• 2018-10-16 03:35:40
  • ព័ត៌មាន

ឃើញទេ ចាំបាច់តែរឿងធំអី រឿងសាមញ្ញៗក៏អាចឈ្នះរង្វាន់ពីកម្មវិធី Story of Pride ដែរ

  • 2018-10-16 03:35:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីមោទនភាពមួយ ដែលបានសម្ពោធឱ្យដំណើរកាលពីថ្ងៃ ១៥សីហា នោះមកដល់ពេលនេះបានរយៈពេល១ខែហើយ ក្នុងនោះក៏រកឃើញអ្នកមានសំណាងឈ្នះរង្វាន់ ៧រូបប្រចាំខែ សីហា នេះផងដែរ។

យ៉ាងណាមិញនៅតែមានមនុស្សមួយភាគតូចហាក់នៅតែយល់ច្រឡំថា កម្មវិធីរឿងរ៉ាវនៃមោទនភាពនេះទាល់តែរឿង ដែលធ្វើធ្លាប់បានធ្វើហើយជោគជ័យធំសម្បើមទើបហ៊ានដាក់ប្រកួត។ ប៉ុន្តែកម្មវិធី Story of Pride បើកឱកាសឱ្យគ្រប់គ្នាចែករំលែកមិនថារឿងតូចក្តី ធំ ក្តី ឱ្យតែអ្នកគិតថាមានមោទនភាព គឺអាចចូលប្រកួតបានទាំងអស់។ ជាក់ស្តែងដូច វីដេអូប្អូនស្រីម្នាក់ ដែលជាអ្នកឈ្នះប្រចាំខែ សីហា នាងបានដាក់ប្រកួត ហើយបានប្រាប់ថារឿងរ៉ាវនាងមិនធំដុំពេកទេ តែវាបានបង្ហាញពីការតស៊ូ ប្រឹងប្រែង មានឆន្ទៈទើបនាងអាចសម្រេចនូវអ្វីដែលនាងចង់បាន។

វន សិលា ជាអ្នកឈ្នះម្នាក់ក្នុងចំណោម ៧នាក់ ប្រចាំខែ សីហា បានលើកឡើងថា៖ "ខ្ញុំយល់ថា មោទនភាពជាសម្បត្តិទ្រព្យមួយរបស់មនុស្ស។ មិនថាកិច្ចការដែលអ្នកធ្វើ តូចក្តីធំក្តី បរាជ័យ ឬជោគជ័យយ៉ាងណា អ្នកគួរស្ញប់ស្ញែងនូវអ្វីដែលអ្នកបានធ្វើព្រោះ អ្នកបានធ្វើវាដោយសមត្ថភាពរបស់អ្នក ហើយមិនបានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់អ្នកដទៃ។ កម្មវិធី "Story of Pride 2” របស់ស៊ីម៉ងត៍អូដ្ឋដែលអនុញ្ញាតឱ្យខ្ញុំអាចចែករំលែកពីរឿងរ៉ាវមោទនភាពរបស់ខ្ញុំ និងស្វែងយល់ពីខ្លួនឯងជាងមុន។ ខ្ញុំសូមលើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នាចូលរួមប្រកួតដើម្បីស្វែងយល់ពីខ្លួនអ្នក"។

កម្មវិធីនេះបានចាប់ផ្តើមតាំងពីថ្ងៃ ១៥ សីហា និងបន្តរហូតដល់ថ្ងៃ ១៥ វិច្ឆិកា ២០១៨ អ៊ីចឹងនៅសល់ ២ខែទៀត ដែលអាចឱ្យទាំងអស់បញ្ចេញ “រឿងរ៉ាវនៃមោទនភាព Story of Pride" ។

ចង់ដឹងច្បាស់តោះតាមដានវីដេអូ ដែល សិលា បានយកឈ្នះបេក្ខជនផ្សេងទៀតខាងក្រោម៖

លក្ខខណ្ឌមួយចំនួនពីកម្មវិធី៖

ស្វែងយល់លម្អិត​ពី​កម្មវិធី​តាម​រយៈ​លីងមួយនេះ Camel Cement Stories of Pride Contest Terms & Conditions Season 2

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់