• 2018-12-30 01:37:00
  • ព័ត៌មាន

២១ នាក់ សំណាងបំផុត ទទួលរង្វាន់ពី Wing មុនឆ្លងឆ្នាំថ្មី

  • 2018-12-30 01:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​រយៈពេល​ប្រហែល​មួយ​ខែ​ក្រោយ​ប្រកាស​អំពី​កម្មវិធី "​ធ្វើ​ប្រតិបត្តិការ​ដើម្បី​ឈ្នះ​រង្វាន់​" ធនាគារ​ឯកទេស​ Wingបាន​ធ្វើការ​ចាប់​រង្វាន់​ជា​លើក​ដំបូង ដើម្បី​ស្វែង​រក​អ្នក​ឈ្នះ​រង្វាន់​ចំនួន ២១ នាក់ ដែល​នឹង​ទទួល​បាន​រ​ង្វាន់​ជាច្រើន​បន្ទាប់ពី​​​ធ្វើ​ប្រតិបត្តិការ​តាម​រយៈ​គណនី ​Wing​។

អ្នក​មាន​សំណាង​ទាំង​២១​នាក់​នេះ ស្ថិតនៅក្នុង​ចំណោម​អតិថិ​ជន​រាប់​ពាន់​នាក់​របស់ Wing ដែល​តែងតែ​ធ្វើ​ប្រតិបត្តិការ​ជា​ប្រចាំ​ដូចជា Wing​ទៅ​Wing Wing​វេរ​លុយ ផ្ទេរ​ប្រាក់​ទៅ​ក្រៅ​ប្រទេស បញ្ចូល​ទឹកប្រាក់​ទូរ​សព្ទ​, ទូទាត់​វិក្កយបត្រ​ឬ​ដក​ប្រាក់ ពី​គណនី​​ Wing​។ រ​ង្វាន់​សម្រាប់​អ្នកឈ្នះរ​ង្វាន់​ទាំង​២១​នាក់​រួមមាន ទូរ​ទស្សន៍ Smart TV ទំហំ ៣២ អ៊ី​ញ៖ ៧​រ​ង្វាន់ ម៉ាស៊ីន​បោកគក់​ ៧​រ​ង្វាន់ ទូ​ទឹកកក​ ៧ រង្វាន់​។

​លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​ពាណិជ្ជកម្ម Wing​ បាន​និយាយ​ថា៖ "​ក្នុង​ពេល​ដែល Wing ​បន្ត​ណែនាំ​ពី​ផលិតផល​និង​សេវាកម្ម​ដែល​ប្រកបដោយ​ភាព​ច្នៃប្រឌិត ដើម្បី​ជួយ​បង្កើន​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា យើង​មិនដែល​ភ្លេច​ឡើយ នូ​វ​ការ​សំដែង​សេចក្តី​ថ្លែង​អំ​ណរ​គុណ​ដល់​អតិ​ថិ​ជន​រាប់លាន​នាក់​របស់​យើង ដែល​តែងតែ​ជួយ​Wing​ឱ្យ​បន្ត​ឆ្ពោះទៅមុខ​ជានិច្ច ទោះបីជា​ក្នុងស្ថានភាព​ដ៏​លំ​បាក​ក៏ដោយ​។ ខ្ញុំក៏​សូមជូន​ពរ​ដល់​អតិ​ថិ​ជន​ទាំងអស់ ក៏ដូចជា​ក្រុមគ្រួសារ​របស់​ពួកគេ នូ​វ​ភាព​សប្បាយរីករាយ និង​ភាពរុងរឿង​នៅក្នុង​ឆ្នាំ​២០១៩ ខាងមុខ​នេះ​"។

​កម្មវិធី​ "​ធ្វើ​ប្រតិបត្តិការ​ដើម្បី​ឈ្នះរ​ង្វាន់​" គឺជា​ផ្នែក​មួយ​​ដែល​ធ្វើឡើង​ដើម្បី​សម្តែង​សេចក្តី​ថ្លែង​អំណរគុណ​ដល់​អតិ​ថិ​ជន​ចំពោះ​ការ​គាំទ្រ​លើ​ផលិតផល និង​សេវាកម្ម​របស់​Wing ក្នុង​រយៈពេល ១០ ឆ្នាំ​កន្លង​មក​នេះ​។ កម្មវិធី​​​នេះ ធ្វើ​ឡើង​ចាប់ពី​ថ្ងៃទី ២០ ខែ​វិច្ឆិកា ឆ្នាំ ២០១៨ រហូតដល់​ថ្ងៃទី ២៨ ខែ​កុម្ភៈ ឆ្នាំ ២០១៩ ដោយ​រាល់​អតិ​ថិ​ជន​ដែល​ធ្វើ​ប្រតិបត្តិការ​ដូចជា Wing​ទៅ​Wing Wing​វេរ​លុយ ផ្ទេរ​ប្រាក់​ទៅ​ក្រៅ​ប្រទេស បញ្ចូល​ទឹកប្រាក់​ទូរសព្ទ ទូទាត់​វិក្កយបត្រ ឬ​ដក​ប្រាក់​ពី​គណនី Wing​ ​នឹង​មានឱកាស​ឈ្នះរ​ង្វាន់​ម៉ូតូ ១​រ​ង្វាន់ និង​សម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ​ជាច្រើន​ទៀត រួមមាន ទូរ​ទស្សន៍​ Smart TVចំនួន ១៥​រ​ង្វាន់ ទូទឹកកក​ចំនួន ១៣​រ​ង្វាន់ និង​ម៉ាស៊ីន​បោកគក់ ចំនួន ១៣ រ​ង្វាន់​។

​ការ​ចាប់​ឆ្នោត​តាម​ប្រព័ន្ធ​អេ​ឡិ​ច​ត្រូ​និក លើក​ទី​ពីរ និង​ទី​បី នឹង​ប្រព្រឹត្តទៅ​នៅ​កាល​បរិច្ឆេទ​ខាងក្រោម៖

ការ​ចាប់​ឆ្នោត​លើក​ទី​២៖ ថ្ងៃទី ២៨ ខែ​មករា ឆ្នាំ​២០១៩

​-​ ​ទូរ​ទស្សន៍​ Smart TV ទំហំ ៣២ អ៊ី​ញ​៖ ៤​រ​ង្វាន់ ​-​ ​ម៉ាស៊ីន​បោកគក់​៖ ៣​រ​ង្វាន់​ ​-​ ​ទូ​រទឹកកក​៖ ៣ រ​ង្វាន់​

​ការចាប់​ឆ្នោត​លើក​ទី ៣៖ ថ្ងៃទី ០៧ ខែ​មីនា ឆ្នាំ​២០១៩ ​រ​ង្វាន់

​- ​ម៉ូតូ ហុងដា Zoomer X៖ ១ រ​ង្វាន់ ​-​ ​ទូរ​ទស្សន៍​ Smart TV ទំហំ ៣២ អ៊ី​ញ​៖ ៤​រ​ង្វាន់ ​-​ ​ម៉ាស៊ីន​បោកគក់​៖ ៣​រ​ង្វាន់​ ​-​ ​ទូ​រទឹកកក​៖ ៣​រ​ង្វាន់​ ​ ​សម្រាប់​ព័ត៌មាន​បន្ថែម​អំ​ពី​កម្មវិធី​ប្រូ​ម៉ូ​សិន​នេះ សូម​ទា​ក់ទង​តាម​រយៈ​ទូរ​ស​ព្ទ​លេខ 023 999 989 ឬ​ចូល​ទៅកាន់៖ https://bit.ly/2DLDO8x

អត្ថបទ៖ សុខណា

មតិយោបល់