• 2018-07-23 11:39:34
  • ការអប់រំ

ម្ចាស់​បញ្ជា​ឲ្យ​ញញឹម ឆ្កែ​មិន​បង្អង់​ផ្គាប់​ចិត្ត​ម្ចាស់ភ្លាម ពិត​ជា​ឆ្លាត និង​គួរ​ឲ្យ​ស្រលាញ់​មែន

  • 2018-07-23 11:39:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ

ចំពោះ​មនុស្ស​មួយ​ចំនួន សុនខ​ត្រូវ​បាន​ចាត់​ទុក​លើស​ពី​សត្វ​ចិញ្ចឹម​សម្រាប់​កំដរ​អារម្មណ៍។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ត្រូវ​បាន​ទទួល​ស្គាល់​ថា ថា​ស្ថិត​ក្នុង​ចំណោម​សមាជិក​ក្នុង​ក្រុម​គ្រួសារ ហើយ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ពី​សំណាក់​មនុស្ស​ដែល​ជា​ម្ចាស់។ ការ​យក​ចិត្ត​ទុក​ដាក់​ទាំង​នោះ​រួម​មាន​ការ​ពិនិត្យ​សុខភាព​ជា​ប្រចាំ ការ​ផ្ដល់​ចំណី​អាហារ​សមរម្យ ការ​ថ្នាក់​ថ្នម និង​ការ​បង្ហាត់​បង្រៀន​ជា​ដើម។ អត្ថបទ​សូម​ស្រង់​យក​ចំណុច​ការ​បង្ហាត់​បង្រៀន​មក​និយាយ។

ការ​បង្ហាត់​បង្រៀន​ និង​រស់​នៅ​ជាមួយ​គ្នា​ក្នុង​រយៈ​ពេល​យូរ ធ្វើ​ឲ្យ​សត្វ​សុនខ និង​ម្ចាស់​មាន​ភាព​ស្និទ្ធស្នាល ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពេល​ខ្លះ សត្វ​អាច​ចាប់​បាន​អ្វី​ដែល​មនុស្ស​បាន​និយាយ។ តួ​យ៉ាង​ដូច​វីដេអូ​ខាង​ក្រោម នៅ​ពេល​ម្ចាស់​បញ្ជា​ឲ្យ​ញញឹម សត្វ​ឆ្កែ​មិន​បង្អង់​ផ្គាប់​ចិត្ត​ម្ចាស់ ដោយ​ធ្វើ​តាម​ភ្លាម។ ទោះ​ជា​យ៉ាង​ណា ឆ្កែ​មួយ​ចំនួន​ខាង​ក្រោម​​នេះ ត្រូវ​បាន​ប្រទះ​ឃើញ​ថា "ស្ញេញ" ជា​ជាង "ញញឹម"៖៕

ប្រភព៖ facebook ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់