• 2019-10-30 08:59:45
  • សុខភាព

ទឹកដោះគោស្រស់គ្មានជាតិស្ករឡាក់តូស មានគុណ​សម្បត្តិ​ច្រើន ដែលអ្នកគួរដឹង!

  • 2019-10-30 08:59:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ននេះ មានទឹកដោះគោស្រស់មានដាក់លក់ទីផ្សារជាច្រើនប្រភេទ ដែលទឹកដោះគោស្រស់ភាគច្រើនមានសារជាតិឡាក់តូស (Lactose) ដែលអាចធ្វើឱ្យអ្នកទទួលទានមួយចំនួន មានបញ្ហាចំពោះសុខភាពខ្លះៗ ។

សម្រាប់លោកអ្នកដែលមានប្រព័ន្ធរំលាយអាហារខ្សោយមិនល្អ ឬងាយមានបញ្ហាប្រតិកម្មជាមួយសារជាតិឡាក់តូសនេះ គួរចៀសវាងទទួលទានផលិតផលទឹកដោះគោស្រស់មានជាតិស្ករឡាក់តូស ព្រោះវាអាចបង្កជាបញ្ហាដល់សុខភាព ដូចជា ហើមពោះ រាក ឬឈឺពោះ។

យ៉ាងណាមិញ ទោះបីជាមានផលិតផលទឹកដោះគោស្រស់ ដែលមានជាតិឡាក់តូស កំពុងចរាចរដាក់លក់លើទីផ្សារច្រើនយ៉ាងណាក៏ដោយ ក៏មានក្រុមហ៊ុនទឹកដោះគោធំៗមួយចំនួនងាកមកចាប់អារម្មណ៍ផលិតទឹកដោះគោស្រស់ដែលគ្មានជាតិឡាក់តូស ជួយឱ្យសុខភាពរឹងមាំល្អ ងាយស្រួលញុំាំ មិនហើមពោះ ឬរាគ នឹងអាចពិសារបានសម្រាប់មនុស្សទូទៅ ។

អ្វីទៅ ជាទឹកដោះគោដែលមិនមានជាតិឡាក់តូស?

កាបូអ៊ីដ្រាតទាំងអស់ នៅក្នុងទឹកដោះរបស់សត្វគោ គឺបានមកពីឡាក់តូស។ សម្រាប់ទឹកដោះគោស្រស់គ្មានជាតិ Lactose ត្រូវបានផលិតចេញពីទឹកដោះគោដូចគ្នា ប៉ុន្តែវាត្រូវបានចម្រាញ់ដោយអង់ស៊ីម (Lactose) ជួយបំបែកឡាក់តូស ដូច្នេះ មិនមានជាតិ Lactose នៅសល់ទេ។ នេះមានន័យថា អ្នកអាចរីករាយជាមួយ ទឹកដោះគោដែលគ្មានជាតិឡាក់តូស ដោយមិនចាំបាច់បារម្ភពីបញ្ហារំលាយអាហារទៀតទេ។ អ្វីដែលពិសេស លោកអ្នកអាចប្រើទឹកដោះគោគ្មានជាតិឡាក់តូសនេះនៅក្នុងមុខម្ហូបផ្សេងៗ ព្រោះវាមានប្រូតេអ៊ីន និងរសជាតិប្រហែលទឹកដោះគោទូទៅបានផងដែរ ។

តើទឹកដោះគោគ្មានជាតិ Lactose មានប្រយោជន៍អ្វីខ្លះ ចំពោះសុខភាព?

១) ធ្វើឱ្យឆ្អឹងរឹងមាំល្អ

ដោយសារតែទឹកដោះគោគ្មានជាតិស្ករ (Lactose) ត្រូវបានផលិតចេញពីទឹកដោះគោស្រស់ ដូច្នេះវាផ្តល់នូវអត្ថប្រយោជន៍ដូចគ្នាទាំងអស់រួមទាំងកាល់ស្យូម និងវីតាមីនD សម្រាប់ឆ្អឹងរឹងមាំ។ ទឹកដោះគោស្រស់គ្មានជាតិឡាក់តូស (Lactose Free) ធម្មតាមួយពែងទទួលបានជាតិកាល់ស្យូមរហូតដល់ ៣០ភាគរយ និងវីតាមីនD រហូតដល់ ២៥ភាគរយឯណោះ។ សារធាតុចិញ្ចឹមទាំងនេះ ជួយឱ្យរាងកាយ និងឆ្អឹងរឹងមាំល្អ ព្រមទាំងកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹងទៀតផង។

២) សុខភាពបេះដូង

ទឹកដោះគោ ដែលមានជាតិខ្លាញ់ទាប ឬជាតិខ្លាញ់ដែលមិនមានជាតិ (Lactose Free) ក៏ផ្តល់អត្ថប្រយោជន៍ ដល់បេះដូងរបស់អ្នកដែរ ព្រោះវាមានជាតិរ៉ែដែលជួយបន្ថយសម្ពាធឈាមរបស់អ្នក។ បន្ថែមពីលើនេះ សារធាតុកាល់ស្យូម ដែលមាននៅក្នុងទឹកដោះគោ គឺដើរតួនាទីសំខាន់ក្នុងការគ្រប់គ្រងសម្ពាធឈាមរបស់អ្នក ។

៣) មានប្រតេអ៊ីនខ្ពស់

ទឹកដោះគោគ្មានជាតិ (Lactose Free) មួយពែងមានប្រូតេអ៊ីនច្រើន ផ្តល់នូវអាស៊ីដអាមីណូសំខាន់ៗ ជួយបំប៉នរាងកាយទាំងមូលបានល្អ ។

៤) មានរសជាតិមិនផ្អែមខ្លាំង

ប្រសិនបើអ្នកជាមនុស្សដែលមិនចូលចិត្តរសជាតិផ្អែមខ្លាំង អ្នកអាចរីករាយនឹងរសជាតិនៃទឹកដោះគោដែលមិនមានជាតិ Lactose ច្រើនជាងទឹកដោះគោធម្មតា ព្រោះទឹកដោះគោគ្មានជាតិឡាក់តូសមាន។

ពេលនេះលោកអ្នកអាចរកទិញទឹកដោះគោស្រស់ដែលគ្មានជាតិឡាក់តូសបានហើយ គឺទឹកដោះគោស្រស់ម៉េកណូលា ភ្លីស ឡាក់តូសហ្រ្វី តាមបណ្តាផ្សារទំនើប Aeon, ផ្សារទំនើប Lucky និងរាល់សាខាផ្សារ circle K គ្រប់សាខា។ ប្រាប់​តាមត្រង់ណា ទឹកដោះគោស្រស់ម៉េកណូលា ជាផលិតផលសុទ្ធពីប្រទេសថៃ៕

មតិយោបល់