• 2018-09-19 01:54:11
  • ព័ត៌មាន

ស្លុតចិត្ត! ធុំក្លិនស្អុយមិនបាត់ ស្រាប់តែរកឃើញសពមនុស្ស ១៥៧នាក់ រលួយនៅក្នុងឡានមួយគ្រឿង (វីដេអូ)

  • 2018-09-19 01:54:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​ម៉ិកស៊ីកូ បាន​សន្យា​ថា នឹង​ធ្វើ​ការ​ស៊ើបអង្កេត បន្ទាប់​ពី​ឡាន​ដឹកទំនិញ​មួយ​គ្រឿង​ដែល​ផ្ទុក​សាកសព​មនុស្ស ចំនួន ១៥៧នាក់ ចត​ទុក​ចោល​កណ្ដាល​ផ្លូវ នៅ​ក្នុង​រដ្ឋ Jalisco ស្រប​ពេល​ដែល​ប្រទេស​នេះ​កំពុង​ប្រឈម​នឹង​ការ​កើន​ឡើង​កំណត់ត្រា​ឃាតកម្ម។

សាកសព​រលួយ និង​ធុំក្លិន​ស្អុយ​ទាំង​នោះ​ត្រូវ​បាន​ដឹក​តាម​ឡាន​ដឹក​ទំនិញ ដែល​មាន​ទូ​ក្លាស្សេ ក្រោយ​ពី​កន្លែង​ដាក់​សព​អស់​កន្លែង​ដាក់។ បើ​ទោះ​បី​ជា​សាកសព​ទាំង​នោះ​ត្រូវ​បាន​ដាក់​ក្លាស្សេ ប៉ុន្តែ​វា​មិន​អាច​ជួយ​បាន​ច្រើន​ឡើយ ពោល​គឺ​ត្រឹម​រក្សា​សាកសព​មិន​ឲ្យ​រលួយ​ប៉ុណ្ណោះ ស្រប​ពេល​ដែល​សាកសព​ជា​ច្រើន បាន​រលួយ​ខ្លាំង​ពី​មុន​មក​រួច​ជា​ស្រេច​ទៅ​ហើយ។

ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ទីក្រុង Guadalajara នៃ​រដ្ឋ​ខាង​លើ បាន​នាំ​គ្នា​ត្អូញត្អែរ​អំពី​ក្លិន​ស្អុយ ដែល​បាន​ជំរុញ​ឲ្យ​មន្ត្រី​មូលដ្ឋាន​ធ្វើ​ការ​ស៊ើប​អង្កេត​ថា ហេតុ​អ្វី​បាន​ជា​ឡាន​ដឹក​សព​ខាង​លើ ត្រូវ​គេ​បោះបង់​ចោល​នៅ​ទី​នោះ។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា ប្រទេស​ម៉ិកស៊ីកូ បាន​កើត​មាន​ករណី​ឃាតកម្ម​សម្លាប់​មនុស្ស​ចំនួន ១៦ ០០០នាក់ ក្នុង​រយៈពេល ៦ខែ​ដំបូង​នៃ​ឆ្នាំ២០១៨ នេះ ដែល​វា​ជា​ចំនួន​ដ៏​ខ្ពស់​បំផុត​មួយ បើ​គិត​ចាប់​តាំង​ពី​កំណត់ត្រា​នៅ​ក្នុង​ឆ្នាំ១៩៩៧ និង​ជា​ការ​កើន​ឡើង​ចំនួន ១៧ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ២០១៧៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច​អាន៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់
អត្ថបទថ្មី