• 2018-07-20 02:52:35
  • សុខភាព

ភេសជ្ជៈល្បីទូទាំងអ៉ឺរ៉ុប ថាមិនប៉ះពាល់សុខភាពនោះ កំពុងវាយលុកទីផ្សារស្រុកខ្មែរ

  • 2018-07-20 02:52:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់ភេសជ្ជៈទាំងអស់ វត្តមាននៃសារធាតុគីមី និងអាស៊ីត មិនអាចមិនមាននៅក្នុងផលិតផលទាំងនោះឡើយ។ ប៉ុន្តែវាមានកម្រិតមួយដែលមិនអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពក្នុងនោះ Hell Energy អះអាងថាផលិតផលខ្លួនគ្មានសារធាតុគីមី និងជួយឲ្យកាន់តែមានកម្លាំងថែមទៀត។

HELL ជាភេសជ្ជៈ ដែលជួយប៉ូវកម្លាំង បន្សាបជាតិស្រវឹង ធ្វើឲ្យអារម្មណ៍ស្រស់ថ្លា បំបាត់ការឈឺក្បាល ដែលបណ្ដាលមកពីជាតិស្រវឹង បំបាត់ងុយគេង បំបាត់ស្អា ក ឬស្លេស្ម ពិសេសរំលាយខ្លាញ់អាក្រក់ ដែលមានក្នុងសរសៃឈាម។

ដើម្បីកុំឲ្យមានការយល់ច្រឡំជាមួយភេសជ្ជៈប៉ូវកម្លាំងដទៃ និងកាន់តែច្បាស់ជាមួយភេសជ្ជៈល្បីមួយនេះ លើកំប៉ុង Hell មានបិទស្លាកសញ្ញា សម្រាប់បញ្ជាក់និងចំណាំថា ភេសជ្ជៈនេះគ្មានជាតិគីមី(No Preservatives)។

អ្វីដែលពិសេសនោះ រាល់ប្រភេទភេសជ្ជៈប៉ូវកម្លាំងកាលណាញ៉ាំច្រើនអ្នកតែងបារម្ភពីបញ្ហា សុខភាព ប៉ុន្តែ Hell Energy អ្នកអាចញ៉ាំវាបានរហូតដល់ ៥កំប៉ុងក្នុងមួយថ្ងៃដោយមិនមានប៉ះពាល់ដល់សុខភាពឡើយ។ នេះបើតាមការបញ្ជាក់ពីលោក ហ៊ុយ សុងឃីម អ្នកគ្រប់គ្រងនិងចែកចាយទីផ្សារ Hell Energy Cambodia។

Hell Energy បានរកឃើញដំបូងនៅប្រទេស ហុងគ្រី ឆ្នាំ២០០៦ និងចាប់ផ្តើមពង្រីកខ្លួនបន្តបន្ទាប់ទៀត នៅតាមបណ្ដាប្រទេសល្បីៗ រហូតដល់ជាង ៤០ប្រទេសទូទាំងពិភពលោក ហើយសព្វថ្ងៃ Hell កំពុងទទួលបានការពេញនិយមខ្លាំងនៅអ៊ឺរ៉ុប និងអាស៊ី។ អ្វីដែលពិសេសនោះវាបានពង្រីកខ្លួនមកដល់កម្ពុជាជិត ២ឆ្នាំមកហើយ។

ដោយសារទទួលបានការពិសោធន៍ថាគ្មានសារធាតុគីមី ភេសជ្ជៈមួយនេះ ទទួលបានវិញ្ញាបនបត្របញ្ជាក់ពី អង្គការម្ហូបអាហារ ក៏ដូចជាមានការទទួលស្គាល់ពីស្ថាប័នត្រួតពិនិត្យសុវត្ថិភាពចំណីអាហារពិភពលោក(Food Safety System Certificacte)ហៅកាត់ថា FSSC 22000 ប្រចាំទ្វីបអ៊ឺរ៉ុប និងវិញ្ញាបនបត្រដទៃទៀតដូចខាងក្រោម៖

  • ទទួលបានវិញ្ញាបនបត្រWorld Food
  • វិញ្ញាបនបត្រPEGAZUS (DIJ) ឆ្នាំ ២០១៤
  • វិញ្ញាបនបត្រPRODOTTO ឆ្នាំ ២០១៤
  • វិញ្ញាបនបត្រ Super Brand
  • វិញ្ញាបនបត្រ MOMOT
  • វិញ្ញាបនបត្រ Strategic Manufacturing Award កាលពីឆ្នាំ ២០១២
  • ផលិតផលគ្មានសារធាតុគីមីរួមជាមួយនឹងការជាប់ឆ្នោត ជាផ្លូវការក្នុងនាមជារោងចក្រលំដាប់កំពូល និងល្អបំផុត១ក្នុងចំណោម៣នៅលើពិភពលោកកាលពីឆ្នាំ ២០១២។

អតិថិជនទាំងអស់អាចស្វែងរកភេសជ្ជៈ Hell តាមរយៈ ផ្សារទំនើប ម៉ាត ភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ ខារ៉ាអូខេនានា ឬអាចឆែកឈ្មោះទីតាំងលម្អិតតាមរយៈហ្វេសប៊ុកផេក https://www.facebook.com/HellEnergyCambodia/ ៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់