• 2018-06-20 08:41:45
  • ព័ត៌មាន

ញ៉ាំ​លឿន ច្រើន មិន​អត់​ប្រយោជន៍ មាន​គេ​ប្រកាស​ឲ្យ ២លាន

  • 2018-06-20 08:41:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ដេច​ញ៉ាំ​រដូវ​កាល​ទី ២ ឬ KING OF EATING Season 2 បាន​ត្រលប់​មក​វិញ​ដើម្បី​ស្វែង​រក​អ្នក​ពូកែ​ញ៉ាំ​ជាង​គេ ដោយ​ផ្អែក​លើ​ការ​ញ៉ាំ​ច្រើន និង​លឿន ដែល​អ្នក​ឈ្នះ​រង្វាន់​ធំ​នឹង​បាន​ប័ណ្ណ​ជា​ទឹក​ប្រាក់ ២លាន​រៀល ព្រម​ទាំង​រង្វាន់​ជាច្រើន​ទៀត។

ដើម្បី​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​អ្នក​គ្រាន់​តែ​ចំណាយ ១០ ០០០រៀល ដោយ​បាន​ប័ណ្ណ​ញ៉ាំ​អាហារ​មាន​តម្លៃ​ស្មើ ១០ ០០០រៀល នៅ​អាហារដ្ឋាន​សុវណ្ណា (ជាន់​ទី ៣) មក​វិញ រីឯ​ការ​ប្រកួត​ផ្ទាល់​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៩ កក្កដា ក្នុង​ផ្សារ​ទំនើប​សុវណ្ណា។

ចំពោះ​ទីតាំង​ចុះ​ឈ្មោះ​វិញ អាច​រក​បាន​នៅ​ផ្សារ​ទំនើប​សុវណ្ណា ផ្សារ​ទំនើប​សូរិយា និង​ផ្សារ​ទំនើប​រតនា​ផ្លាស្សា ចាប់​ពី​ថ្ងៃ​នេះ រហូត​ដល់​ថ្ងៃ​ទី២១ កក្កដា។

សម្រាប់​ព័ត៌មាន​បន្ថែម ទូរសព្ទ​លេខ 070 888 079 ឬ​ចូល​ទៅ​ផេក​ហ្វេសប៊ុក Sovanna Shopping Center

អត្ថបទ៖ វិទូ

មតិយោបល់