• 2018-12-24 02:36:27
  • ព័ត៌មាន

ទុក្ខជាន់លើទុក្ខ! ឥណ្ឌូនេស៊ី អាចជួបរលកយក្សស៊ូណាមិម្តងទៀត ក្រោយភ្នំភ្លើងផ្ទុះឡើងជាថ្មី (វីដេអូ)

  • 2018-12-24 02:36:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​រស់​នៅ​តំបន់​ឆ្នេរ​ជិត​ភ្នំ​ភ្លើង Anak Krakatau របស់​ប្រទេស​ឥណ្ឌូនេស៊ី ត្រូវ​បាន​គេ​ព្រមាន​ឲ្យ​ចាកចេញ​ពី​តំបន់​នោះ ខណៈ​មាន​ការ​ភ័យ​ខ្លាច​ថា វា​អាច​បង្ក​ជា​រលក​យក្ស​ស៊ូណាមិ​ជា​ថ្មី។

ភ្នំ​ភ្លើង Anak Krakatau បានផ្ទុះឡើងសារជាថ្មី

គួរ​រំលឹក​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​សៅរ៍ ទី២២ ខែ​ធ្នូ ឆ្នាំ២០១៨ កន្លង​ទៅ​នេះ រលក​យក្ស​ស៊ូណាមិ​បាន​វាយប្រហារ​លើ​ទី​ប្រជុំ​ជន នៃ​តំបន់​ឆ្នេរ​សមុទ្រ​នៅ​កោះ Sumatra និង Java ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ២២២នាក់ និង​របួស ៨៤៣នាក់។ គេ​ជឿជាក់​ថា ការ​ផ្ទុះ​របស់​ភ្នំភ្លើង Anak Krakatau បង្ក​ឲ្យ​មាន​ការ​រអិល​បាក់​ដី​ក្រោម​បាត​សមុទ្រ ហើយ​បង្កើត​ជា​រលក​យក្ស​តែម្ដង។

យ៉ាងណាមិញ កាល​ពី​ថ្ងៃ​អាទិត្យ ទី២៣ ខែ​ធ្នូ ឆ្នាំ២០១៨ ម្សិលមិញ​នេះ ភ្នំភ្លើង Anak Krakatau បាន​ផ្ទុះ​ឡើង​សារ​ជា​ថ្មី​ម្ដង​ទៀត ដោយ​ព្រួស​ផេះ និង​ផ្សែង​ទៅ​លើ​អាកាស​យ៉ាង​ខ្មួលខ្មាញ់។

បើ​តាម​ខ្សែ​វីដេអូ​មួយ​ដែល​ថត​ពី​លើ​យន្តហោះ បង្ហាញ​ឲ្យ​ឃើញ​ទិដ្ឋភាព​គួរ​ឲ្យ​រន្ធត់​នៃ​ការ​ផ្ទុះ​របស់​ភ្នំ​ភ្លើង​នោះ។ ទោះ​បី​ជា​យ៉ាង​ណា ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក Joko Widodo បាន​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ជនរងគ្រោះ ហើយ​បាន​ជំរុញ​ឲ្យ​ប្រជាជន​មាន​ការ​អត់​ធ្មត់ ខណៈ​ក្រុម​ជួយ​សង្គ្រោះ​កំពុង​ដុត​ដៃ​ដុត​ជើង ធ្វើ​ការ​យ៉ាង​សស្រាក់​ដើម្បី​ជួយ​ដល់​ពួក​គេ៕

វីដេអូភ្នំ​ភ្លើង Anak Krakatau បានផ្ទុះឡើងសារជាថ្មី៖

ចុច​អាន៖

ប្រភព៖ BBC ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់
អត្ថបទថ្មី