• 2019-08-15 09:05:12
  • ការអប់រំ

មក​ដឹង​រង្វាន់​លើក​ទឹក​ចិត្ត សិស្ស​ជាប់​​លេខ ១ដល់​លេខ ៣ ពេល​ប្រឡង​បាក់ឌុប ២០១៩

  • 2019-08-15 09:05:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រលង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ ២០១៩​ នឹង​ចូល​មក​ដល់​នៅ​ដើម​សប្ដាហ៍​ក្រោយ​នេះ។ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​សិស្សានុសិស្ស​ដែល​​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ​សហភាព​សហព័ន្ធ យុវជន​កម្ពុជា បាន​ផ្ដល់​រង្វាន់​លើក​ទឹក​ចិត្ត​ដល់ សិស្សានុសិស្ស​ទទួល​បាន​ចំណាត់​ថ្នាក់​ពី​លេខ ១ដល់​លេខ ៣មាន។

រង្វាន់មាន​ដូច​ខាងក្រោម

១. រង្វាន់​សម្រាប់​សិស្សានុសិស្ស​ដែល​ទទួល​បាន​ជ័យលាភី​​ក្នុង​កម្រិត​វិទ្យាល័យ៖

  • លេខ ១ ទទួល​បាន​ថវិកា​ចំនួន ៨០០ ០០០ រៀល។

  • លេខ ២ ទទួល​បាន​ថវិកា​ចំនួន ៦០០ ០០០ រៀល។

  • លេខ ៣ ទទួល​បាន​ថវិកា​ចំនួន ៤០០ ០០០ រៀល។

២. រង្វាន់​សម្រាប់​សិស្សានុសិស្ស​ដែល​ទទួល​បាន​ជ័យលាភី​​ក្នុង​រាជធានី​ភ្នំពេញ៖

  • លេខ ១ ទទួលបាន iPad Air 2 LTE 4G Cellular+Wifi 16GB ១គ្រឿង។

  • លេខ ២ ទទួលបាន iPad Air Mini 3 Cellular+Wifi 16GB ១គ្រឿង។

  • លេខ ៣ ទទួលបាន iPad Air 3 Wifi 16GB ១គ្រឿង។

២. រង្វាន់​សម្រាប់​វិទ្យាល័យ​ដែល​សិស្សានុសិស្ស​ដែល​ទទួល​បាន​ជ័យលាភី​ចំណាត់​ថ្នាក់​ពី​លេខ ១​ដល់លេខ ៣ ក្នុង​កម្រិត​រាជធានី​ភ្នំពេញ៖

  • លេខ ១ ទទួល​បានកុំព្យូទ័រ Dell Desktop ១ គ្រឿង និង Printer HP។

  • លេខ ២ ទទួល​បានកុំព្យូទ័រ Dell Desktop ១ គ្រឿង និង Printer HP។

  • លេខ ៣ ទទួល​បានកុំព្យូទ័រ Dell Desktop ១ គ្រឿង និង Printer HP។

សេក្ដីប្រកាស៖

គួរ​បញ្ជាក់ថា​​ បេក្ខជន​ប្រលង​បាក់ឌុប​ឆ្នាំ​នេះ​ មាន​ចំនួន​សរុប​ ១១៩,២១៧ នាក់ ខណៈ​មណ្ឌល​ប្រលង​មាន​ ២០២ មណ្ឌល​នៅទូទាំងប្រ​ទេស៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

មតិយោបល់