• 2019-08-19 01:11:21
  • ការអប់រំ

តាំងពីព្រឹក​! អាណាព្យាបាល​បាន​វេចបាយមកជាមួយ ខណៈនាំកូនៗមកប្រឡង​ថ្ងៃ​ទី១

  • 2019-08-19 01:11:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃនេះជា​ថ្ងៃ​ទី១​ នៃ​ការ​ចាប់​ផ្ដើម​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល​កំពុង​ដំណើរ​ការ​ផ្លូវ​ការ​ហើយ​ ក្រោយ​ពី​​បើក​សំណៅ​ឯកសារ​ប្រឡង​ដោយ​ រដ្ឋមន្រ្តី​ក្រសួង​អប់រំ​យុជន​និង​កីឡា ឯកឧត្តម ហង់ ជួនណារុន នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ​ស៊ីវិសុវត្ថិ។ ដោយ​ឡែក​នៅ​ឯ​មណ្ឌល​ប្រឡង​នោះ គេ​សង្កេត​ឃើញ​មាន​អាណាព្យាបាល​មួយ​ចំនួន​​មក​តាំង​ពី​ព្រឹក​ ដោយ​បាន​វេចបាយ​មក​ជាមួយ​រួច​ជាស្រេច ហើយ​នៅ​ពេល​កូនៗ​ចូល​បន្ទប់​ប្រឡង​ ទើប​ពួកគាត់​ចាប់​ផ្ដើម​ញុំា នៅ​ក្បែរ​របង​សាលា។

រូបភាព​ខាង​ក្រោម​គឺជា​សកម្មភាព​អាណាព្យាបាល និង​សិស្សានុសិស្ស​ នៅ​មុន​ពេល​ចូល​ប្រឡង​កាល​ពី​ព្រឹកមិញ

សូមរំលឹកថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ ២០១៩នេះ​ ​មាន​មណ្ឌល​ប្រឡង​សរុប​ ​២០២​ ​មណ្ឌល​ ​ក្នុង​នោះ​ថ្នាក់​វិទ្យាសាស្ត្រ​ ​៧៥​ ​មណ្ឌល​ ​និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ ​១២៧​ ​មណ្ឌល​មាន៤៧២៥​ ​បន្ទប់​ ​ដោយមាន​បេក្ខជន​ប្រឡង​សរុប​ចំនួន​ ១សែន១ម៉ឺន៧ពាន់ ០២៤​នាក់​ ​ស្រី​ ​៦០ ៤២១​ ​នាក់​ ​ក្នុង​នោះ​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន​ ​៤៤ ៦៨៣នាក់​ ​ស្រី២៥ ២៨៥នាក់​ ​មាន១ ៨១០បន្ទប់​ ​និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន ៧២ ៣៤១នាក់​ ​ស្រី ៣៥ ១៣៦នាក់​ ​មាន២ ៩១៥បន្ទប់​ ​៕​

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទពេញនិយម