• 2019-07-15 03:00:00
  • សេដ្ឋកិច្ច

បង្ហាញជូនសួនដាយណូស័រល្បីនិងធំបំផុតនៅក្បែរៗយើងនេះ

  • 2019-07-15 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ឧទ្យាន​ Nong Nooch ​គឺ​ជា​សួន​ធម្មជាតិ​បែប​សិប្បនិម្មិត​មួយ​កន្លែង​ដ៏​ល្បី​ឈ្មោះ​នៅ​ប្រទេស​ថៃ មាន​ទីតាំង​នៅ​ជិត​ក្រុង​រមណីយដ្ឋាន​ Pattaya ​និង​ជា​សួន​​​ធម្មជាតិ ឬ​ហៅ​ថា​សួន​ដាយណូស័រ​​ដ៏​ធំ​ជាង​គេ​បង្អស់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ។

សួន​​ដ៏​ទាក់​ទាញ​នេះ​លាត​សន្ធឹង​លើ​ផ្ទៃ​ដី​ប្រមាណ​​ជាង​២៤០​ហិចតា ដែល​​ទីតាំង​នេះ​ពី​មុន​គឺ​ជា​​ចម្ការ​សម្រាប់​ដាំ​ដុះ​​ផលានុផល​ក្នុង​ស្រុក​​របស់​អ្នក​ស្រុក​ថៃ។

ចូល​ដល់​ក្នុង​ឧទ្យាន​នេះ អ្នក​នឹង​ទទួល​បាន​អារម្មណ៍​ស្រស់​ស្រាយ ប្លែក​ ជាមួយ​ទិដ្ឋភាព​នៃ​ដំណាំ និង​ផ្កា​គ្រប់​​មុខ និង​ច្រើន​ប្រភេទ​រាប់​មិន​អស់ ក៏​ដូច​ជា​មាន​រូប​សំណាក​សត្វ​ព្រៃ​ជា​ច្រើន រួម​ទាំង​ដាយណូស័រ​ផង​ដែរ។

ត្បិត​តែ​មើល​ឃើញ​សុទ្ធ​តែ​រូប​សំណាក ​មិន​មែន​ជា​សត្វ​ពិត​ប្រាកដ តែ​​អ្នក​នឹង​បាន​ស្ដាប់​ឮ​សូរ​សំឡេង​សត្វ​ទាំង​នោះ​យំ​ដូច​សត្វ​ពិត​ៗ ដែល​​នឹង​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​សត្វ​ទាំង​នោះ​ដូច​ជា​មាន​ជីវិត ហើយ​អ្នក​កំពុង​ស្ថិត​ក្នុង​ព្រៃ​ដែល​មាន​សត្វ​ពិត​ប្រាកដ​មែន។

ក្រៅ​​ពី​នេះ អ្នក​នឹង​បាន​ទស្សនា​ការ​សម្ដែង​​អំពី​វប្បធម៌​របស់​ជន​ជាតិ​ថៃ និង​ការ​សម្ដែង​របស់​សត្វ​ដំរី ដែល​ជា​ធម្មតា​មាន​ការ​សម្ដែង​៥​ដង​ក្នុង​មួយ​ថ្ងៃ។

សម្រាប់​ទីតាំង ឧទ្យាន​ត្រូពិច​ Nong Nooch ​មាន​ចម្ងាយ​ប្រហែល​២០​គីឡូម៉ែត្រ​​ភាគ​ខាង​ត្បូង​ពី​ទីក្រុង​ Pattaya ឬ​ ចុច​ទី​នេះ​ដើម្បី​មើល​ផែនទី​ផ្ទាល់។ ​​

សួន​នេះ​ចាប់​បើក​ពី​ម៉ោង​៨​ព្រឹក​ ដល់​៦​ល្ងាច ហើយ​តម្លៃ​សំបុត្រ​​គឺ ​មនុស្ស​ធំ​៥០០​បាត និង ​កូន​ក្មេង​៣០០​បាត តែ​សម្រាប់​ក្មេង​ដែល​មាន​កម្ពស់​ក្រោម​៩០​ស.ម និង​មនុស្ស​ចាស់​វ័យ​ចាប់​ពី​៦០​ឆ្នាំ​ឡើង​ទៅ​គឺ​មិន​គិត​ថ្លៃ​សំបុត្រ​ឡើយ៕

ប្រភព៖ facebook | renown ប្រែ​សម្រួល៖ សរ សុគន្ធី

មតិយោបល់
អត្ថបទពេញនិយម