- 2018-10-12 01:41:38
- សុខភាព
ផ្ទុះជំងឺហ្ស៊ីកាច្រើនបំផុតនៅឥណ្ឌា កំពុងបង្កការព្រួយបារម្ភខ្លាំងដល់ទេសចរ
- 2018-10-12 01:41:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្ទុះជំងឺហ្ស៊ីកាច្រើនបំផុតនៅឥណ្ឌា កំពុងបង្កការព្រួយបារម្ភខ្លាំងដល់ទេសចរ
ចន្លោះមិនឃើញ
ប្រទេសឥណ្ឌា បានជួបប្រទះនឹងការផ្ទុះឡើងនៃជំងឺឆ្លងហ្ស៊ីកាច្រើនបំផុតមិនធ្លាប់មានរហូតដល់ ៣២ករណីនៅក្នុងទីក្រុង Jaipur រដ្ឋធានីនៃរដ្ឋ Rajasthan។
ករណីដំបូង ត្រូវបានរកឃើញកាលពីថ្ងៃទី ២៣ខែកញ្ញានៅក្នុងទីក្រុង Shastri Nagar ដែលនៅជិតតំបន់ទេសចរជាច្រើន។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក JP Nadda បានចាត់ក្រុមការងារចំនួន ៧នាក់ទៅកាន់ទីក្រុង Jaipur ដើម្បីតាមដានស្ថានការណ៍ និងទប់ស្កាត់ការរីករាលដាល។ លើសពីនេះទៀត ចំនួនមនុស្សដែលសង្ស័យថាឆ្លងជំងឺ នឹងត្រូវបានត្រួតពិនិត្យ ព្រមទាំងធ្វើការពិសោធន៍ទៅលើមូសក្នុងតំបន់ផងដែរ។
គួរឲ្យដឹងថា នេះជាការផ្ទុះឡើងលើកទី ៣ហើយនៃជំងឺហ្ស៊ីកាក្នុងប្រទេសឥណ្ឌាចាប់តាំងពីឆ្នាំ ២០១៧មក ដោយមាន ៤ករណីបានផ្ទុះឡើង ប៉ុន្តែវាត្រូវបានចាត់វិធានការទាន់ពេលវេលា៕
ចុចអាន ៖