• 2018-11-18 07:32:16
  • ព័ត៌មាន

ទូកលិចនៅខេត្តភូកេត សម្លាប់ទេសចរចិន៤៧នាក់ ឥឡូវនេះរកឃើញហើយ

  • 2018-11-18 07:32:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​មន្ត្រី​ថៃ​កាល​ពី​ថ្ងៃ​សៅរ៍ ទី១៧ ខែ​វិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញ​នេះ បាន​រក​ឃើញ​ទូក​ដែល​ក្រឡាប់ និង​លិច​ចូល​សមុទ្រ​នៃ​ខេត្ត​ភូកេត កាល​ពី​ខែ​កក្កដា បង្ក​ឲ្យ​ភ្ញៀវ​ទេសចរ​ចិន​ស្លាប់​អស់ ៤៧នាក់។

គួរ​រំលឹក​ឲ្យ​ដឹង​ថា ទូក​ទេសចរ​ចំនួន ២គ្រឿង​បាន​លិច​កាល​ពី​ថ្ងៃ​ទី០៥ ខែ​កក្កដា ឆ្នាំ២០១៨ ប៉ុន្តែ​អ្នក​ទេសចរ​នៅ​លើ​ទូក​មួយ​ត្រូវ​បាន​ជួយ​សង្គ្រោះ ខណៈ​មួយ​ទៀត​បាន​លិច​បាត់។ ទូក​នោះ​ត្រូវ​បាន​ស្រង់​ចេញ​ពី​ក្រោម​ទឹក​សមុទ្រ​ជម្រៅ ៤៥ម៉ែត្រ ដោយ​កប៉ាល់​ស្ទូច​របស់​ក្រុមហ៊ុន​សិង្ហបុរី។

ប្រតិបត្ដិការ​នោះ​បាន​ប្រឈម​នឹង​ឧបសគ្គ​ជា​ច្រើន។ ក្រុមហ៊ុន​ទី​មួយ​ដែល​ជួល​ឲ្យ​ជួយ​សង្គ្រោះ​ទូក បាន​បាត់​បង់​សមាជិក​នៃ​ក្រុម​របស់​ខ្លួន​ម្នាក់ ក្នុង​អំឡុង​ពេល​ប្រតិបត្តិការ ហើយ​មិន​បាន​ជោគជ័យ​ក្នុង​ការ​ស្រង់​ទូក​ឡើង​មក​លើ​ឡើយ។

យ៉ាង​ណា​មិញ រហូត​មក​ដល់​ពេល​នេះ មនុស្ស​ចំនួន​៥នាក់​ត្រូវ​បាន​ចោទ​ប្រកាន់ រួម​ទាំង​ម្ចាស់ និង​អ្នក​បើក​ទូក ២នាក់​ផង​ដែរ។ ពួកគេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ធ្វេស​ប្រហែស ដែល​បណ្ដាល​ឲ្យ​មាន​ការ​ស្លាប់ ខណៈ​ទោស​អតិបរមា​អាច​ជាប់​គុក​រយៈពេល ១០ឆ្នាំ៕

ចុច​អាន៖

ប្រភព៖ Khaosod English ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់