺននាក់
ចន្លោះមិនឃើញ
អាជ្ញាធរខេត្ដសៀមរាប ឲ្យដឹងថា ភ្ញៀវទេសចរជាតិនិងអន្ដរជាតិមកទស្សនាពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នៅខេត្ដសៀមរាបឆ្នាំនេះ មានចំនួនជិត៣០ម៉ឺននាក់ កើនឡើង៣៦,២៨% បើធៀបកាលពីឆ្នាំ២០១៦។
ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្ដសៀមរាប បានថ្លែងនៅក្នុងពិធីបិទពិធីប្រណាំងទូកងនៅខេត្ដសៀមរាប កាលពីម្សិលថា ព្រះរាជពិធីបុណ្យអុំទូក រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៣ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ មានអ្នកចូលទស្សនាប្រមាណជាង២៨ម៉ឺននាក់ ក្នុងនោះមានភ្ញៀវជាតិ ប្រមាណជាង២៥ម៉ឺននាក់ និងភ្ញៀវអន្ដរជាតិ មានប្រមាណបីម៉ឺននាក់។ ឯកឧត្តមថា បើប្រៀបធៀប កាលពីឆ្នាំ២០១៦ ចំនួននេះកើនឡើង៣៦,២៨%។
ឯកឧត្តមបានបន្ដទៀតថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ជាព្រឹត្តិការណ៍វប្បធម៌ជាតិដ៏ធំបំផុតមានលក្ខណៈប្រវត្តិសាស្រ្ត និងមានចរិកជាបេតិកភណ្ឌជាតិ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាកេរតំណែលសម្រាប់ប្រតិបត្តិតរៀងមករហូតដល់បច្ចុប្បន្ន។
ឯកឧត្តមក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ស្ថាប័នសាធារណៈ ឯកជនទាំងអស់ ឲ្យបង្កើនការចូលរួមដោយបង្កើនចំនួនទូកឲ្យបានច្រើនជាងឆ្នាំនេះ ហើយសំរិតសំរាំងពីគុណភាពឲ្យកាន់តែបានល្អប្រសើរថែមទៀត ដើម្បីឲ្យការប្រកួតប្រជែង ក្នុងពិធីប្រណាំងទូករនេះកាន់តែមានសភាពគគ្រឹកគគ្រេង អធិកអធមសប្បាយរីករាយទ្វេឡើងថែមទៀត។
សម្រាប់ការប្រណាំងទូកឆ្នាំនេះ មានទូកចូលរួមប្រកួតចំនួន៣០គ្រឿង ក្នងនោះមានទូកនារីចំនួន៥គ្រឿង៕