• 2018-12-21 08:29:13
  • ការអប់រំ

មាន​តែ​អ្នក​ជួប​ទុក្ខ​លំបាក​ច្រើន​ទេ​ ទើប​អ្នក​យល់​ច្បាស់​ពី​មេរៀន​ជីវិត​ទាំង​នេះ

  • 2018-12-21 08:29:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្ដី​ទុក្ខ​ គឺ​កើត​ឡើង​សម្រាប់​មនុស្ស​គ្រប់​គ្នា ប៉ុន្តែ​ការ​មាន​ទុក្ខ​មិនមែន​សុទ្ធ​តែ​ផ្ដល់​ផល​អាក្រក់​ទាំង​អស់​នោះ​ទេ។ មនុស្ស​ដែល​អាច​ទាញ​យក​មេរៀន​ពី​ក្ដី​ទុក្ខ និង​បរាជ័យ​ដែល​ខ្លួន​ជួប​ប្រទះ​បាន​ សម្រាប់​ការ​បន្ត​ដំណើរ​ជីវិត​ទៅ​ខាង​មុខ​ គឺ​ជា​មនុស្ស​ដែល​ឆ្លាត​បំផុត។ ខាង​ក្រោម​នេះ គឺ​ជា​មេរៀន​ចំនួន ១៨​យ៉ាង​ដែល​យើង​អាច​រៀន​សូត្រ​បាន​ពី​ទុក្ខ​លំបាក​នានា៖

(រូបតំណាង)

១. ធ្វើ​ឲ្យ​យើង​កាន់​តែ​រឹង​មាំ ការ​ហាត់​ប្រាណ​ធ្វើ​ឲ្យ​រាងកាយ​យើង​រឹង​មាំ ដូច្នេះ​ហើយ​ការ​ឆ្លង​កាត់​បញ្ហា​ច្រើន​នឹង​ធ្វើ​ឲ្យ​ចិត្ត​គំនិត​របស់​យើង​រឹង​មាំ​តាម​នោះ​ដែរ។

២. ធ្វើ​ឲ្យ​យើង​យល់​ពី​តម្លៃ​​នៃ​​ក្ដី​សុខ នៅ​ពេល​សុខ​សប្បាយ​ មនុស្ស​មិន​សូវ​ខ្វល់​ខ្វាយ​ច្រើន​ទេ តែ​ពេល​មាន​ទុក្ខ​ទើប​ដឹង​ថា​អ្វី​ខ្លះ​ដែល​ខ្លួន​គួរ​ថែ​រក្សា​ឲ្យ​ល្អ​ជាង​នេះ។

៣. ធ្វើ​ឲ្យ​យើង​មាន​សមត្ថភាព​កាន់​តែ​ពូកែ វា​ប្រៀប​ដូច​ជា​ការ​​ហាត់​ពុត​លត់​ដំ​ខ្លួន​ដូច្នោះ​ដែរ ព្រោះ​គ្មាន​អ្នក​ណា​ពូកែ​ដោយ​មិន​ឆ្លង​កាត់​ការ​លំបាក​នោះ​ទេ។

៤. ធ្វើ​ឲ្យ​យើង​មាន​​ការងារ​​ត្រូវ​ធ្វើ (ធ្វើ​ដើម្បី​បំបាត់​ទុក្ខ)

៥. ធ្វើ​ឲ្យ​យើង​មាន​បទពិសោធន៍​ក្នុង​ការ​ដោះស្រាយ​បញ្ហា​កាន់​តែ​ច្រើន

៦. ធ្វើ​ឲ្យ​យើង​មាន​ការ​អត់ធ្មត់​កាន់​តែ​ច្រើន មនុស្ស​មាន​ការ​អត់​ធ្មត់​ច្រើន​ប៉ុណ្ណា​ នឹង​អាច​សម្រេច​កិច្ចការ​ធំបាន​ប៉ុន​នោះ។

៧. ធ្វើ​ឲ្យ​យើង​​ចេះ​ប្រុងប្រយ័ត្ន​កាន់​តែ​ច្រើន មិន​ថា​​រាប់​អាន​មនុស្ស​ខុស ឬ​មាន​កំហុស​ឆ្គង​ក្នុង​ការងារ​ណា​មួយ វា​នឹង​ធ្វើ​ឲ្យ​យើង​​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​នៅ​ពេល​ក្រោយ។

៨. ធ្វើ​ឲ្យ​យើង​​មើល​ឃើញ​ពិភពលោក​កាន់​តែ​ទូលំទូលាយ បញ្ហា​តូច​តាច​នឹង​លែង​ជា​បញ្ហា​​សម្រាប់​អ្នក​ហើយ ព្រោះ​អ្នក​បាន​យល់​ថា​ជីវិត​មាន​រឿង​ធំ​ៗ​ទៀត​ដែល​ត្រូវ​ខ្វល់ខ្វាយ។

៩. ធ្វើ​ឲ្យ​យើង​ដឹង​ថា​អ្នក​ណា​ដែល​យើង​អាច​ពឹងពាក់​បាន​នៅ​ពេល​លំបាក។

១០. ធ្វើ​ឲ្យ​យើង​ដឹង​ថា​អ្នក​ណា​ជា​មិត្ត​របស់​យើង​ពិត​ប្រាកដ។

១១. ធ្វើ​ឲ្យ​យើង​ដឹង​ថា​អ្នក​ណា​ដែល​ស្រឡាញ់​យើង​ពិត​ប្រាកដ។

១២. ធ្វើ​ឲ្យ​យើង​ចេះ​ស្វែង​រក​គុណ​សម្បត្តិ​ពី​ការ​កើត​ទុក្ខ ៕

ចុចអាន៖

ប្រភព៖ Kanha ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

មតិយោបល់
អត្ថបទពេញនិយម