• 2019-09-25 08:12:59
  • ការអប់រំ

អ្នកជាប់​បាក់ឌុប​ថ្មីអត់ទាន់បាន​វិញ្ញាបនបត្រ​ក៏អាច​ដាក់ពាក្យប្រឡង​គ្រូ ឬ​​រៀន​បន្តបាន​

  • 2019-09-25 08:12:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​អប់រំឲ្យដឹងថា​អ្នកទើប​ជាប់​បាក់ឌុប​ថ្មីៗ​ដែល​មិន​ទាន់ទទួល​បាន​វិញ្ញាបនបត្របណ្ដោះអាសន្ន​​ក៏អាច​ដាក់ពាក្យ​ចូលរៀននៅ​តាម​គ្រឹះស្ថាន​ឧត្តម​សិក្សា ប្រឡង​អាហារូបករណ៍ និង​ប្រ​ឡងគ្រូគ្រប់​កម្រិត​បាន ដោយ​ថាមិន​ចាំបាច់ភ្ជាប់​ឯកសារនេះ​ជាមួយ​ពាក្យ​សុំ​ឡើយ។

ក្នុង​សេចក្ដី​ជូន​ដំណឹង​មួយ​ចុះ​ផ្សាយ​នៅ​ថ្ងៃនេះ ក្រ​សួង​អប់រំ​បញ្ជាក់ថា​ដើម្បី​សម្រួល​ដល់​អ្នក​ទើប​ជាប់​បាក់ឌុប​ថ្មីៗ​ និង​មិន​ទាន់​បាន​ទទួល​វិញ្ញាបនបត្រ​បណ្ដោះ​អាសន្ន រាល់ការ​ដាក់ពាក្យ​សុំ​ចូល​រៀន សុំ​ប្រឡង​អាហារូបករណ៍ និង​ប្រ​ឡង​គ្រូ​គ្រប់កម្រិតគឺមិន​តម្រូវ​ឲ្យ​ដាក់​វិញ្ញា​បនបត្រ​បណ្ដោះអាសន្ន​ទៅជាមួយ​សំណុំ​ឯកសារ​លិខិត​ស្នើ​សុំនោះទេ។ ក្រ​សួង​បញ្ជាក់ថា​វិញ្ញាបនត្រនេះ​​អាច​ដាក់ទៅ​កាន់គ្រឹះ​ស្ថាន​ដែលខ្លួន​បាន​ចូល​រៀន​នៅ​ពេល​ក្រោយ​បាន៕

អត្ថបទ៖ ទូច សុខា

មតិយោបល់
អត្ថបទពេញនិយម