• 2019-04-30 03:55:35
  • ព័ត៌មាន

វេទិកា​ផ្លូវ​សូត្រ​សមុទ្រ “ខ្សែក្រវាត់មួយ ផ្លូវមួយ” បាន​ប្រារព្ធ​ឡើង​ដោយ​ជោគ​ជ័យ នៅ​ភ្នំពេញ

  • 2019-04-30 03:55:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វេទិកា​ផ្លូវ​សូត្រ​សមុទ្រ “ខ្សែ​ក្រវាត់​មួយ ផ្លូវ​មួយ” នៅ​ភ្នំពេញ និង​កម្មវិធី​ចូលកាន់​តំណែង​អាណត្តិទី ៣ នៃ​សមាគមមិត្តភាព​សភាពាណិជ្ជ​ចិន​ហ្វូជាន​នៅ​កម្ពុជា​បាន​ប្រារព្ធ​ឡើង​ដោយជោគជ័យ នៅសាលប្រជុំជាន់ទី៥ នៃទីស្នាក់ការកណ្តាលក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប កោះពេជ្រ រាជធានីភ្នំពេញ កាល​ពីថ្ងៃ​ទី ២៥ ខែមេសា ឆ្នាំ ២០១៩ កន្លង​ទៅ​នេះ។

សូមចុចអាន៖ ការអនុវត្ត​គម្រោង ផ្លូវសូត្រ នឹងធ្វើ​ឲ្យ​កម្ពុជា​រីកចម្រើន

នៅ​ក្នុង​ពិធី​ខាង​លើ​នេះ មាន​ការ​ចូលរួម ពី​ឯកឧត្ដម ឯក សំអុល ប្រធានសមាគមមិត្តភាព កម្ពុជា-ចិន ឯកឧត្តម សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកឧកញ៉ា ទ្បៅ ម៉េងឃិន សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា លោក Zheng Huiwen អនុប្រធានសមាគមផ្លាស់ប្ដូរក្រៅប្រទេសខេត្តហ្វូជាន លោក Lin Zhengjia អនុប្រធានសហព័ន្ធជនជាតិចិននៅក្រៅប្រទេសខេត្តហ្វូជាន លោកបណ្ឌិត Xu Ningning ប្រធានប្រតិបត្តិនៃសមាគមន៍ពាណិជ្ជកម្មចិន-អាស៊ាន លោកបណ្ឌិត Lin Wenguang ប្រធានស្ថាបនិកសមាគមពាណិជ្ជកម្មពិភពលោក លោកបណ្ឌិត Chen Yongquan នាយកប្រតិបត្តិនៃវិទ្យាស្ថានស្រាវជ្រាវ “ខ្សែក្រវាត់មួយ ផ្លូវមួយ”អាស៊ាន លោក ឈាវ គួរស៊ីញ ប្រធានសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា និងឥស្សរជនមកពីបណ្ដាប្រទេសនៃផ្លូវសូត្រសមុទ្របានចូលរួមក្នុងវេទិកានេះ។

វេទិកាផ្លូវសូត្រសមុទ្រ “ខ្សែក្រវាត់មួយ ផ្លូវមួយ” នៅភ្នំពេញ
លោក ឈាវ គួរស៊ីញ ប្រធានសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា

ឯកឧត្តម សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឡើងថ្លែងសុន្ទរកថា មិត្តភាពរវាងចិន និងកម្ពុជាមានភាពស្ថិតស្ថេរយូរអង្វែងណាស់មកហើយ និងបានក្លាយជាដៃគូសហការយុទ្ធសាស្រ្តលើគ្រប់វិស័យ ហើយការផ្លាស់ប្តូរសេដ្ឋកិច្ច និងវប្បធម៌ក៏ទទួលបាននូវលទ្ធិផលជាផ្លែផ្កាផងដែរ។ លោកបានចង្អុលបង្ហាញថា ប្រទេសកម្ពុជាបានកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ពោរពេញដោយឱកាស និងសក្តានុពលវិនិយោគយ៉ាងធំធេងក្នុងគ្រប់វិស័យ។

ក្នុងនាមរដ្ឋាភិបាលកម្ពុជា ឯកឧត្តម បានសំដែងការស្វាគមន៍ និងលើកទឹកចិត្តដល់ក្រុមហ៊ុន និងរូបវន្តបុគ្គលជនជាតិចិន កាន់តែច្រើនថែមទៀតមកវិនិយោគនៅកម្ពុជា។ រាជរដ្ឋាភិបាលនឹងបន្តការអនុវត្តគោលនយោបាយបើកចំហ និងអនុគ្រោះ ដើម្បីបង្កើតបរិយាកាសវិនិយោគល្អប្រសើរ និងប្រកបដោយទំនុកចិត្តសម្រាប់វិនិយោគិន និងធុរជន។

ឯកឧត្តម សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម

លោកបណ្ឌិត Xu Ningning ប្រធានប្រតិបត្តិនៃសមាគមន៍ពាណិជ្ជកម្មចិន-អាស៊ាន បានថ្លែងក្នុងសុន្ទរកថា ប្រទេសចិន ប្រទេសក្នុងតំបន់អាស៊ាន និងបណ្តាប្រទេសនៅតាមដងទន្លេមេគង្គបានរក្សានូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មយ៉ាងរឹងមាំ។

នៅក្រោមស្ថានភាពថ្មីនេះ យុទ្ធសាស្ដ្រអភិវឌ្ឍន៍របស់កម្ពុជា និងចិនមានភាពស៊ីសង្វាក់គ្នាយ៉ាងខ្លាំង។ ប្រទេសទាំងពីរកំពុងពន្លឿនការតភ្ជាប់នូវយុទ្ធសាស្រ្ត “ចតុកោណ” របស់កម្ពុជា និងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយ ផ្លូវមួយ” របស់ប្រទេសចិន ដែលសក្តានុពលនៃកិច្ចសហប្រតិបត្តិការមានទំហំយ៉ាងធំធេង។ សហគ្រាស ដែលមកវិនិយោគទុននៅក្នុងប្រទេសកម្ពុជាគួរតែយល់ដឹងច្បាស់ពីទីផ្សារកម្ពុជាដោយសង្កត់ធ្ងន់ទៅលើការធ្វើមូលដ្ឋានីយកម្ម និងបន្តបង្កើនសមត្ថភាពរបស់ខ្លួន។

សហគ្រាសមិនត្រឹមតែជាអ្នកទទួលបានអត្ថប្រយោជន៍ពីការកសាង “ខ្សែក្រវាត់មួយ ផ្លូវមួយ” និងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងកម្ពុជា និងចិនប៉ុណ្ណោះទេ ថែមទាំងជាអ្នកអនុវត្ត និងផ្សព្វផ្សាយនៃការកសាង “ខ្សែក្រវាត់មួយ ផ្លូវមួយ” និងកិច្ចសហប្រតិបត្តិការមិត្តភាពកម្ពុជា-ចិន ផងដែរ។

លោកបណ្ឌិត Xu Ningning ប្រធានប្រតិបត្តិនៃសមាគមន៍ពាណិជ្ជកម្មចិន-អាស៊ាន

លោកបណ្ឌិត Lin Wenguang ប្រធានស្ថាបនិកសមាគមពាណិជ្ជកម្មពិភពលោក បានថ្លែងថាគំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយ ផ្លូវមួយ” បានទទួលការឆ្លើយតបពីបណ្តាប្រទេស និងតំបន់ចំនួនជាង ១៤០ ។ យើងគួរធ្វើការសិក្សា និងចូលរួមយ៉ាងសកម្មក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៃប្រទេសឥណ្ឌូនេស៊ី និងកម្ពុជា ហើយជួយណែនាំវិនិយោគគិនចិនឲ្យមកធ្វើវិនិយោគនៅឥណ្ឌូនេស៊ី និងកម្ពុជា។

លោកបណ្ឌិត Chen Yongquan នាយកប្រតិបត្តិនៃវិទ្យាស្ថានស្រាវជ្រាវ “ខ្សែក្រវាត់មួយ ផ្លូវមួយ”អាស៊ាន បានចូលរួមសំដែងការអបអរសាទរ និងឡើងថ្លែងនូវសុន្ទរកថា។ បន្ទាប់មក វេទិកានេះបានរៀបចំកិច្ចពិភាក្សាតុមូល ដែលអនុញ្ញាតឲ្យភ្ញៀ​កិត្តិយស​ជាច្រើនធ្វើការពិភាក្សាយ៉ាងស៊ីជម្រៅលើឱកាសសហប្រតិបត្តិការវិនិយោគនៅកម្ពុជា និងការស្ថាបនានូវតំបន់ស្នូលនៃផ្លូវសូត្រសមុទ្រ “ខ្សែក្រវាត់មួយ ផ្លូវមួយ” ។

លោកបណ្ឌិត Lin Wenguang ប្រធានស្ថាបនិកសមាគមពាណិជ្ជកម្មពិភពលោក
លោកបណ្ឌិត Chen Yongquan នាយកប្រតិបត្តិនៃវិទ្យាស្ថានស្រាវជ្រាវ “ខ្សែក្រវាត់មួយ ផ្លូវមួយ”អាស៊ាន
លោក ឈាវ គួរស៊ីញ ប្រធានសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា

អត្ថបទ៖ Sponsor

មតិយោបល់
អត្ថបទថ្មី