• 2018-09-28 02:24:45
  • ព័ត៌មាន

ស្បែកជើងថ្លៃបំផុតលើលោក ដាក់លក់តម្លៃ ១៧លានដុល្លារ ដោយសារលក្ខណៈពិសេស

  • 2018-09-28 02:24:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្បែក​ជើង​កែង​មួយ​គូ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា «ស្បែក​ជើង​មាន​តម្លៃ​ថ្លៃ​បំផុត​លើ​ពិភពលោក» ត្រូវ​បាន​ដាក់​លក់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ ខែ​កញ្ញា ឆ្នាំ២០១៨ ម្សិលមិញ​នេះ ក្នុង​តម្លៃ​រហូត​ដល់​ទៅ ១៧លានដុល្លារ។

ស្បែកជើង​កែង​តម្លៃ​មហាសាល​នេះ ត្រូវ​បាន​ផលិត​ចេញ​ពី ស្បែក​ប៉ាតង់​មាស , សូត្រ និង តុបតែង​ដោយ​ត្បូង​ពេជ្រ​ចំនួន ២៣៦គ្រាប់ ក៏ដូចជា ត្បូង​ប្រភេទ D-Diamond ដ៏​ធំ​នៅ​លើ​ចុង​ស្បែកជើង​សង​ខាង ទំហំ ១៥ ការាត់​ទៀត​ផង។

ស្បែកជើង​ដែល​គេ​ហៅ​ឈ្មោះ​ថា «Passion Diamond» នេះ គឺ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Jada Dubai ដែល​ល្បីល្បាញ​ដោយសារតែ​ការ​ប្រមូល​គ្រឿងអលង្ការ​របស់​រាជវង្ស។ ស្បែកជើង​កែង​នេះ​នឹង​ត្រូវ​ផលិត​ថ្មី​ដើម្បី​ឲ្យ​ត្រូវ​ជើង​អ្នក​ទិញ៕

ចុច​អាន៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់
អត្ថបទថ្មី