• 2019-02-09 03:58:31
  • ការអប់រំ

អ្នក​នឹង​​ភ្ញាក់ផ្អើល​​ជាមួយ​វីដេអូ timelapes អំពី​​ការ​បង្ក​កំណើត​ក្នុង​ស៊ុត​ដ៏​កម្រ​បាន​ឃើញ​​

  • 2019-02-09 03:58:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 33

ចន្លោះមិនឃើញ

តើ​​កោសិកា​ចាប់​ផ្តើម​មាន​ជីវិត​ដំបូង​ពេល​ណា? បេះដូង​របស់​វា​ចាប់ផ្តើម​កន្ត្រាក់​ដំបូង​នៅ​ពេល​ណា? ហើយ​កោសិកា​ខួរ​ក្បាល​របស់​វា​ចាប់ផ្តើម​នៅ​ពេល​ណា? ផលិតករ​ជនជាតិ​ហូឡង់ Jan van IJken កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ផលិត​​ខ្សែភាពយន្ត​ខ្លី​មួយ​ដែល​អាច​ជួយ​អ្នក​ក្នុង​ការ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ដ៏​ពិបាក​នេះ។

លោក​បាន​ប្រាប់ Bored Panda ថា "ខ្ញុំ​បាន​ថត​ស៊ុត​នៅ​ក្នុង​ចាន​​ពិសោធន៍​ ​ក្នុង​ទឹក។ ចំពោះ​ខ្ញុំ​ ទិដ្ឋភាព​ជីវសាស្ត្រ​គឺ​ជា​ផ្នែក​មួយ​ដែល​ពិបាក​បំផុត​ក្នុង​ការ​​ផលិត​វា​ឲ្យ​ខ្លី។ [ត្រូវ​ស្វែង​យល់​ថា] តើ​ដំណើរ​ការ​រយៈពេល​ប៉ុន្មាន​​ដែល​យើង​ត្រូវការ ដំណាក់​កាល​ផ្សេងៗ​នៃ​ការ​វិវត្ត​​និង​មាន​ជា​ច្រើន​ទៀត។ ខ្ញុំ​ត្រូវ​តែ​ដើរ​តួ​ជា​ជីវវិទូ​ផង និង​ ជា​អ្នក​វិទ្យាសាស្ត្រ​ផង"។

លោក van IJken បាន​បន្ថែម​ថា អំប្រ៊ីយ៉ុង​របស់​សត្វ​សាឡាមឺរ (ពពួក​បង្កួយ) ​ត្រូវ​ប្រើ​ពេល​៣​សប្ដាហ៍​ដើម្បី​ថត ​និង​បង្រួម​ពេល​​​មក​ជា​​វីដេអូ​៦​នាទី។

ភាពយន្ត​ខ្លី​ចំណង​ជើង​ថា “Becoming ឬ ការ​កកើត" បាន​បញ្ចាំង​នៅ​មហោស្រព​ភាពយន្ត​អន្តរជាតិ​ជាង ២០ កន្លែង ហើយ​ថែម​ទាំង​ទទួល​បាន​ពាន​រង្វាន់​សម្រាប់​ខ្សែ​ភាពយន្ត​ឯកសារ​ខ្លី​ដ៏​ល្អ​បំផុត​នៅ​មហោស្រព​ភាពយន្ត​ធម្មជាតិ Innsbruck ឆ្នាំ ២០១៨។

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Boredpanda ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់