• 2018-09-21 06:51:47
  • សេដ្ឋកិច្ច

​មិនបាច់ចាំដល់ឆ្នាំ២០១៩ទេ! កម្មករនិយោជិតទាំងអស់ នឹងបើកប្រាក់ឈ្នួល ២ដង/១ខែ

  • 2018-09-21 06:51:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមសេចក្ដីប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គូសបញ្ជាក់ជាថ្មីនៅថ្ងៃទី ២១ កញ្ញា មុននេះ ដល់ម្ចាស់​សហគ្រាស គ្រឹះស្ថាន ទាំងឡាយណាដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់​ ត្រូវ​បើកប្រាក់​ឈ្នួល​កម្មករ និយោជិត​ ចំនួន២ដង​ក្នុង១ខែ ដែលត្រូវ​ចាប់អនុវត្តពីប្រកាសនេះតទៅ ។

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកាលពីកន្លងទៅ ធ្លាប់មានប្រសាសន៍ថា ការបើកប្រាក់ឈ្នួល ត្រូវបើកចំនួន២ លើក ដោយ លើកទី១ ក្នុងសប្តាហ៍ទី២ និងលើកទី២ ក្នុងសប្តាហ៍ទី៤ នៃខែនីមួយៗ។

លើកទី១ គឺស្មើនឹងចំនួន៥០% នៃប្រាក់ឈ្នួលសុទ្ធសាធក្នុង១ខែ និងលើកទី២ គឺស្មើនឹងចំនួនប្រាក់ឈ្នួលសុទ្ធសាធ ដែលនៅសេសសល់ប្រាក់ឈ្នួលបន្ទាប់បន្សំ និងអត្ថប្រយោជន៍ផ្សេងទៀត ដែលកម្មករនិយោជិត ត្រូវទទួលបាននៅក្នុងខែនីមួយៗ៕

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់
អត្ថបទថ្មី