• 2019-08-19 05:25:07
  • ការអប់រំ

អាហារសាមគ្គី! ក្រោយប្រឡង បេក្ខជន​ជុំគ្នា​ញុំា​អាហារ​ថ្ងៃត្រង់

  • 2019-08-19 05:25:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពីការប្រឡង​បញ្ចប់​មួយវគ្គ​នៅព្រឹកថ្ងៃទី ១៩ សីហា​ បេក្ខជន បេក្ខនារី បាន​ដើរចេញ​ពី​មណ្ឌលប្រឡង​ទាំង​ទឹកមុខ​ញញឹម ហើយ​ជុំគ្នា​ញុំា​បាយ​ថ្ងៃ​ត្រង់​ ដើម្បី​សន្សំ​កម្លាំង​ប្រឡង​រសៀល​នេះទៀត។

រូបភាព​ខាង​ក្រោម​នេះ គឺ​ផ្ដិត​ដោយ​លោក ហ្សា ឌីណា អ្នក​ថតរូប​ Sabay ដែល​ផ្ដិត​បាន​នៅ​មណ្ឌល​វិទ្យាល័យ​ស៊ីសុវត្ថិ និង​មណ្ឌល​វិទ្យាល័យ​ចតុមុខ រាជធានី​ភ្នំពេញ។

សូមរំលឹកថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ ២០១៩នេះ​ ​មាន​មណ្ឌល​ប្រឡង​សរុប​ ​២០២​ ​មណ្ឌល​ ​ក្នុង​នោះ​ថ្នាក់​វិទ្យាសាស្ត្រ​ ​៧៥​ ​មណ្ឌល​ ​និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ ​១២៧​ ​មណ្ឌល​មាន៤៧២៥​ ​បន្ទប់​ ​ដោយមាន​បេក្ខជន​ប្រឡង​សរុប​ចំនួន​ ១សែន១ម៉ឺន៧ពាន់ ០២៤​នាក់​ ​ស្រី​ ​៦០ ៤២១​ ​នាក់​ ​ក្នុង​នោះ​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន​ ​៤៤ ៦៨៣នាក់​ ​ស្រី២៥ ២៨៥នាក់​ ​មាន១ ៨១០បន្ទប់​ ​និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន ៧២ ៣៤១នាក់​ ​ស្រី ៣៥ ១៣៦នាក់​ ​មាន២ ៩១៥បន្ទប់​ ​៕​

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់