- 2019-12-02 04:30:09
- សុខភាព
ងាយស្រួលសោះ! វិធីញ៉ាំសាច់អាំង ដែលអាចកាត់បន្ថយហានិភ័យជំងឺមហារីក
- 2019-12-02 04:30:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ងាយស្រួលសោះ! វិធីញ៉ាំសាច់អាំង ដែលអាចកាត់បន្ថយហានិភ័យជំងឺមហារីក
ចន្លោះមិនឃើញ
ជាធម្មតាម្ហូបអាហារដែលអាំងអាចមាន ផលអាក្រក់ចំពោះសុខភាព ពិសេសជំងឺមហារីក ព្រោះមានផ្សែងជាច្រើនបានហ៊ុំព័ទ្ធអាហារដែលដាក់អាំងលើចង្រ្កាន្តទាំងនោះ។ យ៉ាងណាមិញបើធ្វើតាមក្បួនខាងក្រោមនេះ អ្នកអាចរីករាយក្នុងការញ៉ាំអាហារអាំងដោយមិនព្រួយបារម្ភទៀតទេ ៖
១.ផ្លែឈើ និងបន្លែអាំងជាមួយសាច់
បន្លែផ្លែឈើ បើយកទៅអាំងនោះគឺជាគំនិតមួយដែលល្អ បើទោះបីជាអ្នកកំពុងតែអាំងសាច់នៅជិតគ្នាក៏ដោយ។ ពីព្រោះអ្នកគួរតែញ៉ាំបន្លែផ្លែឈើ ឲ្យបានច្រើនព្រោះវាជួយកាត់បន្ថយជំងឺសរសៃឈាមបេះដូង សរសៃឈាមខួរក្បាល និងជំងឺមហារីកមួយចំនួន ហើយក៏ប្រឆាំងអុកស៊ីតកម្មក្នុងអាហារផងដែរ។ ប្រភេទបន្លែផ្លែឈើដែលសាកសមក្នុងការអាំងនោះមានដូចជា ៖ ប៉េងប៉ោះ ខ្ទឹមបារាំង ម្ទេសប្លោក ននោងម្ទេស ផ្លែត្រប់ ម្នាស់ ស្វាយ ផ្លែប៉ោម ផ្លែភា។
២. កាត់បន្ថយខ្លាញ់
នៅពេលអ្នកយកសាច់ដែលមានជាប់ខ្លាញ់ទៅអាំង អ្នកនឹងមើលឃើញខ្លាញ់ស្រក់នៅពេលកំពុងចម្អិន។ ធ្វើវិធីនេះ ពិតជាល្អជាងចៀនព្រោះខ្លាញ់អាក្រក់ត្រូវបានស្រក់ចេញពីម្ហូបអាហារ នៅពេលដែលអ្នកញ៉ាំទៅនឹងមិនធ្វើឲ្យអ្នកលើសជាតិកូឡេស្តេរ៉ុលនោះទេ។
៣. សាច់ប្រឡាក់
យកសាច់ទៅប្រឡាក់ជាមួយគ្រឿងដែលមានផលប្រយោជន៍ល្អចំពោះសុខភាព។ មកដឹងពីរបៀបដែលប្រឡាក់សាច់ ៖ ជ្រើសរើសប្រេងអូលីវ ឬ ប្រេងកាណូឡា ( ប្រឡាក់ចំនួនប្រេងបន្តិចបន្តួចបានហើយ)។ យកសាច់ដែលប្រឡាក់រួច ដាក់ក្នុងទូទឹកកករយៈពេលកន្លះម៉ោង។ យកផ្លែឈើទៅកិនរួចសឹមប្រឡាក់ជាមួយសាច់។
៤. កាត់បន្ថយពេលវេលាអាំង
ត្រី និងសាច់សត្វស្លាបចំណាយពេលតិចក្នុងការអាំង។ ល្បិចមួយទៀតគឺយកសាច់ទៅដុតក្នុងម៉ាស៊ីនមីក្រូវ៉េវ។
៥. សាច់ចង្កាក់
រីករាយជាមួយការអាំងបែបដោតចង្កាក់ មិនត្រឹមតែងាយក្នុងការញ៉ាំទេ តែក៏មានផលប្រយោជន៍ច្រើនផងដែរ ព្រោះសាច់ដែលដោតចង្កាក់ត្រូវបាន ហាន់ជាចំណិតតូចៗជាវិធីមួយក្នុងការចម្អិនបានយ៉ាងឆាប់រហ័ស។
អាហារដែលអ្នកចម្អិន គួរតែប្រុងប្រយ័ត្នព្រោះអ្នកអាចធ្វើឲ្យវាផ្ដល់គុណសម្បត្តិ និងគុណវិបត្តិដល់សុខភាពដូចនេះ ៖ មិនត្រូវដាក់សាច់ឆៅ អាំងជិតសាច់ឆ្អិននោះទេ ជៀសវាងអាំងរហូតដល់ខ្លោច។