• 2019-04-26 11:30:00
  • ព័ត៌មាន

កងដៃស្អាតតម្លៃ ៧០០០ ដុល្លារ ច្នៃដោយសហគ្រិនវ័យក្មេង មានលក់នៅខ្មែរហើយ

  • 2019-04-26 11:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kong Cianang គឺជាម៉ាកប្រេនរបស់ខ្មែរ ដែលបង្កើតដោយជនជាតិខ្មែរ និងឌីហ្សាញដោយខ្មែរដូចគ្នា។ គ្រប់ផលិតផលទាំងអស់សុទ្ធសឹងតែជាស្នាដៃកូនខ្មែរ ដែលមិនមានចម្លងពីបណ្តាប្រទេសដទៃឡើយ។

គ្រឿងអលង្ការ ប្រកបដោយភាពល្អប្រណិត ទាន់សម័យ គុណភាពខ្ពស់ Wear Yours Original ម៉ាក Kong Cianang នេះចាប់ផ្តើមមានលក់ហើយ។

តាមដានវីដេអូខាងក្រោមនេះអ្នកនឹងឃើញកងដៃម៉ាក Kong Cianang ថាស្អាតប៉ុណ្ណា៖

(វីដេអូ)

Kong Cianang គឺជាប្រភេទគ្រឿងអលង្ការដែលបានបង្កើតឡើង ដើម្បីជួយគាំទ្រស្នាដៃផលិតរបស់កូនខ្មែរ ដោយមិនមានការយកទៅចម្លងម៉ូត ឬរបស់ក្លែងក្លាយបានទេ។ ដោយវាអាចសម្គាល់បានតាមរយៈ App ថាពិត ឬ ក្លែងក្លាយ។ សម្រាប់អតិថិជនដែលបានពាក់ផលិតផលរបស់ហាងនេះកុំបារម្ភខ្លាចថាជាផលិតផលមិនពិត អ្នកអាចពាក់វាដោយមានភាពជឿជាក់ឱ្យសក្ដិសមទៅនឹងស្លាកសញ្ញារបស់ក្រុមហ៊ុនថា "Wear yours Original”។

ចំពោះអ្នក High Class ធ្លាប់តែពាក់ម៉ាក Brand (Catier, LV, Hermes, Bvlgari) ហើយតែងតែមានកូនចិត្តទិញរបស់ Brand អស់ទាំងលុយ បែរជាគេថាពាក់របស់ Fake ពេញទឹកពេញដីមើលមិនចង់ដឹង។ អស់បារម្ភហើយ អ្នកណាថាខ្មែរធ្វើមិនបាន ម៉ាកប្រេន បង្កើតឡើងដោយស្នាដៃកូនខ្មែរ ដ៏ប្រណិតប្រកបដោយភាពទាន់សម័យ ព្រមទាំងមិនអាចយកទៅចម្លងចេញជា Grade A បាន នឹងបង្ហាញវត្ដមានលើផ្សារកម្ពុជាឆាប់ៗនេះ៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់