• 2018-07-01 02:16:21
  • ព័ត៌មាន

អាមេរិកថា តាមពិតកូរ៉េខាងជើង មិនដកនុយក្លេអ៊ែរហើយលួចធ្វើរឿងមួយទៀត

  • 2018-07-01 02:16:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នាក់​ចារកម្ម​អាមេរិក ជឿ​ថា​កូរ៉េខាង​ជើង​មិន​បាន​ដក​នុយក្លេអ៊ែរ​ដូច​អ្វី​ដែល​ខ្លួន​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ប្រធានាធិបតី​ដូណាល់ ត្រាំ​ក្នុង​ជំនួប​កំពូល​នៅ​សិង្ហបុរី​នោះ​ទេ។

យោង​តាម​មន្ត្រី​សហរដ្ឋ​អាមេរិក​ឲ្យ​ដឹង​ថា កូរ៉េខាងជើង​មិន​ត្រឹម​តែ​មិន​បាន​ដក​នុយក្លេអ៊ែរ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​កំពុង​បង្កើន​ការ​ផលិត​ប្រេង​ឥន្ធនៈ​សម្រាប់​អាវុធ​នុយក្លេអ៊ែរ​នៅ​កន្លែង​សម្ងាត់​ជា​ច្រើន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ​ទៀត​ផង។ លើស​ពី​នេះ​ទៀត នៅ​ក្នុង​របាយការណ៍​កាល​ពី​ថ្ងៃ​សុក្រ​ឲ្យ​ដឹង​ថា កូរ៉េខាងជើង​ក៏​កំពុង​ផលិត​សារធាតុ​អ៊ុយរ៉ាញ៉ូម​ច្រើន​ជា​មុន​ផងដែរ ដែល​មិន​គោរព​កិច្ច​ព្រមព្រៀង​ជាមួយ​អាមេរិក។ ក្នុង​នោះ​ មន្ត្រី​អាមេរិក​ម្នាក់​និយាយ​ថា "នេះ​គឺ​ជា​ភស្តុតាង​យ៉ាង​ច្បាស់​លាស់​ណាស់ ដែល​កូរ៉េខាងជើង​កំពុង​ព្យាយាម​បោក​ប្រាស់​អាមេរិក។”

គួរ​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​កំពូល កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី១២ ខែ​មិថុនា ឆ្នាំ២០១៨ ប្រធានាធិបតី​អាមេរិក និង មេដឹកនាំ​កូរ៉េខាងជើង បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រួម​គ្នា ដោយ​សម្រេច​បាន​លទ្ធផល​ធំៗ​ចំនួន ៤ ចំណុច​ដែល​ក្នុង​នោះ​មាន​ការ​សម្រេច​ដក​នុយក្លេអ៊ែរ​ពី​ឧបទ្វីប​កូរ៉េ​ផង​ដែរ៕

ចុចអាន ៖

ប្រភព៖ newshub ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់