• 2019-01-14 09:34:20
  • ព័ត៌មាន

២៥ឆ្នាំ​លើទឹកដីកម្ពុជា ខួបម្តងនេះTotal ប្រគល់រង្វាន់​រហូតដល់ ២៥០នាក់ក្នុងកម្មវិធី Refill and Win

  • 2019-01-14 09:34:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ ១១​មករា ២០១៩ ក្រុមហ៊ុនតូតាល់កាំបូត បាន​រៀបចំ​ព្រឹត្តិការណ៍​ប្រគល់​រង្វាន់​ដល់​អ្នក​មាន​សំណាង​ឈ្នះ​ក្នុង​កម្មវិធី Refill and Win នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​តូតាល់​ជ្រោយ​ចង្វារ។

ឆ្នាំ​នេះ​ប្លែក និង​ធំ​ជាង​ឆ្នាំ​មុន ដោយ​អ្នក​ឈ្នះ​រង្វាន់​មាន​រហូត​ទៅ​ដល់ ២៥០​នាក់​ រួម​មាន​រង្វាន់​ ម៉ូតូ ទូរទស្សន៍LED និង​កាត​សម្រាប់​ចាក់សាំង​តូតាល់ ដោយ​​ឈ្មោះពួកគេ​បាន​ផ្សព្វផ្សាយ​នៅ​តាម​ស្ថានីយ៍តូតាល់ ​ទំព័រហ្វេសប៊ុក របស់​ក្រុមហ៊ុន​តូតាល់កាំបូត​និង​តាមប្រព័ន្ធផ្សព្វផ្សាយ​នានា។

ការ​ផ្តល់​រង្វាន់​នេះ​ ធ្វើ​ឡើង​ស្រប​ទៅ​នឹង​ខួប​ ២៥​ឆ្នាំ​សម្រាប់​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​តូតាល់កាំបូត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

Refill and Win ជា​កម្មវីធី​ប្រចាំ​ឆ្នាំ​ដែល​ផ្តួចផ្តើម​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​តូតាល់​កាំបូត​ ដើម្បី​ផ្តល់​រង្វាន់​ ដល់​អតិថិជន​ដែល​បាន​គាំ​ទ្រ​កន្លង​មក។ កម្មវីធី​នេះ​ធ្វើ​ឡើង​រយៈ​ពេល​ ៣​ខែ​មក​ហើយ​ចាប់​ផ្តើម​ពី​ខែ កញ្ញា ដល់​ខែ​ធ្នូ ២០១៨ ដោយ​ការ​ចាប់​រង្វាន់​បែងចែកជា​២ លើកទី១ ត្រូវ​បាន​រៀប​ចំ​នៅ​តាម​បណ្តា​ខេត្ត និង​លើក​ទី ២ ធ្វើ​នៅ​ភ្នំពេញ​កាល​ពី​ថ្ងៃ​២៥ធ្នូ៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់