• 2019-03-18 03:23:37
  • ព័ត៌មាន

កុំឲ្យពេលវេលាកន្លងទៅឥតអំពើ ពេលរង់ចាំនៅព្រលាន មកឆ្លៀតធ្វើរឿង ៥យ៉ាងនេះ ដើម្បីកែអផ្សុក និងទទួលបទពិសោធថ្មីៗ

  • 2019-03-18 03:23:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិនបើអ្នកជាមនុស្សចូលចិត្តធ្វើដំណើរជាញឹកញាប់តាមជើងយន្ដហោះ អ្នកប្រាកដជាធ្លាប់ទទួលនូវបទពិសោធអង្គុយរង់ចាំយូរនៅព្រលានហើយ ជាពិសេសពេលដែលមានការពន្យារពេល ឬលប់ចោលជើងហោះហើរ។ ដូច្នេះហើយ មិនថាតែអ្នកត្រូវអង្គុយរង់ចាំជើងហោះហើរ ឬដោយសារការពន្យារពេលនោះទេ អ្នកអាចធ្វើរឿងមួយចំនួនដើម្បីបំបាត់ភាពធុញទ្រាន់ដោយសារការរង់ចាំយូរ។

ខាងក្រោមនេះ គឺជារឿង៥យ៉ាងដែលអ្នកគួរធ្វើ ដើម្បីបំបាត់ភាពអផ្សុក ពេលកំពុងរង់ចាំជើងយន្តហោះ៖

១. ដើរទិញទំនិញ ឬដើរមើលផលិតផលតាមហាងទំនិញ

ការដើរទិញទំនិញនៅព្រលានយន្ដហោះអាចមានតម្លៃថ្លៃ ប៉ុន្តែជាទូទៅមានហាងជាច្រើន ដែលអ្នកអាចដើរមើលទំនិញផ្សេងៗបាន។ បើទោះបីជាអ្នកមិនទិញទំនិញក៏ដោយ អ្នកក៏អាចដើរមើលផលិតផលទាំងនោះ ជាជាងការចំណាយពេលអង្គុយរង់ចាំជើងយន្ដហោះ ដែលធ្វើឲ្យអារម្មណ៍ធុញថប់។ តែប្រសិនបើអ្នកសម្រេចចិត្តថាទិញ អ្នកអាចជ្រើសរើសទិញជាវត្ថុអនុស្សាវរីយ៍សម្រាប់ផ្ញើមនុស្សជាទីស្រលាញ់បាន ហើយឆ្លៀតពេលនោះ អ្នកអាចសាកល្បងជាមួយនឹងបច្ចេកវិទ្យាទូទាត់ដែលធនាគារ ABA មានដូចជា កាតទូទាត់ (មានវីសា ម៉ាស្ទ័រកាត) ឬសេវាថ្មីដែលទើបតែចេញ គឺ ស្កែន QR ដើម្បីទូទាត់បាន។ តែកុំភ្លេចពិនិត្យទឹកប្រាក់ក្នុងគណនី ABA តាមកម្មវិធី ABA Mobile ផង ដើម្បីឱ្យប្រាកដថាយើងមានទឹកប្រាក់គ្រប់គ្រាន់សម្រាប់ចំណាយ។

២. សម្រាកក្នុងទូគេង ឬ VIP Lounge

ទូសម្រាប់គេងជាច្រើនត្រូវបានដាក់នៅតាមព្រលានយន្ដហោះសម្រាប់ឲ្យភ្ញៀវសម្រាកខណៈពេលកំពុងរង់ចាំជើងហោះហើររបស់ពួកគេ។ នៅក្នុងទូទាំងនេះ មានបំពាក់ទៅដោយគ្រែគេង, ប្រព័ន្ធការពារសំឡេង, ទូរទស្សន៍ និងកន្លែងដាក់អីវ៉ាន់ជាដើម។ ប្រសិនបើអ្នកប្រើប្រាស់កាតទូទាត់ប្រភេទផ្លាទីនឹមរបស់ធនាគារ ABA អ្នកអាចចូលទៅសម្រាក ដោយឥតគិតថ្លៃរហូតទៅដល់ ៥ដងឯនោះក្នុងមួយឆ្នាំ។ ទោះយ៉ាងណា មិនមែនសុទ្ធតែគ្រប់ព្រលានយន្ដហោះមានទូនេះសម្រាប់ភ្ញៀវ ឬ VIP Lounge នេះឡើយ ឯតម្លៃ និងលក្ខខណ្ឌក៏មានផ្សេងៗគ្នាផងដែរ ដូច្នេះអ្នកត្រូវសាកសួរព័ត៌មានឲ្យបានច្បាស់មុនពេលចូលសម្រាក។

៣. លេង Wifi Free

នៅព្រលានយន្ដហោះភាគច្រើន មានផ្ដល់សេវាកម្ម Wifi ដោយឥតគិតថ្លៃសម្រាប់ភ្ញៀវទាំងអស់។ ការប្រើប្រាស់បណ្ដាញសង្គម ស្ដាប់ទៅហាក់ដូចជាការខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍ ប៉ុន្តែប្រសិនបើអ្នកកំពុងរង់ចាំនៅព្រលានយន្ដហោះ វាមិនឥតប្រយោជន៍នោះទេ ព្រោះវាអាចជួយអ្នកបំបាត់ភាពអផ្សុកមួយគ្រាដែរ។

៤. ញ៉ាំអាហារប្លែកៗ

ថ្វីត្បិតថាអាហារនៅព្រលានយន្ដហោះមានតម្លៃថ្លៃបន្តិចមែន ប៉ុន្តែអាហារទាំងនោះមកពីបណ្ដាប្រទេសផ្សេងៗគ្នាជាច្រើន ដែលអ្នកអាចភ្លក់អាហារនៃប្រទេសនីមួយៗបាន។ ប្រសិនបើអ្នកអាចចំណាយទៅលើវាបាន ក៏ជាការប្រសើរដើម្បីជៀសវាងការចំណាយពេលវេលាអង្គុយរង់ចាំ។ អ្នកក៏អាចរកមើលហាងណាដែលមានសញ្ញា WE ACCEPT VISA, MASTERCARD ផងដែរ ដើម្បីងាយស្រួលចាយវាយជាមួយកាត ABA VISA ឬ MASTERCARD របស់អ្នក ជាពិសេសអ្នកអាចនឹងទទួលបានការបញ្ចុះតម្លៃបានថែមទៀតផង។

៥. បង្កើនមិត្តភាព

ព្រលានយន្ដហោះ គឺជាកន្លែងដែលប្រមូលផ្ដុំទៅដោយចម្រុះជាតិសាសន៍កំពុងអង្គុយរង់ចាំជើងហោះហើររបស់ពួកគេ។ ដូច្នេះប្រសិនបើអ្នកធ្វើដំណើរតែម្នាក់ឯង វាជាឱកាសល្អក្នុងការបង្កើតមិត្តជាមួយមនុស្សជុំវិញខ្លួនដើម្បីកុំឲ្យអផ្សុកពេលអង្គុយរង់ចាំ។ ទោះយ៉ាងណា អ្នកក៏គួរតែគិតពីសុវត្ថិភាពផ្ទាល់ខ្លួនផងដែរ៕

អត្ថបទ៖ សុខណា

មតិយោបល់