- 2018-09-04 03:05:01
- សេដ្ឋកិច្ច
ទឹកធ្លាក់បុស្សស្បូវស្អាតប៉ុណ្ណឹងដែរ តែក្លាយជាកន្លែងបោះបង់ចោល គេត្រូវការតែពេលបុណ្យភ្ជុំ
- 2018-09-04 03:05:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកធ្លាក់បុស្សស្បូវស្អាតប៉ុណ្ណឹងដែរ តែក្លាយជាកន្លែងបោះបង់ចោល គេត្រូវការតែពេលបុណ្យភ្ជុំ
ចន្លោះមិនឃើញ
ទឹកធ្លាក់បុស្សស្បូវ ជាទីកន្លែងមួយដ៏ស្រស់ស្អាតនៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយនៅក្បែរនៅប្រាសាទព្រះវិហារតែម្ដង តែទាំងភ្ញៀវជាតិនិងអន្តរជាតិហាក់មើលរំលងកន្លែងមួយ ត្បិតអីវាមានទេសភាពស្អាតនិងមានកន្លែងលេងទឹកច្រើនគន្លាក់ក៏ដោយ។
បើតាមអ្នកនៅកន្លែងនោះ បានឱ្យដឹងថាទឹកធ្លាក់មួយនេះ មានមនុស្សទៅលេងច្រើននៅតែរដូវកាលបុណ្យភ្ជុំប៉ុណ្ណោះ ដោយក្រៅពីនេះមិនសូវមានអ្នកទៅទេ។ ប្រភពនៃទឹកធ្លាក់នេះ ហូរចេញពីជូរភ្នំដងរែកខាងទឹកដីថៃមក ហើយមានជាច្រើនគន្លាក់ណាស់មុននឹងដល់កន្លែងដែលអាចលេងបាននេះ។
ដូចដែលក្រុមការងារផ្លូវទៅស្រុក ទៅដល់ផ្ទាល់ទឹកធ្លាក់មួយនេះពិតជាមានសភាពស្រស់ស្អាតមែន ហើយមានកន្លែងអង្គុយលេងរាប់រយកន្លែងឯណោះ ខណៈដែលបច្ចុប្បន្នត្រូវគេបោះបង់ចោលទៅហើយ ព្រោះគ្មាននរណាមកលេងនោះទេ។ ដោយមានក៏ត្រឹមតែលក្ខណៈគ្រួសារ សៅរ៍អាទិត្យ មានបាយម្ហូប មកញ៉ាំខ្លួនឯងប៉ុណ្ណោះ។
ចង់ដឹងថាស្អាតប៉ុណ្ណា សូមទស្សនារូបភាពខាងក្រោមនេះ៖