- 2018-10-11 03:32:03
- សេដ្ឋកិច្ច
កសិករប្រាប់ថាត្រូវចេះធ្វើរឿងមួយបើចង់ឲ្យការចិញ្ចឹមពពែបានផលល្អ
- 2018-10-11 03:32:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កសិករប្រាប់ថាត្រូវចេះធ្វើរឿងមួយបើចង់ឲ្យការចិញ្ចឹមពពែបានផលល្អ
ចន្លោះមិនឃើញ
កសិករលើកឡើកឡើងថាការចិញ្ចឹមពពែជាមុខរបរមួយជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋខ្លះរស់នៅតាមតំបន់ជនបទតែចំណុចពិសេសមួយដែលអ្នកចិញ្ចឹមពពែរគួរដឹងនោះគឺពេលពពែកផ្តល់កំណើតកូន។
កសិករខ្មែរឥស្លាមម្នាក់ដែលមានបទពិសោធន៍ចិញ្ចឹមពពែ៣០ឆ្នាំមកហើយនោះលើកឡើងថាម្ចាស់ពពែដើរតួរជាឆ្មបជួយបង្កើតកូនឲ្យពពែ ហើយក៏ជាអ្នកដែលត្រូវយកកូនពពែទើបកើតទៅឲ្យមេពពែលិឍផងដែរ។
កំពុងតែកៀងពពែចុះទូកដឹកយកទៅផ្ទះវិញកសិករខ្មែរឥស្លាមម្នាក់មានវ័យ៥០ឆ្នាំម្នាក់រស់នៅខេត្តតាកែវ គឺលោកឌីន យ៉ើ ប្រាប់Sabay ថាពពែផ្តល់ផលក្នុងមួយឆ្នាំពីរដងបើមេក្រមុំអាយុមួយឆ្នាំអាចឲ្យកំណើតកូនម្តងមួយម្បាលតែថាបើមេដែលធ្លាប់ផ្តល់កំណើតចាប់ពីពីរដងឡើងទៅអាចកើតកូនម្តងពីរទៅបីក្បាលជួនកាលដល់បួនក្បាលក៏មាន។
លោកបន្តថា៖«ប៉ុន្តែប្រការសំខាន់មួយគឺលៃយ៉ាងណាម្ចាស់ត្រូវជួយឲ្យមេវាបានលិឍកូនទើបកើតឲ្យបានភ្លាមៗប់មិនអ៊ីចឹងមេមិនព្រមកូនបៅទេ នេះជាធម្មជាតិរបស់ពពែ»។
ចំពោះតម្លៃលើទីផ្សារវិញលោកថាបច្ចុប្បន្នធ្លាក់ចុះបន្តិចគឺនៅត្រឹម១គីឡូក្រាមថ្លៃ១៨ ០០០រៀលខណៈដែលពីមុនមកមានតម្លៃរហូតដល់ជាងពីរម៉ឺនរៀល។ លោកបន្តថាការធ្លាក់ថ្លៃនេះហើយជាហេតុធ្វើឲ្យកសិករមួយចំនួនធំបានបោះបង់មុខរបរចិញ្ចឹមពពែរ។
ទោះបីជាថ្លៃពពែមានការធ្លាក់ចុះបែបនេះក៏ដោយលោកថានៅតែបន្តក្រាញននៀលប្រកបមុខរបរនេះដែរព្រោះថាលោកនៅតែអាចរកចំណូលបានជាងដប់លានរៀលក្នុង១ឆ្នាំៗពីរបរនេះបន្ថែមលើមុខរបរនេសាទ៕