• 2019-10-11 04:37:51
  • ការអប់រំ

មកស្គាល់​សាលាថ្លៃៗបំផុត​នៅ​អាម៉េរិកនិយាយពី​តម្លៃវិញ​កប់​ពពក​

  • 2019-10-11 04:37:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចំណាយ​លើ​ថ្លៃសិក្សា​របស់កូនសិស្ស​នៅ​អាម៉េរិក​កម្រិត​មធ្យម​សិក្សា​ពិតជាមានតម្លៃ​ថ្លៃ​ណាស់ ដែល​សាលា​ខ្លះ​មាន​តម្លៃរហូត​ដល់​លើស​ពី​ប្រាំមួយ​ម៉ឺន​ដុល្លារក្នុង​មួយ​ឆ្នាំ​ ខណៈ​GDP ប្រជាជន​អាម៉េរិក​នៅ​ឆ្នាំ២០១៩​មាន​៦២ ៦៤១ដុល្លារ​។

ទាំងនេះជាសាលាចំនួន​ប្រាំ​នៅ​អាម៉េរិក​ដែល​មាន​ថ្លៃ​សាលា​លើសពី​ប្រាំ​មួយ​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ៖

៥. The Webb School៖ សាលានេះ​បង្កើត​តាំងពី​ឆ្នាំ១៩២២ នៅ​រដ្ឋកាលីហ្វ័រញ៉ា តម្លៃ​សិក្សា​ក្នុង​មួយ​ឆ្នាំ​៦៦ ១៣០​ដុល្លារអាម៉េរិក។

៤. The Athenian School៖ មាន​ទី​តាំង​នៅ​រដ្ឋកាលីហ្វ័រញ៉ា និងមាន​សិស្ស​ពី​២០ប្រ​ទេស​ផ្សេង​គ្នា​ទៅ​រៀន​នៅ​សាលានោះ។ ឯតម្លៃសិក្សា​វិញ ៦៧ ០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

៣. Stevenson School៖ មាន​ទី​តាំង​នៅ​រដ្ឋកាលីហ្វ័រញ៉ា​ តម្លៃសិក្សា​សម្រាប់​សិស្ស​មធ្យមសិក្សា​មាន​តម្លៃ​៦៧ ៥០០​ដុល្លារ សម្រាប់​សិស្ស​តូចៗ​១៧ ១០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

២. The Village School៖ មានទី​តាំងនោះ​Houston រដ្ឋ​តិច​សាស តម្លៃ​សិក្សា​ក្នុង​មួយ​ឆ្នាំ​៦៧ ៧៥០​ដុល្លារ​។

១. Woodside Priory School៖ ជា​សាលាថ្ងៃបំផុត​នៅ​អាម៉េរិក​ មានទីតាំង​នៅ​រដ្ឋកាលីហ្វ័រញ៉ា និង​តម្លៃសិក្សា​៧១ ៩៧៥​ដុល្លារ​ ក្នុង​មួយឆ្នាំ៕

ប្រភព៖ Businessinsider ប្រែសម្រួល​៖ ជំនោរ

មតិយោបល់