• 2019-08-18 04:56:14
  • ការអប់រំ

បេក្ខជន​ត្រៀម​ប្រឡង​បាក់ឌុប ចាប់​ផ្ដើម​បន់ស្រន់ សុំ​កម្លាំង​ចិត្ត

  • 2019-08-18 04:56:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹក​ថ្ងៃ​ទី ១៨ ខែ​សីហា ឆ្នាំ​២០១៩ នៅមុនមួយ​ថ្ងៃ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ សិស្សានុសិស្ស​ដែល​ត្រៀម​ប្រឡង​បាន​មក​បន់ស្រន់​សុំ​កម្លាំង​ចិត្ត ឲ្យ​ការ​ប្រឡង​ទទួល​បា​ន​ជោគជ័យ នៅ​រង្វង់មូល​តាខ្មៅ។

ក្រៅពី​បេក្ខជន​ត្រៀមប្រឡង គេ​សង្កេតឃើញ​មាន​អាណាព្យាបាល​ ក៏​បាន​​នាំ​កូន​ៗ​មក​បន់ស្រន់​ និង​មក​ពិនិត្យ​ឈ្មោះ​ ដើម្បី​ឲ្យ​ប្រាកដ​ថា កូនៗ​ពិត​ជា​មាន​ឈ្មោះ​ប្រឡង ក៏ដូចជា​មក​ផ្ដល់​កម្លាំង​ចិត្ត​ដល់​កូនៗ​ផងដែរ។ «ខ្ញុំ​មកទី​នេះ ដើម្បី​មក​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​កូន ដោយ​នាំ​កូន​មក​ពិនិត្យ​ឈ្មោះ​ផង និង​បន់​ស្រន់​ផង»។ នេះជា​សម្ដី​ម្ដាយ​ យុវតី​ឃឹម ប៊ីលីហ្សា ដែល​មក​ជាមួយ​កូន​បន់ស្រន់​នៅ​រង្វង់​មូល​តាខ្មៅ។

ការបន់ស្រន់​គ្រាន់តែ​ជា​ផ្នែក​មួយ​ជួយ​ស្មារតី ប៉ុន្ដែ​អ្វី​ដែល​សំខាន់​គឺ​សមត្ថភាព។ យុវតី ឃឹម ប៊ីលីហ្សា រៀន​នៅ​វិទ្យាល័យ​ជាស៊ីមព្រែអញ្ចាញ ដែល​មក​ប្រឡង​នៅ​តាខ្មៅ បាន​រៀបរាប់​ប្រាប់​ Sabay ថា «ខ្ញុំ​បាន​ត្រៀម​រួចរាល់​អស់​ហើយ​តាំង​ពី​ដើម​ឆ្នាំ ហើយ​ក៏​បាន​ត្រៀម​សំលៀកបំពាក់​រួចដែរ​ ដើម្បី​ត្រៀម​ប្រឡង​ស្អែក។ ប៉ុន្ដែ​អារម្មណ៍​ភ័យអរ​នៅតែមាន»។

ប្រភពរូបថត៖ អ៊ឹម ដេវីដ និង វិមានរ័ត្ននា

រាយការណ៍ដោយ៖ ឈឹម វិមានរ័ត្ននា

មតិយោបល់