• 2019-03-23 04:09:52
  • សេដ្ឋកិច្ច

​អ្នក​ភូមិ​​ជាង​១៦​លាន​នាក់​នៅ​ចិន​រក​ចំណូល​ទាប​ជាង​៣៤០ដុល្លារ​១​ឆ្នាំ (មានវីដេអូ)

  • 2019-03-23 04:09:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 12

ចន្លោះមិនឃើញ

កាល​ពី​ឆ្នាំ ២០១៥ ប្រទេស​ចិន​បាន​ចាប់​ផ្តើម​យុទ្ធនាការ​យ៉ាង​ទូលំទូលាយ​មួយ​ដើម្បី​លុប​បំបាត់​ភាព​ក្រីក្រ​នៅ​ទូទាំង​ប្រទេស​ត្រឹម​រយៈពេល​ត្រឹម​តែ ៥ ឆ្នាំ​ប៉ុណ្ណោះ។

ភូមិក្រីក្រ Xiaoguancheng ​ក្នុង​ខេត្ត​ហ៊ឺបេ​ភាគ​ខាង​លិច​ទីក្រុង​ប៉េកាំង​

កម្មវិធី​នេះ​មាន​គោលបំណង​ដើម្បី​លើក​ស្ទួយ​ប្រជាពលរដ្ឋ​ទាំងមូល​ឲ្យ​​រស់​លើ​ខ្សែ​បន្ទាត់​នៃ​ភាពក្រីក្រ​ដើម្បី​ធានា​ថា​គ្រួសារ​ទាំង​អស់​នឹង​មាន​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​លើស​ពី ២ ៣០០ យ័ន (៣៤០ ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំ) នៅ​ត្រឹម​ឆ្នាំ ២០២០។

៤​ឆ្នាំ​ក្រោម​យុទ្ធនាការ​លុប​បំបាត់​ភាព​ក្រីក្រ​​របស់​លោក​ ស៊ី ជីងពីង ប្រជាជន​ជន​ជិត​៦៦​លាន​នាក់​ត្រូវ​បាន​​លើក​​ឲ្យ​ផុត​លើ​បន្ទាត់​នៃ​ភាព​ក្រីក្រ មាន​ន័យ​ថា​ចំណូល​ជា​មធ្យម​របស់​ពួកគេ​លើស​ពី ​៣៤០ ដុល្លារ​អាមេរិក ​ក្នុង​១​ឆ្នាំ។ ប៉ុន្តែ​ប្រមាណ ៦៧៩​​ភូមិ​ ទៀត​ដែល​មាន​​ប្រជាជន​ជាង ១៦,៦ លាន​នាក់​នៅ​ត្រូវការ​ជំនួយ​ពី​រដ្ឋាភិបាល​​ដើម្បី​គេច​ពី​បន្ទាត់​ក្រីក្រ។ នេះ​បើ​តាម The South China Morning Post។

​​​អ្នក​ភូមិ Xiaoguancheng ​ក្នុង​ខេត្ត​ហ៊ឺបេ​ភាគ​ខាង​លិច​ទីក្រុង​ប៉េកាំង​ ដែល​ចំណាយ​ពេល​ជិះ​ឡាន​ត្រឹម​៣​ម៉ោង​ប៉ុណ្ណោះ​ក៏​ស្ថិត​ក្នុង​បញ្ជី​ដែល​កំពុង​ត្រូវ​ការ​​ការ​គាំទ្រ​​ពី​រដ្ឋាភិបាល​ផង​ដែរ។ ពួកគេ​ភាគច្រើន​គឺ​ជា​កសិករ​ក្រីក្រ និង ស៊ី​ឈ្នួល​ធ្វើការ​ឲ្យ​គេ​តាម​រដូវ។

Zhang Liansuo ប្រាប់ The South China Morning Post ថា​លោក​​​ធ្លាប់​ធ្វើ​ជា​សន្តិសុខ​យាម​ព្រៃ​ក្បែរ​ភូមិ​ដើម្បី​ទប់ស្កាត់​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខុស​ច្បាប់។ លោក​បាន​ប្រាក់ខែ​​១០០​ដុល្លារ​ដែរ​ក្នុង​​១​ខែ។ ប៉ុន្តែ​កាល​ពី​ឆ្នាំ​២០១៧​ លោក​​រក​លុយ​មិន​បាន​សោះ​តែ​ម្តង ហើយ​​ស៊ី​ឈ្នួល​គេ​ធ្វើ​ការ​គ្រប់​មុខ​ក្នុង​ភូមិ​ឲ្យ​តែ​បាន​ប្រាក់។

សូម​ទស្សនា​វីដេអូ​លម្អិត​ពី​ជីវិត​អ្នកភូមិ Xiaoguancheng ខាង​ក្រោម៖

ប្រភព៖ Scmp ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់