• 2018-08-21 10:06:37
  • ការអប់រំ

ឡើងខ្ញង់ៗកប់! មកមើលសម្រស់បេក្ខនារីស្អាតៗ លេចធ្លោខ្លាំងពេលចេញពីប្រឡងថ្ងៃចុងក្រោយ

  • 2018-08-21 10:06:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 298

ចន្លោះមិនឃើញ

ទី​បំផុត​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨ បាន​បញ្ចប់​ទាំង​ស្រុង​ទៅ​ហើយ ដែល​មុខ​វិជ្ជា​បង្ហើយ​ចុង​ក្រោយ​នេះ គឺ​គណិតវិទ្យា។ បើ​យើង​សង្កេត​មើល​ទឹក​មុខ​បេក្ខជន​ដែល​ចេញ​ពី​ប្រឡង​នៅ​តាម​មណ្ឌល​នីមួយៗ ហាក់​ញញឹម​ស្រស់​ស្រាយ បង្ហាញ​ពី​អារម្មណ៍​រំភើប​ក្រោយ​ការ​ខិតខំ​រយៈ​ពេល​១២​ឆ្នាំ​ត្រូវ​បាន​បញ្ចប់​នៅ​ថ្ងៃ​នេះ។

តទៅ​នេះ​ Sabay សូម​បង្ហាញ​រូបភាព​ជា​ច្រើន​សន្លឹក​នៅ​មណ្ឌល​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ​ចេញ​ពី​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ទាំង​ញញឹម​ពោរពេញ​ដោយ​ក្ដី​សង្ឃឹម៖

ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន ពុំ​មាន​បាតុភាព​ណា​មួយ​គួរ​ឲ្យ​កត់​សម្គាល់​ឡើយ។ តាម​របាយ​ការណ៍​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ឲ្យ​ដឹង​ថា ក្នុង​ថ្ងៃ​ទី​១​ករណី​ល្មើស​នឹង​បទប្បញ្ញត្តិ​មានតែ​៤​ប៉ុណ្ណោះ គឺ​បេក្ខជន​យក​ទូរសព្ទ​ចូល​មណ្ឌល​ប្រឡង​៣​ករណី បេក្ខជន​យក​សំណៅ​ឯកសារ​ចូល​១​ករណី។ បេក្ខជន​ប្រឡង​ទាំង​ថ្នាក់​វិទ្យាសាស្ត្រ និង​សង្គម មាន​ចំនួន​សរុប ១១៧ ០៦១នាក់។ ក្នុង​នោះ​អវត្តមាន​ចំនួន ១៧៥៧​នាក់៕ ​

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

មតិយោបល់