• 2019-05-10 08:51:33
  • ការអប់រំ

កម្មវិធី​ប្រកួតនិយាយ​ជា​សាធារណៈ​ ២០១៩ បាន​ឈាន​ដល់​វគ្គ​ជម្រុះ​ទី២ ត្រៀម​ស្វែង​រក​ជើង​ឯក

  • 2019-05-10 08:51:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី PUC DEBATING AND PUBLIC SPEAKING CONTEST 2019 គឺជា​កម្មវិធី​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ដោយសារ​និស្សិត​ នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ និង​ជា​មោទនភាព ពួក​យើង​ក៏​បាន​ស្វែង​រក​បេក្ខជន​ដែល​មាន​សក្ដានុពល និង​ទេពកោសល្យ​ ដែល​មាន​ដាក់​ពាក្យ​ចូលរួម​ជា​បេក្ខជន​ប្រកួត​ប្រជែង។

ឥឡូវ​នេះ​កម្មវិធី​របស់​យើង​បាន​ឈាន​មក​ដល់​វគ្គ​ជម្រុះ​ទី​ពីរ (Quarter Round) ដើម្បី​ប្រកួតប្រជែង​ស្វែង​រក​បេក្ខជន​ដែល​មាន​សមត្ថភាព​ ដើម្បី​បន្ត​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រាត់ និង​ផ្ដាច់​ព្រាត់ (Semi-Final and Final Round)។

ក្នុង​វគ្គ​ជម្រុះ​ទី​ពីរ​នេះ បេក្ខជន​នឹង​ត្រូវ​ប្រកួតប្រជែង​ទៅ​លើ​ប្រធាន​បទ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ទាំង​ផ្នែក​និយាយ​ជា​សាធារណៈ និង​ការ​តស៊ូ​មតិ។ កម្មវិធី​នេះ​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី១២ ខែ​ឧសភា ឆ្នំា២០១៩ នា​សាកល​វិទ្យាល័យ​បញ្ញា​សាស្រ្ត​កម្ពុជា សាខា​ខាង​ត្បូង​វិមាន​ឯករាជ្យ សាល​មាឃៈ​មាណព (ជាន់ទី០៣) ចាប់​ពី​ម៉ោង ៨:០០​ព្រឹក​ដល់​ម៉ោង​ ១១:០០​ថ្ងៃ​ត្រង់ សម្រាប់​ការ​ប្រកួត​ប្រជែង​តស៊ូ​មតិ​ និង​ម្ដង​ទៀត ពីម៉ោង ២:០០ដល់ម៉ោង ៥:០០ ល្ងាច​សម្រាប់​ការ​និយាយ​ជា​សាធារណៈ។

ចង់​ដឹង​ថា តើ​បេក្ខជន​រូប​ណា​នឹង​ក្លាយ​ជា​ជយលាភី​ឯក​? ចូលរួម​ទាំង​អស់​គ្នា តម្លៃ​សំបុត្រ​ត្រឹមតែ​៦ ០០០​ពាន់​រៀល​ប៉ុណ្ណោះ។ សូម​បញ្ជាក់​ថា សំបុត្រ​មួយ​លោក​អ្នក​អាច​ចូលរួម​ទស្សនា​បាន​ដល់​ទៅ​ពីរ​លើក​វគ្គ​ជម្រុះ​ទី​ពីរ​នេះ​ និង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រាត់ និង​ផ្ដាច់​ព្រាត់។

សូម​ចុះ​ឈ្មោះ​ចូល​រួម​តាម​តំណ Link ខាងក្រោម៖ https://bit.ly/2V0YGNK

អត្ថបទ៖ ដៃគូសហការ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី