• 2019-10-24 04:11:59
  • ព័ត៌មាន

បង្ហាញមុខគម្រោងលំនៅដ្ឋានអគារពាណិជ្ជកម្មថ្មីមួយនៅចំណុចមាស TKតម្លៃចាប់ពី ១៤២៨/m²ឡើងទៅ

  • 2019-10-24 04:11:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីតាំង​ល្អ គឺ​ជា​គុណសម្បត្តិ​លេច​ធ្លោ​បំផុត​របស់​អគារ​ពាណិជ្ជកម្ម ឬ​ខុនដូ​សម័យ​ថ្មី ដែល​មាន​ទាំង​ភាព​ទំនើប ការរចនា​ម៉ូដ​ស្អាត និង​សេវា​ពេញលេញ អំណោយផល​បំផុត​សម្រាប់​ការ​រស់​នៅ ឬ វិនិយោគ (ជួល) ។ ទាំងនេះ​ហើយ ជា​ចំណុច​ពិសេស​ដែលTime Square 3 ផ្តល់​ជូន។

Time Square 3 មាន​ទីតាំងនៅ​ចំណុច​ច្រមុះ​ជ្រូក​កែង​ផ្លូវ 317 និង 335 ក្នុង​សង្កាត់​​បឹង​កក់២ ខណ្ឌ​ទូល​គោក សាងសង់​លើ​ទំហំ​ដី​ប្រមាណ ២២០០ម៉ែត្រការ៉េ នៅ​ចំ​បេះដូង​ទូល​គោក​តែម្តង ដែល​ជា​វិនិយោគ​ថ្មី​ធំ​មួយ​របស់​ ក្រុម​ហ៊ុន Megakim World Development Group បន្ទាប់ពី​​ជោគជ័យ​លើ​គម្រោង Time Square BKK1 និង Time Square 2 ជិត TK AVENUE។

Time Square TK 3 ​មាន​ ៣២​ជាន់ ជា​មួយ​ការ​ឌីហ្សាញ​ដ៏​ទំនើប​លំ​ដាប់​ផ្កាយ​ប្រាំ ដែល​មាន​ទាំង​ខុនដូ​ស្នាក់​នៅ ការិយាល័យ ភោជនីយដ្ឋាន និង​ Sky bar អាង​ទឹក​លើ​អគារ (​Endless Sky pool) ​និង​ទីតាំង​ចត​រថយន្ត​​ច្រើន និង​ធំ​ទូលាយ​។

គម្រោង​ថ្មី​នេះ​នឹង​ចាប់​ផ្តើម​បុក​គ្រឹះ​សាង​សង់​នៅ​ចុង​ឆ្នាំ​នេះ ហើយ​គ្រោង​បញ្ចប់​នៅ​ដើម​ឆ្នាំ ២០២៣ ដោយ​ត្រូវ​បាន​អ្នកជំនាញ​រំពឹង​ថា​នឹង​ក្លាយ​ជា Golden Land mark ដ៏​ពេញ​និយម​ថ្មី​មួយ​ប្រចាំ​តំបន់ TK។​

ដំណឹង​ល្អ! សម្រាប់​ការ​ចាប់​ផ្តើម​សាង​សង់​ថ្មី​ជំហានទី១ Time Square TK 3 បាន​ប្រកាស​បើក​លក់​​ផ្នែក​​​ការិយាល័យ​ទំនើប (Modern office space) ក្នុង​តម្លៃ​ពិសេស​បំផុត​ គឺ​​ត្រឹម​តែ​ ១៤២៨ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ការ៉េ ជាមួយ​និង​ការ​បញ្ចុះ​តម្លៃ​ដ៏​ពិសេស​បន្ថែម​ទៀត។

ចាប់អារម្មណ៍? សូម​ប្រញាប់​ទាក់​ទង​សួរ​ព័ត៌មាន​លម្អិត តាម​រយៈ​លេខ 092216655011817681

អត្ថបទ៖ លីដា

មតិយោបល់