• 2018-08-03 02:36:31
  • ព័ត៌មាន

អ្នកកាសែតជប៉ុនបាត់ខ្លួន៣ឆ្នាំ ស្រាប់តែលេចមុខក្នុងវីដេអូជំរិតទារប្រាក់ ១០លានដុល្លារ

  • 2018-08-03 02:36:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jumpei Yasuda អ្នកកាសែត Freelance ជនជាតិ​ជប៉ុន ដែល​ជឿជាក់​ថា​ត្រូវ​បាន​គេ​ចាប់ជំរិត ខណៈ​កំពុង​យកការណ៍​ក្នុង​ប្រទេស​ស៊ីរី នៅ​ចន្លោះ​ថ្ងៃ​ទី ២០ ទៅ ២៣ ខែ​កក្កដា ឆ្នាំ២០១៥ ស្រាប់តែ​លេច​មុខ​នៅ​ក្នុង​វីដេអូ​ចាប់ជំរិត​មួយ និង​សុំ​ជំនួយ​ជា​បន្ទាន់។

នៅ​ក្នុង​វីដេអូ​ឃ្លិប​មាន​រយៈពេល ២០វិនាទី​មួយ​ខ្សែ ដែល​ត្រូវ​បាន​បង្ហោះ​កាល​ពី​ថ្ងៃ​អង្គារ កន្លង​ទៅ​នេះ បង្ហាញ​ឲ្យ​ឃើញ​លោក Yasuda បាន​ពាក់​អាវ​ពណ៌​ទឹកក្រូច និង លត់​ជង្គង់​នៅ​លើ​ដី ខណៈ​បុរស​ស្លៀក​ឈុត​ខ្មៅ និង​កាន់​កាំភ្លើង​វែង ២នាក់​កំពុង​ឈរ​ក្បែរ។

លោក Yasuda និយាយ​ថា «ខ្ញុំ​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​អាក្រក់។ សូម​ជួយ​ខ្ញុំ​ឥឡូវ​នេះ»។

គួរ​បញ្ជាក់​ថា អ្នក​ចាប់​ជំរិត​លោក Yasuda ធ្លាប់​បាន​ព្រមាន​ថា ពួកគេ​នឹង​ប្រគល់​អ្នកកាសែត​រូប​នេះ​ទៅ​ឲ្យ​ក្រុម​រដ្ឋ​អ៊ីស្លាម ISIS ប្រសិន​បើ​រដ្ឋាភិបាល​ជប៉ុន មិន​ព្រម​ចាប់ផ្ដើម​ការ​ចរចា​ក្នុង​រយៈពេល​មួយ​ខែ។

យ៉ាងណាមិញ អាជ្ញាធរ​ជប៉ុន​ជឿ​ថា បច្ចុប្បន្ន​លោក Yasuda កំពុង​ត្រូវ​ក្រុម​ភេរវករ​មួយ​មាន​ឈ្មោះ​ថា Nusra Front ចាប់ជំរិត ដែល​ជា​បក្សពួក​របស់​ក្រុម Jabhat Fatah al-Sham និង​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុម​របស់ Al-Qaeda។ ក្រុម​នេះ​ត្រូវ​គេ​រាយការណ៍​ថា បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន បង់​ថ្លៃ​លោះ​លោក Yasuda ចំនួន ១០លានដុល្លារ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ nextshark ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់