• 2019-04-15 06:43:22
  • ព័ត៌មាន

ការប្រគំតន្ត្រី​​បែប​អេឡិចត្រូនិក និង​ ក្រុម​ចម្រៀង Origional ត្រៀមចាប់​ផ្ដើម​ល្ងាច​នេះ​ហើយ

  • 2019-04-15 06:43:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 23

ចន្លោះមិនឃើញ

រង់​ចាំ​យូរ​ណាស់​ហើយ​មែន​ទេ?​ ព្រឹត្តិការណ៍​តន្ត្រី ​EDM Raver 1.0 ​ដែល​ធ្វើ​លើ​ទឹក​ដី​ខេត្ត​សៀម​រាប​ជា​​​លើក​ដំបូង​បង្អស់​​បាន​ចាប់​ផ្ដើម​ហើយ​។ ​ត្រៀម​ទទួល​យក​ការ​ស្រែក​ហ៊ោ​កញ្ជ្រៀវ​​​​ និង​ ​ការ​mixភ្លេង​ដ៏​អស្ចារ្យ​ ​ពី​សំណាក់​ឌី​ជេ​​ (DJ) ក្នុង​ស្រុក​គឺ​ ក្រុម​ Benzz Ghostraver​ និង​ ក្រុម​ VXY មក​ពី​EDM Cambodia និង​ឌី​ជេ​(DJ) ពី​ប្រទេស​ថៃ​ គឺ​ Dj Double G​ ផង​ដែរ។ ក្រៅ​ពី​នេះ​ យើង​ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​តារា​ចម្រៀង​ Original Song គឺ​ កញ្ញា​ ចិត្ត​ កញ្ជនា​ និង​ លោក​ វណ្ណចេស្ដាទៀត​ផង​​។​

សូមចុចអាន៖ ការ​ប្រគំ​តន្រ្តី​បែប​អេឡិចត្រូនិក​ និង​ក្រុម​ចម្រៀង​ Origional លើក​ដំបូង​បង្អស់​ក្នុង​ខេត្ត​សៀមរាប

នៅ​ចាំ​ដល់​ណា​ទៀត​?​ ប្រញាប់​ឡើង​ ជួប​គ្នា​ល្ងាច​នេះ​នៅ​ "The Heritage Walk" ខេត្ត​ សៀម​រាប​ចាប់​ពី​ម៉ោង ​៦:៣០ល្ងាច រហូតដល់ម៉ោង ១១:០០យប់។  សំបុត្រ​នៅ​មាន​លក់​​នៅ​ “The Heritage Walk” ខេត្ត​សៀម​រាប​ ជាន់​​ G ជិត​BBQ Plaza និង​ Sweensen ចាប់​ពី​ម៉ោង​ 11:00 ព្រឹក​ ដល់​ម៉ោង​ 8:00ល្ងាច តម្លៃ​ត្រឹម​តែ​ 10$ តែ​ប៉ុណ្ណោះ​​ ហើយ​មាន​​ថែម​ជូន​ស្រា​បៀរ​ Hanh មួយ​ដប​ថែម​ទៀត​ផង​។ សម្រាប់​ព័ត៌មានបន្ថែម​អាច​ទំនាក់​ទំនងតាម​លេខ​​ទូរសព្ទ៖

  • 017566926
  • 0967575037

ក្រៅ​ពី​ទំាក់ទំនង​តាម​លេខ​ទូរសព្ទ ប្រិយមិត្ត​ក៏​អាច​កក់​សំបុត្រ​អន​ឡាញ​បាន​តាម​រយៈតំណរភ្ជាប់៖ http://tiny.cc/wf5t4yឬ​ ទាក់​ទង​ដោយ​ផ្ទាល់​តាម​រយៈ​Facebook Page: ElectronixzRaver៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់