• 2019-11-22 01:00:00
  • សុខភាព

៧ ​យ៉ាង​ ​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​យុវវ័យ​ ដែល​មាន​ភាព​ជឿជាក់

  • 2019-11-22 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចេះ​តែ​ខ្ជិល​ ហើយ​ស្ត្រេស​ច្រើន​ប្រាកដ​ជា​ចាស់​មុន​វ័យ​ ថា​មិន​ត្រូវ​អាច​មាន​ជំងឺ​ទៀត​។ ហេតុ​នេះ​​បើ​ចង់​បំបាត់​ភាព​ខ្ជិល ​រស់នៅ​ដោយ​សុខភាព​ល្អ​នោះ ត្រូវ​តែ​កាត់​បន្ថយ​អារម្មណ៍​ធុញទ្រាន់​ រួម​ជា​មួយ​នឹង​អាហារ​ដែល​ជួយ​បង្កើន​ថាមពល​ នោះ​មាន​ដូចជា​ ៖

  • ​​ ញ៉ាំ​អាហារ​ដែល​មានជាតិ​ប្រូតេអ៊ីន​ដូចជា ទឹកដោះគោ​យ៉ាអួ គ្រាប់​អាល់ម៉ុន ស៊ុត និង ត្រី​ធូណា
  • ជៀសវាង​អាហា​រដែល​មាន​ជាតិ​ស្ករ និង​ខ្លាញ់​ខ្ពស់ដូចជា នំប៉័ង ប៉ា​ស្តា (pasta) ស្រា ​អាហារ​ចៀន និង Fast Food)។
  • ហាត់​ប្រាណ ជា​វិធី​មួយ​ដែល​បំបាត់​ភាព​ខ្ជិល​បាន​យ៉ាង​ល្អ គ្រាន់​តែ​ ២ ទៅ ​៣ នាទី​ក៏​ផ្ដល់​ថាមពល​ដល់​អ្នក​ដែរ។
  • គេង​ និង​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ ជាពិសេស​នៅ​ពេល​យប់ ហើយ​កាត់​បន្ថយ​ការ​លេង​ទូរស័ព្ទ ធ្វើ​ដូចនេះ​អ្នក​នឹងមាន​កម្លាំង​គ្រប់គ្រាន់​នៅ​ថ្ងៃ​ស្អែក។
  • ញ៉ាំទឹក​​ឲ្យ​បាន​ច្រើន ព្រោះ​វា​​អាច​ជួយ​បង្កើន​សម្រិត​ថាមពល និង​មុខងារ​ខួរក្បាល។
  • ឈប់​ជក់​បារី និង​បង្កើន​កម្រិត​ថាមពល​ ធ្វើឲ្យ​ឈាម​​ និង​អុកស៊ីហ្សែន​រត់​បាន​ស្រួល។

លើស​ពីនេះ​ បញ្ហា​ផ្លូវ​ចិត្ត​ក៏​ជាមូលហេតុមួយដែលធ្វើឲ្យ​មនុស្សមានភាពទន់ខ្សោយផងដែរ បើដូច្នេះអ្នកគួរតែព្យាយាមលើកទឹកចិត្តឲ្យខ្លួនឯងដូចជា ៖

​​១.កុំ​ដាក់​សម្ពាធ​លើ​ខ្លួន​ឯង

ការ​ចង់​ធ្វើ​ខ្លួន​ឲ្យ​ក្លាយ​ជា​មនុស្ស​ល្អឥតខ្ចោះ នោះ​វា​មិន​អាច​ទៅ​រួច​ទេ ព្រោះ​មនុស្ស​គ្រប់​រូប​តែង​មាន​ចំណុច​ល្អ​ និង​មិន​ល្អ​។ ហេតុ​នេះ​ទើប​មនុស្ស​មួយ​ចំនួន​ ស្ដីបន្ទោស​ឲ្យ​ខ្លួន​ឯង​ រហូត​ដល់​ក្លាយ​ជា​ជំងឺ​បាក់​ទឹក​ចិត្ត​។ អ្នក​គួរ​តែ​ស្រលាញ់​នូវ​អ្វី​ដែល​ខ្លួន​មាន។

២.គិត​វិជ្ជមាន ជាជាង​អវិជ្ជមាន

បើ​អ្នក​ប្រាប់​ខ្លួន​ឯង​ថា​ ជា​មនុស្ស​ខ្ជិល​ច្រអូស​នោះ​គឺ​ជា​ការ​និយាយ​អវិជ្ជមាន​ចំពោះ​ខ្លួន​ឯង។ អ្នក​គួរតែ​បញ្ឈប់​គំនិត​អវិជ្ជមាន​ ដោយ​បែរ​មក​ជា​ការ​អនុវត្ត​និយាយ​រឿង​វិជ្ជមាន​ចំពោះ​ខ្លួន​។ តួយ៉ាង​នៅ​ពេល​ឧបសគ្គ​មក​ដល់ ត្រូវ​តែ​និយាយ​ថា​អាច​ដោះស្រាយ និង​អាច​ធ្វើ​បាន។ បែប​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក សម្រេច​ការ​បាន​យ៉ាង​រលូន។

៣.ធ្វើ​ឲ្យ​រឿង​ដែល​​ធុញ​ទ្រាន់​ក្លាយ​ជា​រីករាយ

ជៀស​វាង​ការងារ​ដែល​ធុញ​ទ្រាន់ បើ​សិន​ជា​អ្នក​ធុញ​ទ្រាន់​ក្នុង​ការ​ធ្វើ​ការងារ​អាច​សម្រាក​សិន ឬ​មួយ​បែរ​មក​ស្ដាប់​តន្ត្រី​បណ្ដើរ​ធ្វើ​ការ​បណ្ដើរ​វិញ​​ដើម្បី​កុំ​ឲ្យ​ការងារ​កកស្ទះ​ហើយ ស្ត្រេស​ទៀត។

៤.ផ្ដល់​រង្វាន់​ឲ្យ​ខ្លួន​ឯង

យ៉ាង​ណា​លើក​ទឹក​ចិត្ត ឲ្យ​ខ្លួន​ឯង​នៅ​ពេល​ដែល​សម្រេច​ការងារ​អ្វីមួយ​ ទាំង​នេះ​គឺ​ជា​ថ្នាំ​កម្លាំង​ចំពោះ​សុខភាព​ផ្លូវ​ចិត្ត​មួយ។ ចំពោះ​លទ្ធផល​ដែល​អ្នក​ធ្វើ​បាន បើ​ទោះ​បី​ជា​មិន​សូវ​ល្អ​ ហើយ​គ្មាន​អ្នក​ណា​មក​សរសើរ​លើក​ទឹក​ចិត្ត​នោះ អ្នក​ត្រូវ​តែ​ជឿជាក់​ហើយ​ សរសើរ​ខ្លួន​ឯង​នូវ​អ្វី​ដែល​អ្នក​បាន​ខិតខំ​ធ្វើ។

Manulife Cambodia គាំទ្រដោយការស្រលាញ់សុខភាព

ប្រភព៖ healthline ប្រែ​សម្រួល៖ សុខុន សុម៉ាភាវី

មតិយោបល់
អត្ថបទពេញនិយម