• 2019-06-19 09:27:33
  • ព័ត៌មាន

រីករាយដំណើរកម្សាន្តរបស់អ្នក សៀមរាប-ហាណូយ តាមរយៈ Vietjet ជាមួយតម្លៃចាប់ពី ០ ដុល្លារ

  • 2019-06-19 09:27:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការធ្វើដំណើរជាមួយនឹង Vietjet នឹងកាន់តែមានភាពរំភើបនៅរដូវក្តៅនេះ ជាមួយនឹងយុទ្ធនាការឈ្មោះថា «ហោះហើរសម្រាប់ក្តីស្រឡាញ់-បង្ហាញពីការកែប្រែថ្មីនារដូវក្តៅរបស់អ្នក (Fly for Love- Show Your Summer Version)»។ Vietjet កំពុងតែរៀបចំកម្មវិធីដ៏គួរឲ្យភ្ញាក់ផ្អើលជាច្រើន ដើម្បីធ្វើឲ្យការហោះហើរនារដូវក្តៅ ក្លាយជាបទពិសោធមិនអាចបំភ្លេចបាន។

ដើម្បីធ្វើឲ្យរដូវក្តៅរបស់លោកអ្នកកាន់តែមានភាពផ្អែមល្ហែម ក្រុមហ៊ុនអាកាសចរណ៍ Vietjet នឹងផ្តល់ជូនសំបុត្រហោះហើរចំនួន១លានសន្លឹក ដែលមានតម្លៃចាប់ពី ០ (សូន្យ) ដុល្លារអាមេរិក សម្រាប់រយៈពេល៣ថ្ងៃ នៅចន្លោះថ្ងៃទី១៩ និងទី២១ ខែមិថុនា ឆ្នាំ២០១៩ សម្រាប់រាល់ជើងហោះហើរទាំងអស់ទូទាំងទ្វីបអាស៊ី។ ការផ្តល់ជូននេះ មានសុពលភាពរាល់ជើងហោះហើរទាំងអស់នៅចន្លោះថ្ងៃទី២០ ខែសីហា និងទី៣១ ខែធ្នូ ឆ្នាំ២០១៩ ហើយសំបុត្រហោះហើរ អាចរកជាវបានតាមរយៈគេហទំព័រ www.vietjetair.com

នេះគឺជាឱកាសដ៏ល្អឥតខ្ចោះក្នុងការទទួលយកសំបុត្រហោះហើរមួយ និងរីករាយថ្ងៃវិស្សមកាលដ៏រំភើប ក្នុងប្រទេសវៀតណាម។ បើទោះបីលោកអ្នកមានពេលសម្រាកខ្លីក៏ដោយ ប៉ុន្តែ លោកអ្នកក៏អាចអាចបន្ថែមដំណើរកម្សាន្តរបស់លោកអ្នកទៅកាន់ខេត្តសៀមរាប និងអង្គរវត្ត តាមរយៈការធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហាណូយ ផងដែរ។ ជាមួយនឹង Vietjet ការធ្វើដំណើរទៅកាន់ទីក្រុងនេះ មានរយៈពេលតិចជាង២ម៉ោងប៉ុណ្ណោះ។

ហាណូយ ដែលជាបេះដូងរបស់ប្រទេសវៀតណាម គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងដ៏ធំដែលមានភាពស្រស់ស្អាតបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការប្រជុំដោយតំបន់ប្រវត្តិសាស្ត្រជាច្រើននៅជុំវិញទីក្រុង ការឡោមព័ទ្ធដោយបឹងដ៏ស្រស់ស្អាត ហាងតាមដងវិថីដ៏វែងអន្លាយ វត្តអារ៉ាមនានា អាហារដ៏ឈ្ងុយឆ្ងាញ់ និងកន្លែងកម្សាន្តនាពេលរាត្រីដ៏រំភើបរីករាយ នឹងធ្វើឲ្យគ្រប់គ្នាចង់ធ្វើដំណើរទៅកម្សាន្តពីប្រទេសកម្ពុជា។

ប្រសិនបើអ្នកចាប់អារម្មណ៍លើការទៅកម្សាន្តតំបន់ប្រវត្តិសាស្ត្រ អ្នកអាចធ្វើដំណើរទៅទស្សនកិច្ចនៅអគារ Imperial Citadel of Thang Long ដែលជាតំបន់បេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូ ក្នុងប្រទេសវៀតណាម។ លោកអ្នកក៏អាចឃើញពីការកត់ត្រាចូលជាបេតិកភ័ណ្ឌពិភពលោក ក្រោមឈ្មោះរបស់ Hanoi Citadel ផងដែរ។ តំបន់សម្រាប់ភ្ញៀវទេសចរណ៍ដ៏មានប្រជាប្រិយភាពផ្សេងទៀត គឺប្រាសាទ Temple of Literature។ ប្រាសាទនេះ គឺជាគំរូដ៏ល្អឥតខ្ចោះទៅលើស្ថាដៃស្ថាបត្យកម្មក្នុងប្រពៃណីវៀតណាម ចាប់តាំងពីសតវត្សរ៍ទី១១មកម្ល៉េះ។ ដំបូងឡើយ ប្រាសាទនេះ ត្រូវបានសាងសង់ឡើងធ្វើជាសាកលវិទ្យាល័យមួយ ហើយបើទោះបីមានវ័យចំណាស់រហូតដល់រាប់ពាន់ឆ្នាំក៏ដោយ ប៉ុន្តែ ប្រាសាទនេះត្រូវបានអភិរក្សាយ៉ាងល្អ និងបង្ហាញពីសារសំខាន់នៃវិស័យអប់រំ និងអក្សរសាស្ត្រ។

តំបន់ Old Quarter ក្នុងទីក្រុងហាណូយ ពោរពេញដោយហាងតូចៗ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការទិញទំនិញ

ក្រោយពីការធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់មួយចំនួនក្នុងទីក្រុងនេះ អ្នកអាចសម្រាកលំហែរ និងពិសារអាហារពេលល្ងាចនៅឯភោជនីដ្ឋានមួយក្នុងចំណោមភោជនីយដ្ឋានជាច្រើននៅតំបន់ Old Quarter ឬក៏អាចជ្រើសរើសការញ៉ាំនៅហាងតាមដងវិថីជាច្រើន ដែលបម្រើជូនម្ហូបអាហារក្នុងស្រុតមានតម្លៃថោកសមរម្យ ដូចជា នំប៉័ងសាច់ នំបញ្ចុកសាច់ជ្រូកអាំង និងហ្វឺ ក៏ល្បីឈ្មោះ។ សម្រាប់ការសម្រាកក្នុងរយៈពេលដ៏ខ្លី លោកអ្នកអាចភ្លក្សកាហ្វេលាយស៊ុតប្រពៃណីវៀតណាម ដែលជាកាហ្វេខ្លាំង លាយជាមួយស្ក ទឹកដោះគោ និងស៊ុតក្រហម។ Old Quarter គឺសង្កាត់មួយដែលមានពោរពេញដោយភោជនីយដ្ឋាន ផ្សារតាមដងផ្លូវ កន្លែងលក់អាហារប្រពៃណីវៀតណាមដ៏ឈ្ងុយឆ្ងាញ់ ហាងលក់ទំនិញមានតម្លៃថោកៗ និងជាកន្លែងទស្សនាសម្រាប់រាល់ភ្ញៀវទេសចរណ៍ទាំងអស់។

នំប៉័ងសាច់ ឬ Bánh mì ជាអាហារដ៏មានប្រជាប្រិយភាពមួយនៅទីក្រុងហាណូយ

ក្រោយពីការសម្រាកយកកម្លាំងរួច លោកអ្នកអាចដើរកម្សាន្តជុំវិញបឹង Hoan Kiem ដែលជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយភាពសម្រាប់ទាំងភ្ញៀវទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ ដែលចូលចិត្តបរិយាកាសស្ងប់ស្ងាត់ និងទេសភាពដ៏ស្រស់ស្អាតរបស់ទីក្រុងហាណូយ។ ក្នុងពេលដើរកម្សាន្តក្បែរមាត់បឹង លោកអ្នកក៏អាចធ្វើដំណើរដោយថ្មើរជើងទៅកាន់កោះមួយដែលមានវត្តដ៏ល្បីល្បាញឈ្មោះថា Ngon Soc ផងដែរ។

ស្ពានដ៏ល្បីល្បាញ Huc Bridge ក្នុងទីក្រុងហាណូយ ដើម្បីដើរឆ្លងទៅប្រាសាទ Ngoc Son Temple

ប្រសិនបបើលោកអ្នកចង់ទទួលបានបទពិសោធបន្ថែមទៅលើវប្បធម៌វៀតណាម លោកអ្នកមិនត្រូវមើលរំលោងតំបន់រោងល្ងោន Water Puppet ឡើយ។ នៅតំបន់នោះ មានរោងល្ខោនជាច្រើននៅជុំវិញ ហើយរោងល្ខោនដ៏ល្បីល្បាញបំផុតគឺ Thang Long ដែលមានកម្មវិធីសម្តែងជាច្រើនជារៀងរាល់ថ្ងៃ។

ហាណូយ គឺជាទីក្រុងដ៏ល្បីល្បាញសម្រាប់ការកម្សាន្តនាពេលរាត្រីដ៏រំភើប។ ទីក្រុងនេះ ប្រជុំដោយបារ និងភោជនីយដ្ឋានជាច្រើន ប៉ុន្តែ ដើម្បីទទួលបានបរិយាកាសពិសេសតែមួយនាពេលរាត្រី និងភ្លក្សអាហារដ៏ឈ្ងុយឆ្ងាញ់នៅតាមដងផ្លូវ និងស្រាបៀរដ៏ល្បីល្បាញ តំបន់ Bia Hoi Junction គឺជាទីតាំងដ៏ពិសេសសម្រាប់ទាំងភ្ញៀវក្នុងស្រុក និងបរទេស។

Bia Hoi Junction គឺជាតំបន់ដ៏មានប្រជាប្រិយភាពសម្រាប់ទាំងភ្ញៀវទេសចរណ៍បរទេស និងក្នុងស្រុក

រួសរាន់ឡើង ឱកាសទាំងអស់នេះ កំពុងតែរង់ចាំអ្នក។ សម្រាប់ព័ត៌មានបន្ថែមអំពីយុទ្ធនាការនារដូវក្តីពិសេសនេះ និងការប្រើប្រាស់ Vietjet ដើម្បីជួយលោកអ្នកក្នុងការរីករាយដំណើរកម្សាន្តនៅវៀតណាម ក្នុងនោះរាប់បញ្ចូលទាំងការធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់ប្រវត្តិសាស្ត្រ និងធម្មជាតិក្នុងទីក្រុងហាណូយ សូមចូលទៅកាន់ www.vietjetair.com

(*) តម្លៃសំបុត្រមិនរាប់បញ្ចូលពន្ធ និងការចំណាយផ្សេងៗ។ សំបុត្រហោះហើរ អាចធ្វើការកក់ទុកបាននៅលើគេហទំព័រ www.vietjetair.com នៅចន្លោះម៉ោង១២ថ្ងៃត្រង់ ដល់ម៉ោង២រសៀល នៅថ្ងៃទី១៩ ទី២០ និងទី២១ ខែមិថុនា។ សំបុត្រក្នុងប្រមូសិននេះ មានសុពលភាពរាល់ជើងហោះហើរក្នុងស្រុក និងអន្តរជាតិទាំងអស់របស់ Vietjet៕

មតិយោបល់
អត្ថបទពេញនិយម