• 2019-08-15 00:59:15
  • ការអប់រំ

ទុកក្នុងចិត្តក៏បាន ទន្ទេញចាំមាត់ក៏បាន! គន្លឹះសាមញ្ញៗ ៦ ត្រៀមប្រឡងបាក់ឌុបយកពិន្ទុល្អ

  • 2019-08-15 00:59:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនមែនលក់តែត្រឹមទូរសព្ទប៉ុណ្ណោះទេក្នុងនោះក្រុមហ៊ុនទូរសព្ទដៃ OPPO ក៏មានភាពសុទិដ្ឋិនិយមចែករំលែក និង ជម្រុញលើកចិត្តដល់យុវវ័យកម្ពុជាជារឿយៗផងដែរ។

ក្រុមហ៊ុន OPPO បានសម្រេចផ្តល់ជូនការលេងហ្គេមសប្បាយៗ ងាយៗ ដល់សាធារណជនទាំងអស់ ដើម្បីចូលរួមលើកទឹកចិត្តមិត្តភក្តិ ឬសមាជិកគ្រួសាររបស់ពួកគេឲ្យកាន់តែមានកម្លាំងចិត្តបន្ថែមទៀតក្នុងការទៅប្រលងយកសញ្ញាបត្រ័មធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខនេះប្រកបដោយជំនឿចិត្តខ្ពស់ និងទទួលបានជោគជ័យ ជាកាដូរលើកទឹកចិត្ត ជារង្វាន់ធំគឺទូរសព្ទ OPPO F11 Pro មេម៉ូរី 128GB ផងដែរ។

រូបតំណាង

ក្រៅពីមានកម្មវិធីចូលរួមលេងហ្គេមជាសារធាណៈលើការផ្ញើរសារជូនពរល្អៗសម្រាប់ប្អូនៗដែលជាសិស្សានុសិស្សដែលត្រៀមប្រលងសញ្ញាបត្រទុតិយភូមិ ឆ្នាំ២០១៩នេះហើយ ក្រុមហ៊ុនទូរសព្ទដៃ OPPO ប្រចាំនៅកម្ពុជានឹងចូលរួមចែករំលែកនូវគន្លឹះ (Tip) ល្អៗមួយចំនួនដល់ប្អូនៗដើម្បីត្រៀមខ្លួនចូលទៅក្នុងបន្ទប់ប្រលងប្រកបដោយភាពជឿជាក់។

-ទី១៖ គិតថាវាជារឿងធម្មតា៖ ការប្រលងបាក់ឌុបចាប់ផ្តើមរឹងបន្តឹងមិនមែនទើបតែអីឡូវឯណាមែនទេប្អូនៗ? អីញ្ចឹងខ្លាចអីទៀត ទទួលយកវាទៅ ជារឿងងាយបំផុត ព្រោះយើងបានរៀនត្រៀមរួចជាស្រេចរយៈពេលជាង១ ឆ្នាំមកហើយ ហើយវាក៏មិនខុសគ្នាពីការប្រលងឆមាសទាំងពីរលើកដែរ ព្រោះលោកគ្រូអ្នកគ្រូ បានបង្រៀនប្អូនៗឲ្យស្គាល់ពីនីតិវិធីក្នុងការប្រលងរួចជាស្រេចទៅហើយ។

-ទី២ គឹរក្សាសុខភាពខ្លួនឯងឲ្យរឹងមាំដូចសព្វមួយដង៖ អ្វីៗត្រូវធ្វើចិត្តឲ្យដូចធម្មតាទាំងអស់ ញ៉ាំបាន គេងបាន សប្បាយចិត្តធម្មតា ទើបបើកចំហរភាពឆ្លាតរបស់ប្អួនឲ្យកាន់តែស្រលះ គិតអីក៏ចេញដែរ។

រដ្ឋមន្រ្តីក្រសួងអប់រំ ចុះទៅពិនិត្យដំណើការប្រឡងបាក់ឌុបនាឆ្នាំ ២០១៨

-ទី៣ អ្នកចេះគឺជាប់៖ ជាឃ្លាមួយដែលលើកឡើងដោយរដ្ឋមន្រ្តីក្រសួងអប់រំ កម្ពុជា អីញ្ជឹងបើយើងចេះហើយ គ្មានអ្វីជាឧបសគ្គទេប្អូនៗ ប៉ុន្តែអ្នកអត់សូវចេះក៏មិនត្រូវអស់សង្ឃឹមដែរ ប្រឹងឲ្យអស់សមត្ថភាពសរសេរអក្សរឲ្យស្អាត មានរបៀប និង ពេញក្រដាសទៅប្រសើរជាងមិនសរសេរអីសោះ អង្គុយសុញគំនិតនោះ។

-ទី៤ ពេលប្រលងត្រូវមើលប្រធានឲ្យបានច្បាស់មុនចាប់ផ្តើមធ្វើ៖ ខ្មែរយើងមានពាក្យមួយថា មើលឲ្យជាក់សឹមញាក់ចិញ្ជើម! ដូច្នេះប្អូនៗត្រូវអានហើយ អានទៀត នូវប្រធានបទ ឬ សំណួរដែលចេញមក អានទាល់តែយល់ចាំចាប់ប៊ិចសរសេរ នោះប្អូនៗនឹងបែកគំនិតសរសេរបានកាន់តែច្រើន។

-ទី៥ ប្រសិនបើជិតដល់ម៉ោងហើយធ្វើមិនទាន់ចប់ត្រូវធ្វើសំណួរណាដែលមានពិន្ទុច្រើនជាងគេមុន៖ មនុស្សឆ្លាតត្រូវចេះមើលកាលៈទេសៈ អីញ្ចឹងចាំអង្កាល់ទៀត ពេលវេលានៅជាប់នឹងនាឡិកាដៃប្អូនៗហើយ លៃលកវាទៅ! សរសេរចំលើយចូលក្នុងសំណួរណាដែលមានពិន្ទុច្រើនជាងគេមុន បន្ទាប់មកថែមល្បោយលើសំណួរពិន្ទុរតិចតាមក្រោយ។

-ទី៦ ពេលធ្វើរួចត្រូវចេះផ្ទៀងផ្ទាត់គ្រប់សំណួរទ្បើងវិញ៖ ប្អូនៗមានទម្លាប់ធ្វើអ្វីក៏ដោយ គឺត្រូវចេះត្រួតពិនិត្យឲ្យបានហ្មត់ចត់ ទើបកាត់បន្ថយការខុស និងថែមថយទាន់ពេលវេលា មិនស្តាយក្រោយនោះទេ ។

OPPO F11 Pro មេម៉ូរី 128GB

កុំភ្លេចណាប្អូនៗ ត្រូវជឿជាក់លើខ្លួនឯងថាអាចធ្វើបាន ព្រោះ OPPO នឹងមានកាដូរពិសេសជូនចំពោះអ្នកដែលមានពាក្យជូនពរល្អជាងគេបំផុតដល់ប្អូនៗ ថាមិនត្រូវបានទៅលើប្អូនៗជាបេក្ខជនប្រលងក៏ថាបានដែរ។

ចង់ដឹងច្បាស់សូមចូលទៅកាន់ Page ផ្លូវការរបស់ OPPO ឥឡូវនេះទៅ www.facebook.com/OPPOCAMBODIA/

អត្ថបទទាក់ទង៖

-៧ ក្បាច់​ សម្រាប់​ត្រៀម​ប្រលង​បាក់ឌុប​ដោយ​ទំនុក​ចិត្ត​

អត្ថបទ៖ រក្សា

មតិយោបល់
អត្ថបទពេញនិយម