• 2019-01-11 02:47:42
  • ព័ត៌មាន

ឆ្នាំ២០១៩ លិខិតឆ្លងដែនជប៉ុន នៅតែមានឥទ្ធិពលបំផុតលើពិភពលោក

  • 2019-01-11 02:47:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​គេហទំព័រ Henley Passport Index បាន​ឲ្យ​ដឹង​ថា ជប៉ុន នៅ​តែ​បន្ត​កាន់​កាប់​តំណែង «ប្រទេស​មាន​លិខិត​ឆ្លងដែន​មាន​ឥទ្ធិពល​បំផុត​លើ​ពិភពលោក» សម្រាប់​ឆ្នាំ២០១៩ នេះ។

ជប៉ុន បាន​រក្សា​តំណែង​កំពូល​របស់​ខ្លួន​ជា​លិខិត​ឆ្លងដែន​ទេសចរណ៍​ងាយស្រួល​បំផុត ដែល​អាច​ចូល​ទៅ​កាន់​ប្រទេស​ចំនួន ១៩០ ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋាការ​ឡើយ។ ចំណែក​ឯ​ប្រទេស​កូរ៉េខាងត្បូង និង សិង្ហបុរី បាន​ឈរ​នៅ​តំណែង​លេខ២ អាច​ចូល​ទៅ​កាន់​ប្រទេស​ចំនួន ១៨៩ ដោយ​មិន​ចាំ​បាច់​មាន​ទិដ្ឋាការ។

ខាង​ក្រោម​នេះ​គឺ​ជា​ប្រទេស​ដែល​មាន​លិខិត​ឆ្លងដែន​មាន​ឥទ្ធិពល​បំផុត​លើ​ពិភពលោក ប្រចាំ​ដើម​ឆ្នាំ២០១៩៖

#១ ជប៉ុន (១៩០ ប្រទេស)

#២ សិង្ហបុរី, កូរ៉េខាងត្បូង (១៨៩ ប្រទេស)

#៣ បារាំង, អាល្លឺម៉ង់ (១៨៨ ប្រទេស)

#៤ ដាណឺម៉ាក, ហ្វាំងឡង់, អ៊ីតាលី, ស៊ុយអែត (១៨៧ ប្រទេស)

#៥ លុចហ្សំបួរ, អេស្ប៉ាញ (១៨៦ ប្រទេស)

#៦ អូទ្រីស, ហូឡង់, ន័រវែស, ព័រទុយហ្គាល់, ស្វីស, ចក្រភពអង់គ្លេស, សហរដ្ឋអាមេរិក (១៨៥ ប្រទេស)

#៧ បែលហ្សិក, កាណាដា, ក្រិក, អៀរឡង់ (១៨៤ ប្រទេស)

#៨ ឆេក (១៨៣ ប្រទេស)

#៩ ម៉ាល់តា (១៨២ ប្រទេស)

#១០ អូស្ត្រាលី, អ៊ីស្លង់, នូវែលហ្សេឡង់ (១៨១ ប្រទេស)

ខាង​ក្រោម​នេះ​គឺ​ជា​ប្រទេស​ដែល​មាន​លិខិត​ឆ្លងដែន​អន់​បំផុត​លើ​ពិភពលោក៖

#៦ ប៉ាឡេស្ទីន, ស៊ូដង់ (៣៩ ប្រទេស)

#៥ អេរីត្រូមី (៣៨ ប្រទេស)

#៤ យេមែន (៣៧ ប្រទេស)

#៣ ប៉ាគីស្ថាន (៣៣ ប្រទេស)

#២ សូម៉ាលី, ស៊ីរី (៣២ ប្រទេស)

#១ អាហ្វហ្គានីស្ថាន, អ៊ីរ៉ាក់ (៣០ ប្រទេស)

ចុច​អាន៖

ប្រភព៖ CNN ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់