• 2018-07-03 03:22:31
  • ព័ត៌មាន

គ្រួសារក្មេងៗ​អន្តោប្រវេសន៍ តម្រូវឲ្យបង់លុយទើបអាចជួបគ្នាវិញបាន

  • 2018-07-03 03:22:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​គ្រួសារ​ក្មេង​ៗ​អន្តោប្រវេសន៍​ដែល​ត្រូវ​ចាប់​ខ្លួន និង​បំបែក​ពី​ឪពុក​ម្ដាយ​នៅ​ព្រំដែន​អាមេរិក-ម៉ិកស៊ីកូ​នោះ ត្រូវ​បាន​បង្ខំ​ឲ្យ​បង់​ប្រាក់​ទើប​អាច​ជួប​ជុំ​គ្នា​វិញ។

យោង​តាម MailOnline ឲ្យ​ដឹង​ថា "គោល​នយោបាយ​គ្មាន​ធម៌​មេត្តា” របស់​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ​បាន​ចាប់​ឃុំ​ខ្លួន​ជន​អន្តោប្រវេសន៍​ខុសច្បាប់​រាប់​ពាន់​នាក់​នៅ​មន្ទីរ​ឃុំ​ឃាំង Ursula នៃ​រដ្ឋតិចសាស់។ ចំណែក​ឯ​ក្មេង​ៗ​ជា​កូន​របស់​ពួកគេ​ជិត ២ ០០០ នាក់ត្រូវ​បាន​បំបែក​ចេញ​ពី​ឪពុក​ម្ដាយ ដើម្បី​រង់​ចាំ​ការ​កាត់​ក្ដី​ផង​ដែរ។ សម្រាប់​ក្រុម​គ្រួសារ​ដែល​ចង់​បាន​ក្មេង​ៗ​ទាំង​នោះ​ទៅ​វិញ តម្រូវ​ឲ្យ​បង់​ប្រាក់​ចាប់ពី ៥៥០ ដល់ ២ ៥០០ ដុល្លារ​ថ្លៃ​សំបុត្រ​យន្តហោះ។

គួរ​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី ៦ មិថុនា​ប្រធានាធិបតី​អាមេរិក​ចេញ​វិធានការ​ថ្មី​ចំពោះ "គោលនយោបាយ​គ្មាន​ធម៌​មេត្តា” ជា​ហេតុ​ធ្វើ​ឲ្យ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​រាប់​ពាន់​នាក់​ត្រូវ​បាន​ចាប់​ខ្លួន៕

ចុចអាន ៖

ប្រភព៖ Dailymail ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់