• 2019-07-22 03:52:50
  • ការអប់រំ

ពេល​រៀនអ្នក​កត់ត្រា​ដោយ​ដៃចងចាំ​មេរៀន​បាន​ល្អជាង​អ្នក​កត់​ដោយ​ម៉ាស៊ីន​

  • 2019-07-22 03:52:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការសិក្សា​បង្ហាញ​ថា​ការ​កត់​ត្រា​ដោយ​ដៃ​ជួយ​ឲ្យ​មាន​ការ​ចងចាំ​ល្អ និង​រៀន​សូត្រ​បាន​ច្រើន​ជាង​ដែល​​ធ្វើការ​កាត់​ត្រា​ដោយ​ប្រើ​ម៉ាស៊ីន​កុំព្យូទ័រ។​

ការ​សិក្សា​របស់​ក្រុម​អ្នក​ចិត្តវិទ្យា​លើក​ឡើងថា​បើទោះ​ជា​ការ​កត់ត្រា​តាម​ម៉ាស៊ីន​កុំ​ព្យូទ័រ​បាន​លឿន និង​បានស្ទើរ​គ្រប់​ពាក្យតែ​មិន​បាន​ជួយ​ឲ្យ​អ្នក​កត់​ត្រា​បាន​គិត​ និង​វិភាគ​នោះទេ។​ ​អ្នក​ស្រាវជ្រាវ​ទាំងនោះថា​ការ​កត់ត្រា​ដោយ​ដៃយឺតមែន​​ ប៉ុន្តែបាន​ទុក​ពេល​ឲ្យ​អ្នក​កត់​បានគិត​ និង​សួរ​ច្រើន។​

អ្នក​ជំនាញ​ពន្យល់​ថា​អ្នកមាន​ជំនាញ​វាយ​អត្ថបទកត់ត្រា​តាម​ម៉ាស៊ីន​កុំព្យូទ័រ​ពេល​នៅ​ក្នុង​ថ្នាក់​គាត់មាន​លទ្ធភាព​កត់ត្រា​បាន​ស្ទើរ​គ្រប់​ពាក្យ​ពេចន៍​​ដែលគ្រូបាន​សរសេរ ឬនិយាយ។ ការកត់​ត្រាបែប​នេះ​មិន​បាន​ជួយ​ឲ្យ​អ្នក​កត់ត្រាបាន​គិត​ច្រើន​នោះទេ។ ការ​សិក្សា​ផ្នែក​វិទ្យាសាស្រ្ត​រកឃើញ​ថា​បើ​សិនជា​យើង​មិន​ធ្វើ​ឲ្យ​មាន​សញ្ញា​ទៅ​កាន់​ខួរក្បាលទេ នោះរាល់​ការ​បង្រៀន​ទាំងអស់​នឹង​មិន​បាន​ចងចាំ​បាន​ល្អ​នោះទេ​។

ប៉ុន្តែ​បើ​អ្នក​កត់​ដោយ​ដៃ អ្នក​មិន​អាច​កត់​បាន​គ្រប់​យ៉ាងនោះទេ អ្នក​នឹង​ប្រើ​ពាក្យ​កាត់​ ឬកត់តែ​ខ្លឹម​សំខាន់ៗ ហើយ​ថែមទាំងបាន​សួរ​នូវ​អ្វីដែល​អ្នក​ឆ្ងល់​ផង​ដែរ។ ទាំងនេះ​នឹង​ត្រូវ​ការ​ប្រឹង​ប្រែង​ច្រើន ហើយ​វា​ក៏នឹង​ធ្វើ​ឲ្យ​យើង​ចងចាំ​ពី​អ្វី​ដែល​យើង​បាន​កត់ត្រា ឬ​ស្តាប់។

អ្នក​ជំនាញ​ថា​ការ​កត់​ត្រា​ដោយ​ដៃ​ធ្វើ​ឲ្យ​មនុស្ស​មាន​ទំនាក់ទំនង​ច្រើនជា​មួយនឹង​អ្វីដែលគេ​បាន​ជួប បាន​ឮ ឬ​ស្តាប់ ជាង​កត់ត្រា​ដោយ​ម៉ាស៊ីន​កុំព្យូរទ័រ។ សម្រាប់​ក្មេងៗ​ដែល​ចូលចិត្ត​សរសេរ​ដោយ​ដៃគឺ​មាន​គំនិត​ច្រើន​ជាង​ក្មេងៗ​ដែល​ប្រើ​ម៉ាស៊ីន​ដើម្បី​កត់ត្រា។ នេះ​បើ​តាម​ការ​សិក្សា​អះអាង៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់
អត្ថបទពេញនិយម