• 2019-10-25 02:33:17
  • ការអប់រំ

ល្អណាស់! និស្សិតកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សាល្បី​ ២ ទទួលអាហារូបករណ៍ពី Panasonic

  • 2019-10-25 02:33:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០១៩ នេះ ក្រុមហ៊ុន Panasonic បានប្រគល់រង្វាន់អាហារូបករណ៍ ដល់និស្សិតកម្ពុជា លើជំនាញពាណិជ្ជកម្ម និងវិស្វកម្មនៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ២ ក្នុងរាជធានីភ្នំពេញ គឺនៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

លោក Maresuke Nagatoshi នាយកគ្រប់គ្រងក្រុមហ៊ុន Panasonic ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា Panasonic គឺជាក្រុមហ៊ុនឈានមុខគេខាងផ្នែកបច្ចេកវិទ្យា និងការច្នៃប្រឌិត លើបេសកកម្មជួយធ្វើឲ្យជីវិតកាន់តែប្រសើរ ចំពោះប្រជាជននៅអាស៊ីប៉ាស៊ីហ្វិក និងជុំវិញពិភពលោក។ ទិសដៅ Panasonic ធ្វើឲ្យអាជីវកម្មមានលក្ខណៈថ្មី ការផ្លាស់ប្ដូរគំរូអាជីវកម្ម និងបង្កើនសមត្ថភាព ដើម្បីក្លាយជាក្រុមហ៊ុនដែលដើរទាន់សម័យកាលក្នុងជីវិតរស់នៅ។

លោក Maresuke Nagatoshi នាយកគ្រប់គ្រងក្រុមហ៊ុន Panasonic ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍​ទៅកាន់អ្នកសារព័ត៌មាន (រូបភាពផ្ដល់ឲ្យ)

លោកបន្តថា ចាប់តាំងពីចាប់ពីឆ្នាំ១៩១៨ ក្រុមហ៊ុន Panasonic មិនត្រឹមតែគិតគូពីសុខុមាលភាពរបស់អ្នកពាក់ព័ន្ធប៉ុណ្ណោះទេ សូម្បីតែក្នុងសហគមន៍ក៏ក្រុមហ៊ុនគិតគូយ៉ាងយកចិត្តទុកដាក់ផងដែរ។ Panasonic បានផ្ដួចផ្ដើមនូវយុទ្ធនាការ Panasonic Environment Vision 2050 ដែលផ្ដោតសំខាន់លើកិច្ចការពារបរិស្ថាន និងកិច្ចការគាំទ្រសង្គម ដើម្បីធ្វើឲ្យជីវិតរស់នៅរបស់ប្រជាជនក្នុងសហគមន៍ឲ្យកាន់តែប្រសើរឡើង។ ចក្ខុវិស័យនេះ បានបន្តក្នុងប្រទេសកម្ពុជា ដោយថ្ងៃនេះ យើងបានធ្វើការប្រគល់នូវរង្វាន់អាហារូបករណ៍ ដល់និស្សិតកម្ពុជា អាចបន្តការសិក្សាតាមជំនាញដែលពួកគាត់រៀន ។

លោកបញ្ជាក់ថា៖ «កញ្ចប់ថវិកាប្រមាណ ២០០ពាន់ដុល្លារ ត្រូវបានរៀបចំ សម្រាប់ការផ្ដល់អាហារូបករណ៍រយៈពេល ៥ ឆ្នាំ។ រៀងរាល់ឆ្នាំ និស្សិតកម្ពុជា ទាំង ៦ នាក់ នឹងត្រូវទទួលបានការសិក្សាឥតបង់ថ្លៃ ព្រមជាមួយប្រាក់ឧបត្ថម្ភសម្រាប់ជីវភាពរបស់ពួកគាត់»។

អាហារូបករណ៍នេះ នឹងផ្ដល់ឱកាសដល់និស្សិតសម្រាប់សិក្សាជំនាញពាណិជ្ជកម្ម និងវិស្វកម្ម សិក្សានៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

នាយកគ្រប់គ្រងខាងលើបានបន្ថែមទៀតថា កម្មវិធីអាហារូបករណ៍អាស៊ីរបស់ក្រុមហ៊ុន Panasonic ត្រូវបានបង្កើតឡើង ដើម្បីចូលរួមក្នុងការអភិវឌ្ឍសង្គមប្រកបដោយនិរន្តរភាព និងផ្ដល់ឱកាសដល់អ្នកដឹកនាំជំនាន់ក្រោយ នៅក្នុងតំបន់នៃប្រទេសទាំង ៩។ មាននិស្សិតប្រមាណ ៩០៥ នាក់ បានទទួលអត្ថប្រយោជន៍ពីអាហារូបករណ៍នេះ ហើយចំនួននេះ បាននៅបន្តកើនឡើងជាបន្តបន្ទាប់។

ជាមួយគ្នានេះ លោក Maresuke Nagatoshi ក៏សូមឲ្យប្អូនៗបន្តក្ដីសុបិនដែលខ្លួនចង់បាន ពីព្រោះអនាគតជាកម្មសិទ្ធិរបស់យើងម្នាក់ៗ មានតែអ្នកដែលមានក្តីសុបិនច្បាស់លាស់តែប៉ុណ្ណោះ ទើបធ្វើដំណើរទៅអនាគតដែលខ្លួនចង់បាន។ តាមរយៈគំនិតនេះ Panasonic តែងជឿជាក់ថា យើងនឹងផ្ដល់នូវជីវិតរស់នៅប្រកបដោយផាសុកភាព និងធ្វើឲ្យពិភពលោកស្រស់បំព្រង ដូចនឹងពាក្យស្លោក “A Better Life, A Better World”៕

មតិយោបល់
អត្ថបទពេញនិយម